30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៣,១៩៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៦៩៩,០០៩
សរុប ៣៩០,៧៨១,៤៩៣
អានអត្ថបទ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៤,០៩៩ ដង)

អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?



 

ជរាសូត្រ ទី១ 
ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ
ឥទ្ធិពល​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​បាន​ទេ ហើយ​កម្លាំង​សីល​នេះ​អាច​រុញច្រាន​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​ការ​ប្រាថ្នា​ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ កុំ​ធ្វើ​ឱ្យ​សីល​របស់​ខ្លួន​ពព្រុះ​ពពាល​សៅហ្មង ។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។

អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
ពាក្យ​ថា​ព្រហ្មចរិយៈ​ឬ​ព្រហ្មចរិយធម៌​ប្រែ​ថា​បែបបទ ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី ឬ​ព្រហ្មចារិនី អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​ការ​ខ្វល់​ខ្វាយ​ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥, សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, កុំ​រុកកួន​គ្នា​, កុំ​បៀត​បៀន​គ្នា​,​កុំ​ពោល​ពាក្យចាកដោត​គ្នា​, កុំ​ញុះញង់​គ្នា​, ការ​វៀរចាក​មេថុនធម្ម​, សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។

ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ​ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ​ទោះបី​តិច ​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង៕

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ តុលា ឆ្នាំ២០២៣ (អាន: ៦,៧៧៦ ដង)
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៣៨៧ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿