Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 144,233
Today
Yesterday 179,941
This Month 974,689
Total ៣៥៧,៨១៨,៦៦៣
Flag Counter
Reading Article
Public date : 25, Jul 2019 (9,858 Read)

បុត្តសូត្រ



 
បុត្តសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨៥ ដល់​ ៨៦)

ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា ពិចារណា​ឃើញ​ហេតុ ៥ យ៉ាង​នេះ រមែង​ចង់​បាន​បុត្រ​ដែល​កើត​ក្នុង​ត្រកូល ។ ហេតុ​៥ យ៉ាង​ដូចម្តេច​ខ្លះ ។ គឺ​បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​យើង​វិញ​ ១ បុត្រ​នឹង​ជួយ​ធ្វើ​កិច្ចការ​យើង ១ វង្ស​ត្រកូល​នឹង​ស្ថិត​នៅ​យូរ​ ១ បុត្រប្រតិបត្តិ​ទទួល​យក​មត៌ក ១ មួយ​ទៀត បុត្រ​នឹង​ឧទ្ទិស​ទក្ខិណា​ទាន​ឲ្យដល់​យើង ដែល​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាបិតា​កា​លពិចារណា​ឃើញ​ហេតុ​៥ យ៉ាង​នេះ រមែង​ចង់​បាន​បុត្រ​ដែល​កើត​ក្នុង​ត្រកូល ។

បញ្ចដ្ឋានានិ សម្បស្សំ បុត្តំ ឥច្ឆន្តិ បណ្ឌិតា
តតោ វា នោ ភរិស្សតិ កិច្ចំ វា នោ ករិស្សតិ
កុលវំសោ ចិរំ តិដ្ឋេ ទាយជ្ជំ បដិបជ្ជតិ
អថ វា បន បេតានំ ទក្ខិណំនុប្បទស្សតិ
ឋានានេតានិ សម្បស្សំ បុត្តំ ឥច្ឆន្តិ បណ្ឌិតា
តស្មា សន្តោ សប្បុរិសា កតញ្ញូ កតវេនិនោ
ភរន្តិ មាតាបិតារោ បុព្វេ កតមនុស្សរំ
ករោន្តិ នេសំ កិច្ចានិ យថាតម​បុព្វការិនំ
ឱវាទការី ភតបោសី កុលវំសំ អហាបយំ
សទ្ធោ សីលេនសម្បន្មោ បុត្តោ ហោតិ បសំសិយោតិ ។

អ្នក​ប្រាជ្ញ​ទាំង​ឡាយ កាល​បើ​ពិចារណា​ឃើញ​ហេតុ​ទាំង​៥ យ៉ាង​រមែង​ចង់​បាន​បុត្រ គឺ​បុត្រ​ដែល​យើង​ចិញ្ចឹម​ហើយ នឹង​ចិញ្ចឹម​យើង​វិញ នឹង​ធ្វើ​កិច្ចការ​ដល់​យើង​វង្សត្រកូល​នឹង​ស្ថិត​នៅ​យូរ ប្រតិបត្តិ​គួរ​ដើម្បី​ទទួល​យក​មត៌ក មួយ​ទៀត នឹង​ឧទ្ទិស​ទក្ខិណា​ទាន​ឲ្យ​ដល់​យើង​ដែល​ទៅ​កាន់​លោក​ខាង​មុខ អ្នក​ប្រាជ្ញ​ទាំង​ឡាយ កាល​បើ​ពិចារណា​ឃើញ​ហេតុ​ទាំង​៥ យ៉ាង​នេះ​ហើយ រមែង​ចង់​បាន​បុត្រ ហេតុ​ដូច្នោះ ពួក​សប្បុរស​អ្នក​ស្ងប់​រំងាប់​ជា​កតញ្ញូកតវេទិបុគ្គល កាល​រលឹក​ឃើញ​នូវ​ឧបការ​គុណ​ដែល​លោក​ធ្វើ​ហើយ​ក្នុង​កាល​មុន ក៏​រមែង​ចិញ្ចឹម​មាតា​បិតា​រមែង ជួយ​ធ្វើ​កិច្ចការរបស់​បុព្វការី​ទាំង​នោះ តាម​សមគួរ ។ បុត្រ​អ្នក​ធ្វើ​តាម​ឳវាទ ចិញ្ចឹម​មាតាបិតា ដែល​លោក​បាន​ចិញ្ចឹម​ខ្លួន​មក ហើយ មិន​ញ៉ាំង​វង្ស​ត្រកូល​ឲ្យ​សាប​សូន្យ ជា​អ្នក​មាន​សទ្ធា បរិបូណ៌ ដោយ​សីល រមែង ជា​ទី​សរសើរ​អ្នក​ផង ទាំង​ពួង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Jul 2021 (24,897 Read)
ជីវិតជា​របស់​ខ្ចីគេ​
Public date : 16, Oct 2021 (22,880 Read)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
Public date : 30, Jul 2019 (10,490 Read)
ការ​តាន​តឹង​ចិត្ត
Public date : 27, Nov 2023 (8,915 Read)
ឧបោសថសីល ៣យ៉ាង
Public date : 18, Jun 2023 (22,325 Read)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
Public date : 22, Feb 2022 (25,204 Read)
គោ​ឈ្មោះ​ឧស​ភរាជៈ
Public date : 11, Oct 2022 (17,829 Read)
ការ​មិនជាប់​នៅ​ក្នុង​រស
Public date : 24, Aug 2020 (43,446 Read)
ជីវិតនិងពេលវេលា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).