Reading Article
Public date : 28, Jul 2019 (19,256 Read)
ឃ្មុំនឹងរុយ

|
ឃ្មុំជាសត្វដែលមានសេចក្ដីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង។
រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិកនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូចមេឃនឹងដី។ រុយចូលចិត្តតែរបស់ស្មោគគ្រោគ ស្អុយរលួយ និងចម្លងរោគផ្សេងៗឲ្យដល់មនុស្សជាដើម។ មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗគ្នាដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នានោះ គឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្នព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្សយើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង។ រុយចូលចិត្តលាមក មនុស្សគម្រក់សេពអធម៌ ឃ្មុំចូលចិត្តកេសរ ជាតិមនុស្សល្អចូលចិត្តបុណ្យ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |