អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៣៥៥ ដង)
កូន (បទពិចារណា)

|
កូនជាខ្សែលោហិត ដែលមិនងាយកាត់ដាច់បានឡើយ បើអ្នកណាបានកូនល្អដែលហៅថា អតិជាតបុត្រ អ្នកនោះគឺជាអ្នកមានបុណ្យខ្ពស់ ត្រូវសប្បាយក្នុងរឿងកូនអស់មួយជាតិ តែបើបានកូនមិនល្អវិញ ក៏គួរយកអស់កម្លាំងកាយចិត្ត សតិបញ្ញាមកដោះស្រាយអប់រំ ទូន្មានប្រៀនប្រដោះ ។
មានម៉ែឪច្រើនណាស់ ដែលមិនពូកែចិញ្ចឹមកូន គឺច្រើនតែបណ្តោយតាមចិត្តកូនទៅក្នុងផ្លូវដែលខុស ដូចកូនខ្ជិលជាដើម មិនដាស់តឿន មិនដាក់ទោស.. ។ ទោះជាយ៉ាងណាក៏ដោយចុះ កូនអាក្រក់ក្នុងលោកបានជាមានទៅហើយ ច្រើនទៀតផង សូម្បីតែមាតាបិតា ជាមនុស្សល្អ មធ្យ័ត ប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់អប់រំយ៉ាងពេញទំហឹងក៏ដោយ ។ នេះជាឧបនិស្ស័យអាក្រក់របស់កូន មកជួបនឹងម៉ែឪដែលខ្វះបុណ្យ ឬព្រោះជាប់កម្មពៀរពីជាតិមុនមក ។ ត្រូវដោះស្រាយដោយការយល់អំពីរឿងជីវិត ត្រូវឲ្យមានគុណធម៌ប្រចាំចិត្ត ស្ងប់រម្ងាប់ ត្រជាក់ និងគ្មានបញ្ហា ។ ទាំងអស់គ្នាត្រូវតែចាំថា បើចង់ល្អត្រូវឲ្យលះ បើចង់ឈ្នះត្រូវឲ្យទ្រាំ ជីវិតកើតមកដើម្បីតស៊ូដោះស្រាយបញ្ហា និងជាពិសេសត្រូវឲ្យចេះល្មមនឹងអ្វីដែលមាន កុំចង់បានរបស់ដែលអត់ អស់ចំណង់តណ្ហាឈ្នះទុក្ខទាំងពួង ។ ដកស្រង់ចេញពីសៀវភៅ " បទពិចារណា " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |