Reading Article
Public date : 30, Jul 2019 (8,048 Read)
សតិសូត្រ

|
សតិសូត្រ សតិវគ្គ
(សំយុត្តនិកាយ សគាថវគ្គ) (៥៧) ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បាន ពោលគាថានេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគថា ៖ ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះ បង់នូវកាមរាគៈ ដូចជាបុរសដែលគេប្រហារដោយ លំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល សារត្ថប្បកាសិនីអត្ថកថា
អត្ថកថាសតិសូត្រ សួរថា ក្នុងគាថានេះ ទេវតាពោលយ៉ាងណា? ឆ្លើយថា ទេវតាពោលថា បុរសត្រូវចាក់ដោយ លំពែង ប្រញាប់ព្យាយាមធ្វើនូវការខ្នះខ្នែងរហ័សរហួន ដើម្បីនឹងរក្សាមុខរបួស ដោយការដកនូវលំពែងចេញ និង បុរសដែលត្រូវភ្លើងឆេះនៅលើក្បាល ប្រញាប់ព្យាយាម ធ្វើនូវការខ្នះខ្នែងភ្លាមៗ ដើម្បីពន្លត់ភ្លើង យ៉ាងណា បពិត្រ ព្រះដ៏មានព្រះភាគជាម្ចាស់ ភិក្ខុក៏ត្រូវយ៉ាងនោះដែរ គប្បី មានសតិមិនប្រមាទ ដើម្បីលះបង់នូវកាមរាគៈ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ព្រះ តម្រិះថាគាថាដែលទេវតានេះនាំមកតាំងទុក ធ្វើសេចក្តី ឧបមាយ៉ាងមាំទាំ ប៉ុន្តែកាន់យកប្រយោជន៍បានបន្តិចបន្តួច សូម្បីមានការពោលដដែលៗឱ្យច្រើនដងក៏ដោយ ព្រោះគេ ពោលដល់ការលះ ដោយការគ្របសង្កត់កាមរាគៈតែ ប៉ុណ្ណោះ ។ កាមរាគៈដែលមគ្គនៅមិនទាន់បានដកចេញលះ ចោលដរាបណា ដរាបនោះ ក៏នៅមានការតាមចងជាប់ ជានិច្ចកាលតទៅ ។ ព្រោះដូច្នោះ កាលដែលព្រះអង្គទ្រង់កាន់យកនូវ សេចក្តីឧបមានោះៗឯង ហើយទ្រង់ផ្លាស់ប្តូរការសម្តែង ឱ្យ មកជាការលះបង់កិលេសដោយអំណាចអរិយមគ្គវិញ ទើបទ្រង់ត្រាស់នូវព្រះគាថាទី ២បន្ត អំពីគាថារបស់ទេវតា ដូច្នោះថា ៖ (៥៨) សត្តិយា វិយ ឱមដ្ឋោ ឌយ្ហមានេវ មត្ថកេ សក្កាយទិដ្ឋិប្បហានាយ សតោភិក្ខុ បរិព្វជេតិ ។ ប្រែថា ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះបង់នូវសក្កាយទិដ្ឋិ ដូចជាបុរសដែលត្រូវ គេប្រហារដោយលំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើ ក្បាល ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |