Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 43,215
Today
Yesterday 158,009
This Month 4,298,695
Total ៤០៥,០៨១,៤២០
Reading Article
Public date : 19, Jun 2024 (6,345 Read)

ចាគៈ



 
ចាគៈ

ចាគៈ ប្រែថា ការ​លះ​ ឬ​លះឲ្យ សំដៅ​ដល់​ការ​ឲ្យដែល​ពិត​ប្រាកដ។ ចាគៈ លះ​ទាំង​ខាង​ក្រៅ លះ​ទាំង​ខាង​ក្នុង គឺ​ខាង​ក្រៅ​លះ​វត្ថុ ខាង​ក្នុងលះ​កិលេស លះ​លោភៈ​មិន​មាន​កំណាញ់​ហួង​ហែង មិន​ប្រាថ្នា​ផល​តប​ស្នង។

ការ​ឲ្យរបស់​ព្រះអរិយសាវ័ក លោក​ឲ្យ​ដោយ​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់ ផុត​ស្រឡះ​ពី​ការ​សង្ឃឹម​ផល​តប​ស្នង​ណាៗ​ទាំង​អស់ មិន​ថា​ជា​លាភ ជា​យល ជា​សុខ ជា​សួគ៌​អ្វី​ឡើយ។ លក្ខណៈ​ផ្នែក​ចាគៈ​របស់​ព្រះអរិយសាវ័ក គឺ​ពេញ​ចិត្ត​ក្នុង​ការ​ឲ្យ ត្រេកអរ​ក្នុង​ការ​លះ ជា​ការ​សម្ដែង​ឲ្យ​ឃើញ​នូវសេចក្ដី​សុខ​ក្នុង​ខ្លួន គឺ​មាន​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​បែប​នោះ។

ព្រះអរិយសាវ័ក មិន​មាន​បញ្ហា​ក្នុង​រឿង​ខក​ចិត្ត​ហើយ​មក​ដេក​កើត​ទុក្ខ​ក្ដៅ​ក្រហាយ សោក​សៅ​ខ្សឹក​ខ្សួល​ពោល​រៀប​រាប់​ថា ធ្វើ​ហើយ​មិន​បា​ន​ផល​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ឡើយ។

ការ​ដែល​លោៈ​មិន​គ្រប​សង្កត់​ចិត្ត មិន​មាន​ការ​ហួង​ហែង បិទបាំង នៅ​ខាង​ក្នុង​ចិត្ត​នៃ​ព្រះអរិយសាវ័ក​ហើយ ចិត្ត​ក៏​បាន​បើក​ធំ​ទូលំទូលាយ ហើយ​ការ​យល់​ដល់​អ្នក​ដទៃ​ក៏​កើត​ឡើង មើល​ឃើញ​ដល់​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ​បានដោយ​ងាយ ម៉្លោះ​ហើយ ដួង​ចិត្ត​ក៏​បង្អោន​ទៅ​ឯង​ក្នុង​ការ​ឲ្យ សំដៅ​ដល់​ការ​សង្គ្រោះ ឲ្យ​អ្នក​ដទៃ​បាន​នូវ​ប្រយោជន៍ ដោះ​ស្រាយ​បញ្ហា​ឲ្យ​គេ ធ្វើ​ឲ្យ​គេ​បាន​សុខ និង​មិន​ត្រេកអរ​ពេញ​ចិត្ត មាន​សេចក្ដី​សុខ​ចិត្ត​ព្រោះ​ហេតុ​តែ​បាន​ឲ្យ។

ការ​លះ​ ការ​បែង​ចែក​នោះ​ៗ បើ​គិត​នៅ​ក្នុង​ផ្នែក​នៃ​ផល​តប​ស្នង ការ​ឲ្យ​នោះ​ឯង​ជា​ការ​បាន​នូវ​ផល​សម្រេច​ក្នុង​ខ្លួន​ឯង ដែល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក​ព្រោះ​ព្រះអរិយសាវ័ក​មាន​កុសល​ឆន្ទៈ គឺ​ពេញ​ចិត្ត​ក្នុង​កុសល​ធម៌ ត្រូវ​ការ​ធ្វើ​សេចក្ដី​ល្អ ឬ​ត្រូវ​ការ​ឲ្យ​មាន​នូវ​សភាវៈ​ដែលល្អ ដោយ​ការ​ឲ្យ​នោះ​ជា​ដើម ម៉្លោះ​ហើយសភាវៈ​ដែល​ល្អ​នោះៗ ក៏​បាន​សម្រេច​ជា​ផល​​ក្នុង​ខ្លួន​ឯង​ដែល​ជា​ទីរីករាយ​នៃ​ព្រះអរិយសាវ័ក។

ព្រះអរិយសាវ័ក មាន​មេត្តា ប្រាថ្នា​ឲ្យ​សត្វ​លោក​មាន​សេចក្ដី​សុខ ឯការ​ដែល​បាន​បរិច្ចាគ​នោះ ក៏​ដោយ​អំណាច​នៃ​មេត្តាករុណា​ហ្នឹង​ឯង ដោយ​ការ​ឲ្យ​នោះ មនុស្ស​សត្វ​ក្នុង​លោក​ក៏​មាន​សេចក្ដី​សុខ​ចម្រើន​ឡើង។ ក្រៅ​ពី​នេះ ព្រះអរិយសាវ័ក​នៅ​មាន​ចិត្តបរិសុទ្ធ​ផូរផង់ មាន​កិលេស​បាន​កាត់​បន្ថយ​ដោយ​អរិយមគ្គ មាន​ការ​ហ្វឹកហាត់​អប់រំខ្លួន មាន​ការ​ឈាន​ទៅ​មុខ​ក្នុង​កុសល​ធម៌ ក្នុង​សេចក្ដីសុខ និង​មាន​បីតិ​ក្នុង​សភាវៈ​ដែល​ជា​បុណ្យ​ជា​កុសល​ទាំង​អស់​នោះព្រម​ទាំង​បាន​ចូលជិត​ទិសដៅ​នៃ​ព្រះពុទ្ធសាសនា​យ៉ាង​កៀក​កិត​ទៀត​ផង។

បណ្ឌិត​ទាំង​ឡាយ រមែង​មិន​ឲ្យ​ទាន ព្រោះ​ឃើញ​ដល់​ឧបធិសុខ (​សុខ​អារម្មណ៍​នៃ​កិលេស គឺ​លោកិយសុខ​ឬ​សុខ​ក្នុង​ភព​បី) រមែង​មិន​ឲ្យ​ទាន​ដើម្បី​ភព​ថ្មី ប៉ុន្តែ​បណ្ឌិត​ទាំង​នោះ រមែង​ឲ្យ​ទាន​ដើម្បី​កម្ចាត់​កិលេស ដើម្បីមិន​ក​កើត​នៃ​ភព​ថ្មី​ត​ទៅ​ទៀត។

ក្រៅ​អំពី​ការ​ឲ្យ​ដោយ​ការ​ជួយ​សង្គ្រោះ​ហើយ ចាគៈ​របស់​ព្រះ​អរិយសាវ័ក​នៅ​សម្ដែង​ចេញ​មួយ​ផ្នែក​ទៀត គឺ​ទំនុក​បម្រុង​ដល់​អ្នក​មាន​សីល មាន​កល្យាណ​ធម៌​ទាំង​ឡាយ​ដោយ​ទុក​ដូច​ជា​ថា ទ្រព្យ​សម្បត្តិ​របស់​ខ្លួននោះ​ជា​សាធារណៈ​ដល់​អ្នក​មាន​សីល​មាន​កល្យាណ​ធម៌។

ម្យ៉ាង​ទៀត ក្នុង​ឋានៈ​ដែល​ព្រះអរិយសាវ័កជា​សប្បុរស រមែង​ឲ្យ​ទាន​ជា​សប្បុរិសទាន។ លក្ខណៈ​សំខាន់​ម្យ៉ាង​ដែល​ព្រះសម្មាសម្ពុទ្ធ​សង្កត់​ធ្ងន់​ក្នុង​សប្បុរិសទាន គឺ​ការ​ឲ្យ​ទាន​ដោយ​គោរព បាន​ដល់​ការ​ឲ្យ​ដោយ​ការ​តាំង​ចិត្តពិតៗ ឲ្យ​សេចក្ដី​សំខាន់​ដល់​អ្នក​ទទួល ដល់​ទេយ្យធម៌ និង​សេចក្ដី​សំខាន់​ដល់​ការ​ឲ្យ​ទាន​នោះ​ឯង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 08, Dec 2022 (29,242 Read)
សង្គហធម៌របស់ស្វាមី
Public date : 18, Mar 2024 (53,590 Read)
សង្គហធម៌របស់ភរិយា
Public date : 20, Jul 2020 (51,095 Read)
ចំណងដៃទិវានៃក្តីស្រឡាញ់
Public date : 25, Jul 2019 (44,968 Read)
ទានវគ្គ បឋមទាន​សូត្រ
Public date : 08, Dec 2022 (57,464 Read)
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
Public date : 16, Jan 2022 (38,662 Read)
រឿងព្រះនាគសមាលត្ថេរ
Public date : 20, Oct 2021 (26,165 Read)
អប់រំ​ចិត្ត​ឲ្យ​ស្ងប់
Public date : 04, Jun 2022 (22,892 Read)
មិន​ជា​ទាសៈនៃ​មាយា​ធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.33