ថ្ងៃ ពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,២២៩
Today
ថ្ងៃម្សិលមិញ ១៩៤,២៥៥
ខែនេះ ៦,៤៥០,៤២៧
សរុប ៣៥៦,៦៦៧,៥៤៥
Flag Counter
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥៣,៣២៩ ដង)

ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»



 
១- សេព​គប់​ជា​មួយ​សប្បុរស សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។ មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរស​ជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណង​កសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​នូវ​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។

២- ស្តាប់​ធម៌​របស់​សប្បុរស ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​នូវ​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់នូវ​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​នូវ​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​អំពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​សន្ទនា​សាក​សួរ ធ្វើ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។



៣- ធ្វើ​ទុក្ខ​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា នុ៎ះ​គឺ​អ្វី កើត​ឡើង​បាន​យ៉ាង​ណា ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ ដូច​នេះ​ជា​ដើម ។

៤- បដិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ គឺ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​របស់​ព្រះធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។  

(អង្គុត្តរនិកាយ ចតុក្កនិបាត)
«ពរ ៤ប្រការ»
ដោយ ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១១,៩៩៣ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣៥,៤៦៣ ដង)
មិនបានអ្វីនោះមែន  តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៤៨៧ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )