ភិក្ខុប្រកបដោយធម៌ ៦ ប្រការ គួរដល់ទក្ខិណាទាន

|
ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ ១-២ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ឥធ ភិក្ខវេ ភិក្ខុ ចក្ខុនា រូបំ ទិស្វា នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ សោតេន សទ្ធំ សុត្វា … ឮសំឡេងដោយត្រចៀក … ឃានេន គន្ធំ ឃាយិត្វា … ធុំក្លិនដោយច្រមុះ … ជិវ្ហាយ រសំ សាយិត្វា … ទទួលរសដោយអណ្តាត … កាយេន ផោដ្ឋព្វំ ផុសិត្វា … ពាល់ត្រូវផោដ្ឋព្វៈដោយកាយ … មនសា ធម្មំ វិញ្ញាយ នេវ សុមនោ ហោតិ ន ទុម្មនោ ឧបេក្ខកោ វិហរតិ សតោ សម្បជានោ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ
|