30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៧៦១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៣,៥៦២
សរុប ៣៨៥,៣៦០,២៥៥
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣,៦២០ ដង)

សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហៈ 



 

អភិធម្មត្ថសង្គហៈ 
សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហ ចែកចេញជា ៥ ស័ព្ទ គឺ អភិ + ធម្ម  + អត្ថ  + សំ  + គហ រួមជាអិធម្មត្ថសង្គហ ។
- អភិ ប្រែថា ដ៏ប្រសេីរ ។
- ធម្ម ប្រែថា សភាវៈដែលទ្រទ្រង់។
- អត្ថ ប្រែថា អត្ថ ឬសេចក្តី ។
- សំ ប្រែថា  ដេាយសង្ខេប ។
- គហ ប្រែថា ការរួបរួមទុក ។
ដូច្នេះ ពាក្យថា អភិធម្មត្ថសង្គហ នេះ ប្រែថា ការរួបរួមសេចក្តីនៃព្រះអភិធម្ម (៧ គម្ពីរ) ទុកដេាយសង្ខេប ។

ព្រះអភិធម្ម ៧គម្ពីរ
ព្រះអភិធម្មមាន ៧គម្ពី គឺ៖
. ធម្មសង្គណីបករណៈ អដ្ឋកថា គឺ អដ្ឋសាលិនី ។
. វិភង្គបករណៈ អដ្ឋកថា គឺសម្មេាហវិនេាទនី ។
. ធាតុកថាបករណៈ
. បុគ្គលប្បញ្ញាត្តិបករណៈ
. កថាវត្ថុបករណៈ
. យមកបករណៈ
. បដ្ឋានបករណៈ

អដ្ឋកថា គឺបរមត្ថទីបនីបពា្ចករណដ្ឋកថា ។ អដ្ឋកថាព្រះត្រៃបិដកនេាះ ចំណែកធំ ព្រះពុទ្ធឃេាសាចារ្យ លេាកប្រែនិងរៀបរៀងពីអដ្ឋកថាដេីម ក្នុងភាសាសីហឡៈ គឺមហាអដ្ឋកថា មហាបច្ចរី និងកុរុនទី ដែលបន្តគ្នាមកតាំងតែអំពីសម័យព្រះមហិន្ទត្ថេរ ព្រះឱរសរបស់ព្រះចៅអសេាកមហារាជ បានទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅក្នុងប្រទេសសេរីលង្កានេាះម្លេ៉ះ ។

តត្ថ វុត្តាភិធម្មត្ថា ចតុធា បរមត្ថតេា ចិត្តំ ចេតសិកំ រូបំ និពា្វនមីតិ សព្វទា ។ អត្ថនៃព្រះអភិធម្មទាំង ៧ គម្ពីរ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទុកដេាយសេចក្តីសុខុមក្រៃពេកនេាះ ដេាយបរមត្ថ មាន ៤ ប្រការ គឺ ចិត្ត ចេតសិក រូប និពា្វន ។ សភាវៈទាំង ៤ នេះ ជាបរមត្ថ ដែលហៅថា ព្រះបរមត្ថបិដក ហេីយព្រះបរមត្ថបិដកទាំង ៧ គម្ពីរនេះ ព្រះ​អនុរុទ្ធា​ចារ្យ​បាន រួបរួមសេចក្តីទុកដេាយសង្ខេប ហៅថា ព្រះអភិធម្មត្ថសង្គហៈ ចាត់ជាបរិច្ឆេទ មាន ៩ បរិច្ឆេទ។

ព្រះបរមត្ថធម៌ទាំង ៤ ប្រការនេះ តាមន័យ ព្រះអភិធម្មត្ថសង្គហៈ លេាកពេាលពីរឿង ចិត្ត ជាបរិច្ឆេទទី ១ ។ ពាក្យថា បរមត្ថ ចែកជា ២ បទ គឺ បរម + អត្ថ ប្រែថា អត្ថសេចក្តីដ៏ប្រសេីរខ្ពង់ខ្ពស់មិនវិបរិត។

បរមត្ថធម៌ មាន ២ គឺ៖
១.សង្ខតធម៌ ធម៌ដែលមានបច្ច័យតាក់តែង គឺ ចិត្ត ចេតសិក រូប។
២.អសង្ខតធម៌ ធម៌ដែលមិនមានបច្ច័យតាក់តែង គឺព្រះនិពា្វន។

សច្ចៈ សេចក្តីពិត ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ជាអ្នកឆ្លាតឈ្លាសក្នុងការទេសនា បានត្រាស់នូវសច្ចៈ ២ គឺ បរមត្ថសច្ចៈ ពិតដេាយបរមត្ថ ១ និងសម្មតិសច្ចៈ ពិតដេាយសម្មតិ ១ តែប៉ុណ្ណេាះ មិនមានសច្ចៈទី៣ ឡេីយ។

ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈ ដេាយហេតុ ៨ ប្រការ គឺ៖
.ដេីម្បីទ្រង់សម្តែង ហិរិ និងឱត្តប្បៈ ។
.ដេីម្បីទ្រង់សំដែង កម្មស្សកតា ។ 
.ដេីម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពេាះខ្លួន។
.ដេីម្បីទ្រង់សំដែង ដល់អនន្តរិយកម្ម ។
.ដេីម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌ ។
.ដេីម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ ។
.ដេីម្បីទ្រង់សំដែង ដល់ទក្ខិណាវិសុទ្ធិ ។
.ដេីម្បីទ្រង់មិនលះ បញ្ញាត្តិនៃលេាក ។

ធម៌ទាំងពួង បានដល់ បរមត្ថធម៌ទាំង ៤ គឺចិត្ត ចេតសិក រូប និព្វាន ជាអនត្តា គឺ មិនមែនតួខ្លួន មិននៅក្នងអំណាចបង្គាប់បពា្ជារបស់បុគ្គលណាឡេីយ ។
ក្នុងធម៌ទាំង ៤ នេះ ៖
.ចិត្តបរមត្ថ បានដល់ ចិត្ត ៨៩ ឬ ១២១ ដួង ។
. រូបបរមត្ថ បានដល់ រូប ២៨ ។ 

. ចេតសិកបរមត្ថ បានដល់ ចេតសិក ៥២ ដួង ជាលេាកិយ ដល់នូវការបែកធ្លាយ និងរលត់ទៅវិញ ជាសង្ខារធម៌ គឺកេីតឡេីងមានបច្ច័យតាក់តែង ជាសង្ខតធម៌ គឺ ជាធម៌ដែលកេីតរលត់ ។ 
. និព្វានបរមត្ថ បានដល់ ព្រះនិព្វាន ជាលេាកុត្តរ គឺ ការឆ្លងផុតពីលេាក ជាវិសង្ខារធម៌ គឺមិនមានបច្ច័យតាក់តែង ជាអសង្ខតធម៌ គឺ មិនកេីតរលត់ ។

- ចិត្តបរមត្ថ ចេតសិកបរមត្ថ និព្វានបរមត្ថ ទាំង ៣ នេះជានាមធម៌ ប៉ុន្តែ ចិត្ត និង ចេតសិក ជានាមធម៌ ដឹងនូវអារម្មណ៍ ចំណែកឯ និពា្វន ជានាមធម៌ មិនដឹងអារម្មណ៍ ។
- ចិត្ត ៨៩ ឬ ១២១ និងចេតសិក ៥២ ជានាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។
- រូប ២៨ ជារូបធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។
- និពា្វន ជានាមធម៌ ជាវិសង្ខារធម៌ និងជាអសង្ខតធម៌។

ខន្ធ ៥
ខន្ធ ៥ គឺ រូបក្ខន្ធ ១, វេទនាខន្ធ ១, សញ្ញាខន្ធ ១, សង្ខារក្ខន្ធ ១, វិញ្ញាណក្ខន្ធ ១ ។ ពាក្យថា ខន្ធ សំដៅដល់សភាវធម៌ដែលចំណែកជា អតីត អនាគត បច្ចុប្បន្ន ខាងក្នុង ខាងក្រៅ គ្រេាតគ្រាត ល្អិត ថេាកទាប ប្រណីត ឆ្ងាយ ជិត ។ ខន្ធ ជារូបធម៌នាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ គឺជាធម៌ដែលបច្ច័យតាក់តែង និងកេីតរលត់ ។ 

ពាក្យថា ឧបាទានក្ខន្ធ សំដៅយកខន្ធណាដែលប្រព្រឹត្តប្រកបនឹងអាសវៈ ជាបច្ច័យដល់ឧបាទាន នេះហៅថា ឧបាទានក្ខន្ធ ។ 

លេាកុត្តរចិត្ត និងចេតសិកប្រកប មិនមែនជាឧបាទានក្ខន្ធទេ ។

អត្ថក្នុងព្រះអភិធម្មទាំងឡាយ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់ត្រាស់ទុកនេាះគឺ ដេាយអំណាចនៃធម៌ មានខន្ធដេាយបរមត្ថវៀរនូវសម្មតិចេញ គឺមាន ៤ ប្រការ ៖
.រូប ២៨ ជារូបក្ខន្ធ ។
.ចេតសិក ៥២ គឺ វេទនាចេតសិក ១ ជាវេទនាខន្ធ សញ្ញាេចតសិក ១ ជាសញ្ញាខន្ធ នៅសល់ចេតសិក ៥០ ទៀតជាសង្ខារក្ខន្ធ រួមជាខន្ធ ៣ ។
.ចិត្ត ៨៩ ជាវិញ្ញាក្ខន្ធ ។
.និពា្វន ជាខន្ធវិមុត្តិ ផុតចាកខន្ធទាំង ៥ ។

ដូច្នេះ បរមត្ថធម៌ ៣ ជាខន្ធ ៥, ខន្ធ ៥ ជាបរមត្ថធម៌ ៣។
- រូបក្ខន្ធ បានដល់ រូបបរមត្ថ ២៨ ។
- វេទនាខន្ធ បានដល់ វេទនាចេតសិក ១ ។
- សញ្ញាខន្ធ បានដល់ សញ្ញាចេតសិក ១ ។
- សង្ខារក្ខន្ធ បានដល់ សង្ខារចេតសិក ៥០ ។
- វិញ្ញាណក្ខន្ធ បានដល់ ចិត្តបរមត្ថ ៨៩ ឬ ១២១ ។

…………………..សំណួរ
១. បរមត្ថធម៌អ្វីខ្លះ ជាសង្ខារធម៌?
២. សង្ខារធម៌ ជាសង្ខារក្ខន្ធ ឬទេ?
៣. វិសង្ខារធម៌ ជាសង្ខតធម៌ ឬទេ?
៤. អសង្ខតធម៌ ជាខន្ធអ្វី?
៥. អសង្ខតធម៌ ជាលេាកិយ ឬជាលេាកុត្តរ?
៦. ចិត្ត ជាសង្ខារក្ខន្ធ ឬទេ?
៧. ចេតសិក ជាសង្ខារក្ខន្ធ ឬទេ?
៨. វេទនាខន្ធ ជាបរមត្ថធម៌អ្វី?
៩. ខន្ធអ្វី មិនមែនជាបរមត្ថធម៌?
១០. បរមត្ថធម៌អ្វី មិនមែនជាខន្ធ?

អត្ថបទ ដកស្រង់ពីសៀវភៅ៖
អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,០៧១ ដង)
ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៧៦ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៣២៧ ដង)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿