ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,១៨៥
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៥៣១,០២០
សរុប ២៩៩,៨៩៤,២៣១
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១៣,៥៨៤ ដង)

រឿងពារាណសីសេដ្ឋីបុត្រ



 
រឿងពារាណសីសេដ្ឋីបុត្រ
( ចាក ខ. ឯ. )
( អានិសង្ឃ​ទានរបស់បុគ្គលមានសទ្ធាមុតមាំ )
 
កាល​កន្លង​ទៅហើយ​ ព្រះ​ពោធិសត្វ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​កូន​សេដ្ធី​នៅ​ក្នុង​នគរ​ពារាណសី​ -លុះ​ឥត​អំពី​បិ​តាធ្វើ​មរណ​កាល​ទៅ ព្រះ​បាទ​ព្រហ្ម​ទត្ត​ បាន​តាំង​ព្រះ​ពោធិ​សត្វ​ជា​សេដ្ធី​ ក្នុង​នគរ​ពារាណ​សី គ្រប់​គ្រង​សម្បត្តិ​ជំនួស​បិតា​ ។​

ព្រះ​ពោធិ​សត្វ​ ជាបុគ្គល​មាន​សទ្ធា​ មុត​មាំ​ជឿលើ​កម្ម​ផល​ច្បាស់​លាស់​​ បាន​ចំណាយ​ទ្រព្យ​ធើ្វសាលាទាន​ ៦​ កន្លែង​ ហើយ​តែង​បរិចា្ចគ​ទាន រក្សា​ឧបោសថ​សីល​ជានិច្ច​ ពុំ​ដែល​​ខាន។ 
វេលា​ថ្ងៃ​មួយ​ ព្រះ​ពោធិ​សត្វ​ រៀប​បរិភោគ​អាហារ​ពេល​ព្រឹក​ ស្រាប់​តែ​មាន​ព្រះ​បច្ចេក​ពុទ្ធ​មួយព្រះអង្គ ទើប​នឹង​ចាក​ចេញ​និ​រោធ​សមា​បតិ​ ហោះ​មក​ឈរ​ទៀប​ទ្វារ​ផ្ទះ​ ។

ព្រះ​ពោធិ​សត្វ​ ក្រ​ឡេក​ទៅឃើញ​ ទើប​ប្រើ​បុរស​ម្នាក់​ឪ្យ​ទៅ​យក​បាត្រ​​ពី​លោក​មក​ដាក់​ចង្ហាន់​ ។​ គ្រា​នោះមារា​ធិរាជ​ មក​និមិត្ម​ធ្វើ​ជា​រណ្ដៅ​រងើប​ភ្លើង​ក្រហម​រន្ទាល​ ច្រាល​ឆ្អៅដូច​ជា​អវិ​ចិមហានរក​ ។ ​
បុរស​ម្នាក់​ទៅយក​បាត្រ​ឃើញ​​ភ្លើង​នោះហើយ​ ភិត​ភ័យ​ណាស់​ ត្រលប់​មក​ជំរាប ព្រះ​ពោធិ​សត្វ​វិញ ​ព្រះ​ពោធិ​សត្វ​ បាន​យល់​ច្បាស់​ថា មារ​នៅស្ថាន​វសវត្តី​ មក​ធ្វើ​ឪ្យ​ អន្តរាយ​ព្រះ​ជន្ម​ព្រះបច្ចេក​ពុទ្ធ​ផង​ ទើប​យក​ភាជន៏​ដាក់​ចង្ហាន់​ពេញ ចេញ​អំពី​ផ្ទះ​ទៅឈរ​ក្បែរ​រណ្ដៅ​ភ្លើង ហើយ​ទូល​ព្រះ​បច្ចេក​ពុទ្ធ​ថា 

កាមំ​ បតា​មិ និ​រយំ ​ឧទ្ធិ​បាទោ ​អវំ​សិរោ នាន​រិយំ ករិ​ស្សាមិ​ ហន្ទ បិណ្ឌំ បដិគ្គហិ ។

ប្រែ​ជា​សេចក្តី​ថា ​: បពិត្រ​លោក​ម្ចាស់​​ដ៏​ចំរើន​ បើទុ​ក​ណាជា​ ខ្ញុំ​ធ្លាក់​ដាំ​ក្បាល​ចុះ​ក្នុង​រណ្ដៅភ្លើងដូច​ជានរក​នេះ ក៏​​ខ្ញុំ​មិន​ថយ​ក្រោយ​វិញ​ដែល សូម​ព្រះ​ករុណាជាម្ចាស់ទទួល​យក​​នូវ​ចង្ហាន់​​នេះចុះ ​​។ 

ព្រះ​ពោ​ធិ​សត្វ​​និយាយ​ទូល​ព្រះបច្ចេកពុទ្ធដូច្នោះ​ហើយ ក៏លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​ ស្រាប់​តែមាន​ឈូក​ផុះទ្រជើង​យ៉ាង​អស្ចារ្យ ព្រះ​ពោធិ​សត្វ​ បាន​យក​ចង្ហាន់​ទៅ​ដាក់​ក្នុង​បាត្រ​ប្រ​គេន ព្រះ​បច្ចេក​ពុទ្ធ​ដោយ​សួស្តី​ ។ ​ឯ​មារ​ឃើញ​ប្លែក​អស្ចារ្យ​ ដូច្នោះ​ហើយ​​ភ័យ​តក់​ស្លុត​វិនាស​បាត់​អំពី​ទី​នោះ​ទៅ​ ។​

ដកស្រង់ចេញពីសៀវភៅ ប្រជុំជាតក វាយអត្តបទដោយ កញ្ញា ហេង សំដាណែត ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕