Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 33,855
Today
Yesterday 170,805
This Month 684,370
Total ៣៥៧,៥២៨,៣៤៤
Flag Counter
Reading Article
Public date : 25, Sep 2021 (6,619 Read)

កម្មដ្ឋាន៤០



 

កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។

កសិណ ១០
១. បឋវីកសិណ
យកដីធ្វើជាវង់កសិណ។
២. អាបោកសិណ យកទឹកធ្វើជាវង់កសិណ។
៣. តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។
៤. វាយោកសិណ យកខ្យល់ធ្វើជាកសិណ។
៥. នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។
៦. បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។
៧. លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។
៨. ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។
៩. អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។
១០. អាលោកកសិណ យកពន្លឺជាកសិណ។



អសុភ ១០
១. ឧទ្ធុមាតក
អសុភហើមពោរពងឡើង។
២. វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។
៣. វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។
៤. វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
៥. វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។
៦. វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។
៧. ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។
៨. លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។
៩. បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។
១០. អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។



អនុស្សតិ ១០
១. ពុទ្ធានុស្សតិ
សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
២. ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
៣. សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
៤. សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។
៥. ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
៦. ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណ​របស់​ខ្លួន​ជា​អារម្មណ៍។
៧. មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
៨. កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់​ចំណែក​នៃ​អាការៈ​ទាំង ៣២ មានសក់ជាដើម (នៃអាការៈ មានសក់ជាដើមជាអារម្មណ៍)។
៩. អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត (និមិត្តរបស់ខ្យល់​ដង្ហើម​ចេញ​ចូល។) ជាអារម្មណ៍។
១០. ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែល​ជាទីរម្ងាប់​នូវទុក្ខ​ទាំង​ពួងជាអារម្មណ៍។



ព្រហ្មវិហារ ៤
១. មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។
២. ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។
៣. មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។
៤. ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។



អារុប្ប ៤
១. អាកាសនញ្ចាយតនៈ
យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើក អាកាសកសិណ​ចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។
២. វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​ទីបំផុត​មក​ជា​អារម្មណ៍។
៣. អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​កង្វល់តិច​តួច​មក​ជាអារម្មណ៍។
៤. នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែល​មាន​ស្ទើរ​តែនឹងមិនមានមកជាអារម្មណ៍។



សញ្ញា ១
សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណា​អាហារ​ដោយ​បដិកូល។

វវដ្ឋាន ១
វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុង​ករជកាយ។

រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។

ដោយ៥០០០ឆ្នាំ
(ប្រភព)

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (10,878 Read)
ការ​សម្លឹង​គុណ​និង​ទោស
Public date : 31, Aug 2019 (23,513 Read)
អនាថបិណ្ឌិកសូត្រ
Public date : 28, Jul 2019 (11,674 Read)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
Public date : 04, Jan 2022 (19,951 Read)
កំចាត់ភាពអាត្មានិយម
Public date : 28, Jan 2022 (86,366 Read)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
Public date : 02, Feb 2017 (37,551 Read)
ប្រ​ស្នា​ពុទ្ធ​សាសនា
Public date : 01, Dec 2022 (14,643 Read)
ខេ​មា​ថេ​រី​គា​ថា
Public date : 03, Nov 2022 (14,194 Read)
ការរលឹក​ដល់​សេច​ក្តី​ស្លាប់​
Public date : 30, Nov 2022 (3,775 Read)
មហាគោវិន្ទចរិយា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).