Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 36,765
Today
Yesterday 158,009
This Month 4,292,245
Total ៤០៥,០៧៤,៩៧០
Reading Article
Public date : 29, Jul 2019 (19,906 Read)

ភារៈធ្ងន់​របស់​ម៉ែ



Audio
 
ភារៈធ្ងន់​របស់​ម៉ែ

កាល​បើ​ពោល​តាម​ច្បាប់​ធម្មជាតិ ឬ​ពោល​តាម​សេចក្ដី​ពិត​ដែល​ប្រាកដ​ឲ្យ​ឃើញ ម៉ែ​ឈ្មោះ​ថា​ធ្វើ​នូវ​របស់​ដែល​ធ្វើ​បាន​ដោយ​លំបាក ហើយ​សេចក្ដី​លំបាក​នេះ ឪពុក​មិន​អាច​ធ្វើ​ជំនួស​បាន​ឡើយ ពោល​គឺ​ ម៉ែ​ត្រូវ​មាន​រដូវ ត្រូវ​ពពោះ និង ត្រូវឆ្លង​ទន្លេ (សម្រាលកូន) នេះ​គឺ​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ម៉ែ​គ្រប់​គ្នា ក្នុង​នោះ មាន​ម៉ែ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាន​បាត់​បង់​ជីវិត ព្រោះ​ការ​ឆ្លង​ទន្លេ។

ព្រោះ​ហេតុ​ដូច្នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ក្នុង​កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះមហាពោធិសត្វ សោយព្រះជាតិ​ជា​តាបស​ឈ្មោះ សោណបណ្ឌិត បាន​ពណ៌​នា​ព្រះគុណ​របស់​ម៉ែ​យ៉ាង​គួរ​ស្ដាប់ មាន​ប្រាកដ​ក្នុង​សោណនន្ទ​ជាតក​សត្តតិនិបាត ថា

ម៉ែកាល​ប្រាថ្នា​ចង់​បាន​ផល​គឺ​កូន រមែង​នមស្ការ​ទេវតា​ដើម្បី​សូម​កូន ម៉ែ​សួរ​នូវ​នក្ខត្តឫក្ស​ទាំង​ឡាយ​ផងសួរ​នូវ​រដូវ និង​ឆ្នាំ​ទាំង​ឡាយ​ផង​ ថា​តើ​កូន​កើត​ក្នុង​ឫក្ស​ណា ក្នុង​រដូវ​ណា ក្នុង​ឆ្នាំ​ណា ទើប​បាន​នូវ​អាយុវែង។

កាល​ម៉ែ​មាន​រដូវ​ហើយ ក៏​រមែង​មាន​ការ​តាំង​គភ៌ឡើង ហើយ​ម៉ែ​ក៏​មាន​ការ​ចាញ់​គភ៌ ព្រោះ​ហេតុ​នោះ​ទើប​ម៉ែ​មាន​ឈ្មោះ​ថា ទោហឡិនី (ស្ត្រី​ចាញ់​គភ៌)។

ម៉ែ​មាន​ការ​ស្រលាញ់​កូន ដែល​កើត​ក្នុង​ពោះ​របស់ខ្លួន ព្រោះ​ហេតុ​នេះ​ទើប​ម៉ែ​មាន​ឈ្មោះ​ថា សុហទា (ស្ត្រី​មាន​ចិត្ត​ល្អ)។

ម៉ែ​រក្សា​គភ៌​អស់​មួយ​ឆ្នាំ ឬ​ជិត​មួយ​ឆ្នាំ ហើយ​ទើប​បាន​ឆ្លង​ទន្លេ​សម្រាល​កូន ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​មាន​ឈ្មោះ​ថា ជនយន្តី ឬ ជនេត្តី (ស្ត្រី​ជា​អ្នក​ឲ្យ​កូន​បានកើត​មក)។

ម៉ែ​ញ៉ាំង​កូន​ដែល​កំពុង​យំ​ឲ្យ​ត្រេក​អរ ដោយ​ការ​បំបៅ​ដោះ​ផង ដោយ​ការ​បំពេ​ផង ដោយ​ការ​ឱប​ក្រសោប​ផង ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​មាន​ឈ្មោះ​ថា តោសេន្តី (ស្ត្រី​ញ៉ាំង​កូន​ឲ្យ​ត្រេកអរ)។

តពី​នោះ​មក​ម៉ែ​មាន​ហឫទ័យ​ទន់​ទោរ​ទៅ​រក​កូន​ក្រឡេក​មើល​កូន​ដែល​ពុំ​ទាន់​ដឹង​ក្ដី មើល​ក្នុង​ទី​ដែល​កូន​នៅ ត្រូវ​ខ្យល់​ត្រូវ​ក្ដៅ​យ៉ាង​ណា ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​ឈ្មោះ​ថា បោសេន្តី (ស្ត្រី​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន)។

ទ្រព្យ​សម្បត្តិ​ឯណា​របស់​ម៉ែ​និង​របស់​ឪ ដែល​មាន​នៅ ម៉ែ​រមែង​គ្រប់គ្រង​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​ពីរ​ចំណែក​នោះ​ដោយ​បំណង​ថា ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ត្រូវ​បាន​ទៅ​កូន​របស់​យើង។

ម៉ែ​កាល​ដែល​ទូន្មាន​កូន​ថា កូន​គួរ​ធ្វើ​យ៉ាង​នេះ កូន​មិន​គួរ​ធ្វើ​យ៉ាង​នោះ ជា​ដើម រមែង​នឿយ​ហត់​លំបាក។

កាល​បើ​កូន​មាន​វ័យ​ចម្រើន​ឡើង​ហើយ ម៉ែ​បាន​ដឹង​ថា កូន​មាន​សេចក្ដី​រីករាយ​ភ្លើត​ភ្លើន​ព្រោះ​ស្រវឹង​ក្នុង​វ័យ។ ម៉ែ​រមែង​ទន្ទឹម​មើល​ផ្លូវ​កូន លុះ​ដល់​ពេល​ល្ងាច​ពេល​ព្រលប់ បាត់​កូន​មិន​ឃើញ​ត្រឡប់មក ម៉ែ​ក៏​អន្ទះសារ​ញាប់ញ័រ​ក្នុង​ចិត្ត ដោយ​ប្រការ​ដូច្នេះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (33,951 Read)
ចិត្ត​យើង​ចិត្ត​គេ
Public date : 04, Oct 2022 (13,236 Read)
ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?
Public date : 03, Mar 2024 (53,827 Read)
មនុស្សល្អពិត
Public date : 22, Jan 2023 (34,177 Read)
សុញ្ញកប្ប និង អសុញ្ញកប្ប
Public date : 08, Sep 2017 (22,845 Read)
ខ្មែរ​ថែ​រក្សាខ្មែរ
Public date : 28, Jul 2019 (12,259 Read)
ការ​ដើរ​ព្រៃ
Public date : 17, Jul 2023 (80,663 Read)
ឧបោសថ ៣ យ៉ាង
Public date : 07, Oct 2022 (70,407 Read)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.49