Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 33,619
Today
Yesterday 237,371
This Month 270,990
Total ៣៥៧,១១៤,៩៦៤
Flag Counter
Reading Article
Public date : 30, Jul 2019 (101,551 Read)

ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ



Audio
 
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ

អ្នក​ដែល​បាន​ប្ដេជ្ញា​ខ្លួន​ថា​ជា​បព្វជិត ឬសមណៈ គួរ​តាំង​ចិត្ត​ថា៖

"អាត្មាអញ​ជា​បព្វជិត ជាសមណៈ​ហើយ ត្រូវ​តែ​ទ្រទ្រង់​គុណធម៌​ឲ្យ​ល្អ​សម​គួរ​តាម​ភេទ​បព្វ​ជិត​នឹង​សមណៈ​ទើប​គួរ " ឬពិចារណា​តាមន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាស់​តឿន​ឲ្យ​ពិចារណា​ថា ៖ " ឥឡូវ​នេះ អាត្មា​អញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ, អាការ​មារយាទ​ណាៗ ដែល​ជា​របស់​សមណៈ អាត្មា​អញ​ត្រូវ​ធ្វើ​អាការ​មារយាទ​នោះៗ " ដូច្នេះ​ជា​ដើម​ទៅ, មិន​គួរ​ប្រព្រឹត្ត​ឲ្យ​ល្មើស​ខុស​ប្លែក​អំពី​ធម៌​របស់​បព្វជិត និង​សមណៈ​ឡើយ; គួរនា​ដូច​ឈ្មួញ​ដែល​ធ្វើ​ការ​ជំនួញ ចង់​បាន​ចំនេញ​ បើ​ធ្វើ​ត្រូវ​ទំនង​ទើប​បាន​កម្រៃ​ច្រើន, បើ​ធ្វើ​ខុស ក៏​ខាត​ទុន; ព្រោះ​ហេតុ​នេះ​បាន​ជា ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់ទេសនា​ធម៌​ដែល​ជា​គ្រឿង​សង្កត់​ចិត្ត​របស់​បព្វជិត ដោយ​ពុទ្ធភាសិត​ថា៖


កុសោយថា ទុគ្គហិតោ     ហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំ          នីរយាយូបកឌ្ឍតិ។
យំកិញ្ចិ ទុប្បរាមដ្ឋំ           សំកិលិដ្ឋញ្ច យំ វត្តំ
សង្កស្សរំ ព្រហ្មចរិយំ       ន តំ ហោតិ មហប្ផលំ។
កយិរា ចេ កយិរាថេនំ      នឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោ     ភិយ្យោ អាកិរតេ រជំ។

សេចក្ដីថា ៖ ធម្មតា​ស្បូវ​ភ្លាំង​ដែល​បុគ្គល​ចាប់​កាន់​មិន​ល្អទាញ​ភើកកន្ត្រាក់​មក តែង​មុត​ដៃ មាន​ឧបមារ​ដូច​ម្ដេច​មិញ, ផ្នួស​ដែលអ្នក​បួស​ណា​មួយ​កាន់​មិន​ល្អ គឺ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​បព្វជិត​រមែង​ប្រទាញ​អ្នក​បួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​នរក​ដូច្នោះ​ដែរ; ការងារ​ឯណា​មួយ​ដែល​ធូរ​ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នី​មួយដែល​សៅហ្មង​ក្ដី ព្រហ្ម​ចរិយា​ឯណា​នី​មួយ​ដែល​បុគ្គល​រឭក​ដោយ​សេចក្ដី​រង្គាស​​ក្ដី ទាំង ៣ យ៉ាង​នេះ​ជា​ការ​មិន​មាន​ផល​ច្រើន​ឡើយ; បើ​បុគ្គល​នឹង​ធ្វើ​កិច្ច​អ្វី ៗ ដែល​ជា​កិច្ច​គួរ​ធ្វើ ក៏​គប្បី​ធ្វើ​កិច្ច​នោះ​ចុះ, តែ​ត្រូវ​ខំ​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​នោះ​ឲ្យ​មែន​ទែន កុំ​គ្រាន់​តែ​ថា ព្រោះ​ធម៌​ជា​គ្រឿង​វៀរ​ដែល​បុគ្គល​ប្រព្រឹត្ត​ធូរ​ថយ តែង​រោយ​រាយ​នូវ​ទោស​ដូច​ធូលី​ គឺ​ត្រឡប់​ជា​ទោស​វិញ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, Sep 2023 (20,886 Read)
ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌
Public date : 22, Sep 2023 (26,868 Read)
កំណើត ៤ យ៉ាង
Public date : 16, Feb 2023 (5,415 Read)
បដិសម្ភិទា​មគ្គ​
Public date : 02, Dec 2022 (15,741 Read)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
Public date : 28, Jan 2022 (92,954 Read)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
Public date : 02, Dec 2022 (14,970 Read)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ
Public date : 27, Jul 2019 (18,719 Read)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
Public date : 11, Oct 2022 (53,227 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).