Reading Article
Public date : 30, Jul 2019 (11,613 Read)
សម្នាក់បដិបត្តិធម៌ (ត)

|
សម្នាក់បដិបត្តិធម៌ (ត)
ទាក់ទងនឹងរឿងរ៉ាវខ្លះ ដូចជារឿងព្រះភិក្ខុតុច្ឆបោដ្ឋិលៈ លោកទ្រទ្រង់ព្រះត្រៃបិដក ព្រមទាំងអដ្ឋកថា ក្នុងសាសនានៃ ព្រះពុទ្ធ ៧ អង្គ គឺតាំងអំពីព្រះពុទ្ធវិបស្សីមក ។ លោកបង្រៀនដល់ ភិក្ខុ ៥០០ អង្គ រហូតដល់ទៅ ១៨ គណៈធំៗ ។ ទោះជាយ៉ាងនេះ ក៏ដោយ ព្រះបរមសាស្តា នៅត្រាស់ហៅលោកថា ភិក្ខុគម្ពីរទទេ ។ លោកកើតសង្វេគ ទើបចូលទៅកាន់ព្រៃហើយធ្វើសមណធម៌...។ ព្រោះហេតុមានរឿងដូចជាព្រះភិក្ខុតុច្ឆបោដ្ឋិលៈ ជាដើម យ៉ាងនេះ ទើបពុទ្ធបរិស័ទយើង ដែលមិនបានពិចារណាសព្វគ្រប់ ក៏ចាត់ចែងចែកកន្លែង និង ចែកពេលគ្នា ចំពោះធម៌ទាំងពីរ គឺ បរិយត្តិធម៌ និង បដិបត្តិធម៌ ។ ពុទ្ធបរិស័ទបានជាភ្លេចគិតថា នេះ ជាឧបនិស្ស័យនៃបុគ្គលរៀងៗខ្លួន ព្រះខេមកៈ ព្រះសារីបុត្តជាដើម សម្រេចព្រះអរហត្តនៅទីណា ពេលណា គឺពុទ្ធបរិស័ទត្រូវសិក្សា ឱ្យសព្វគ្រប់ ទើបអាចស្រាវជ្រាវរកឃើញនូវតួបដិបត្តិធម៌ពិត ប្រាកដ ។ ក្នុងបិដកលេខ ២៩ ទំព័រ ៨៤ ជេតវនសូត្រ អនាថបិណ្ឌិកទេវបុត្រពោលថា៖ វត្តជេតពននេះ ជាវត្ត មានប្រយោជន៍ ដែលពួកឥសីគឺភិក្ខុ សង្ឃគង់នៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធជាធម្មរាជ ទ្រង់គង់ នៅ ជាទីញ៉ាំងបីតិឱ្យកើតដល់ខ្ញុំព្រះអង្គ ។ សត្វទាំងឡាយ រមែងបរិសុទ្ធដោយគុណធម៌ទាំង ៥ ពួក នេះ គឺ កម្មបានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និង សម្មាសង្កប្បៈ ធម្ម បានដល់សម្មាវាយាមៈ សម្មាសតិ និង សម្មាសមាធិ សីល បានដល់សម្មាវាចា និង សម្មាកម្មន្តៈ ជីវិតមុត្តមំ (ជីវិតដ៏ឧត្តម ) បានដល់សម្មាអាជីវោ សត្វទាំងឡាយ មិនមែន បរិសុទ្ធដោយត្រកូល ឬដោយទ្រព្យឡើយ ។ ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន គួរតែពិចារណានូវធម៌ទាំង ៥ ពួកខាង ដើមនោះ ដោយយោនិសោ ព្រោះកាលបើពិចារណាហើយ រមែងបរិសុទ្ធក្នុងធម៌ទាំង ៥ ពួកនោះ ដោយប្រការដូច្នេះឯង ។ ព្រះសារប៉ីត្តតែមួយអង្គប៉ុណ្ណោះ ជាបុគ្គលប្រសើរដោយ បញ្ញាផង ដោយសីលផង ដោយការស្ងប់រំងាប់ផង ភិក្ខុណា ជាអ្នក ដល់នូវត្រើយ ភិក្ខុនោះ ក៏មានព្រះសារីបុត្តហ្នឹងឯង ជាកំពូល ។ ទេវបុត្ត ជាព្រះអរិយបុគ្គល បានពោលអំពីប្រយោជន៍ពិតៗ គឺ អរិយមគ្គអង្គ ៨ ដែលគប្បីពិចារណាដោយឧបាយ (យោនិសោ វិចិនេ ធម្មំ ) ។ កាលដែលពិចារណាដោយឧបាយនាំឱ្យកើតបញ្ញា ហើយ រមែងបរិសុទ្ធក្នុងអរិយមគ្គនោះ យ៉ាងនេះឯង (ឯវំ តត្ថ វិសុជ្ឈតិ ) ។ មិនមែនស្តាប់ហើយ ត្រូវតែជឿដោយឥតពិចារណានោះ ទេ ត្រូវមានហេតុមានផល ពិចារណាធម៌ដោយយោនិសោ ដែល ជាឧបាយនាំឱ្យឃើញការពិត ។ ផល ត្រូវតែត្រង់ជាមួយហេតុ បើថាផល គឺជាការលះបង់ កិលេស លះបង់ការមិនដឹង លះបង់ការយល់ខុស លះបង់ការ សង្ស័យក្នុងនាមរូបដែលកំពុងប្រាកដ គឺត្រូវលះបង់ព្រោះហេតុដឹង ច្បាស់លក្ខណៈនៃធម៌ពិត ដែលកំពុងមាន កំពុងប្រាកដក្នុងទ្វារ ទាំង ៦ ទ្វារណាមួយហ្នឹងឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា សតិប្បដ្ឋាន ៤ ជាផ្លូវតែមួយ ដែលឱ្យសម្រេចនូវអរិយមគ្គអង្គ ៨ (ញាយស្ស អធិគមាយ ) នេះជាហេតុជាផលដែលត្រូវពិចារណាឱ្យ ជាក់ច្បាស់ខ្លួនឯង ។ សតិរលឹកដឹងលក្ខណៈនៃសភាវធម៌ជាធម៌ពិត មិនមែនរង់ចាំពេលនេះ ពេលនោះ ហើយក៏មិនេរីសអារម្មណ៍ផងដែរ ស្រេច ហើយតែបច្ចប្បុន្នជាធម៌ពិត កុសល អកុសល អព្យាក្រឹត ធម៌ ទាំងអស់នោះៗ ប្រាកដជាបរមត្ថ ជាអារម្មណ៍នៃការមិនខ្វល់នឹង ខ្លួនឯង ។ ពុទ្ធបរិស័ទ សិក្សាពុទ្ធប្បវត្តិ ជ្រាបអំពីភិក្ខុ ៥ អង្គជាដំបូង បន្ទាប់មកគឺ ព្រះយស សម្លាញ់ព្រះយស ភទ្ទវគ្គិយ ៣០ អង្គ បុរាណជដិលភិក្ខុ ១ ពាន់អង្គ គ្រហស្ថដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃមុន គេ និង គ្រហស្ថជាង ១០ ម៉ឺននាក់ជាមួយនឹងព្រះបាទពិម្ពិសារ នៅតាលវនជិតក្រុងរាជគ្រឹះ សុទ្ធតែសម្រេចមគ្គផលក្នុងពេល ស្តាប់ព្រះធម៌ទាំងអស់ ។ ព្រហ្ម ១៨ កោដិ ជាមួយនឹងព្រះអញ្ញាកោណ្ឌញ្ញៈ នៅព្រៃ ឥសិបតនមិគទាយវន ។ ក្នុងពេលចប់អនុមោទនាដោយតិរោកុឌ្ឌសូត្រ សត្វ ៨៤ ពាន់ ។ ក្នុងសមាគមរបស់នាយសុមនមាលាការ ក្រុងរាជគ្រឹះ សត្វ ៨៤ ពាន់ ។ ក្នុងុរឿងដំរីនាឡាគិរី សត្វ ១០ ពាន់ ។ ក្នុងសមាគមនៃខទិរង្គារជាតក សត្វ ៨៤ ពាន់ ។ ក្នុង សមាគមនៃជម្ពុកាជីវក សត្វ ៨៤ ពាន់ ។ នៅក្នុងសមាគមនៃ អានន្ទសេដ្ឋី សត្វ ៨៤ ពាន់ ។ ក្នុងថ្ងៃសម្តែងបារាយនសូត្រ នៅ បាសាណកចេតិយ សត្វ ១៤ កោដិ ។ ក្នុងថ្ងៃសម្តែងយមកប្បាដិហារ្យ សត្វ ២០ កោដិ ។ កាលព្រះបរមសាស្តា គង់ប្រថាប់ លើបណ្ឌុកម្ពលសិលាសនៈ ក្នុងភពតាវត្តិង្ស ទ្រង់ញ៉ាំងព្រះវរមាតា ឱ្យជាកាយសក្ខី សម្តែងព្រះអភិធម្ម ៧ គម្ពីរ សត្វ ៨០ ពាន់កោដិ ។ ក្នុងថ្ងៃស្តេចយាងចាកអំពីទេវលោក សត្វ ៣០ កោដិ ។ ក្នុង សក្កបញ្ហសូត្រ ទេវតា ៨០ ពាន់អង្គ ។ ក្នុងរតនសូត្រ នាក្រុង វេសាលី សត្វ ៨៤ ពាន់ រាល់ៗថ្ងៃ រហូត ៧ ថ្ងៃ ព្រះអង្គទ្រង់ គង់នៅក្រុងវេសាលីអស់កន្លះខែ ។ ក្នុងព្រះសូត្រទាំង ៤ នេះ គឺ មហាសមយសូត្រ ១ មង្គលសូត្រ ១ ចូឡរាហុលោវាទសូត្រ ១ និង សមចិត្តបដិបទាសូត្រ ១ ក្នុងព្រះសូត្រមួយៗ សុទ្ធតែកំណត់ ចំនួនសត្វដែលសម្រេចមគ្គផលមិនបាន ។ ចំនួនសត្វគឺទាំងមនុស្ស ទាំងទេវតា ទាំងព្រហ្ម រៀបរាប់ មកជាដើមប៉ុណ្ណេះ គឺសុទ្ធតែបានសម្រេចមគ្គផលក្នុងពេលស្តាប់ ព្រះធម៌ទេសនាទាំងអស់។
ព្រះដ៏មានព្រះភាគ ត្រាស់ដឹងជាព្រះពុទ្ធ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពពួកជនច្រើន ព្រះអង្គ ទ្រង់អនុគ្រោះដល់មនុស្ស និង ទេវតាទាំងទ្បាយ យ៉ាងនេះឯង ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |