35
ថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៤,២៥៣
Today
ថ្ងៃម្សិលមិញ ២០៨,៣១៧
ខែនេះ ៦,០៨៥,៩៦១
សរុប ៣៩៨,៣៤៤,៤០៥
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៩២,១៥៨ ដង)

រឿង​សក្កទេវរាជ



 
រឿង​សក្កទេវរាជ
(ចាក . ធ. ខុ.)
(ហេតុ​ដែល​នាំ​ឲ្យ​ផ្សាយ​ផល​បុណ្យ​ដល់​ទេព្តា និង​ពួក​សត្វ​ទាំង​អស់)

មាន​សេចក្តី​ដំណាល​ថា ក្នុង​ថ្ងៃ​មួយ​ទេវតា​ក្នុង​តាវតឹង្ស​ទេវលោក បាន​ប្រជុំ​លើក​យក​ប្រស្នា ៤ ខ មក​ពិភាក្សា​សួរ​ដេញ​ដោល​គ្នា​ថា បណ្តា​ការ​ឲ្យ​ទាំង​អស់ ការ​ឲ្យ​អ្វី​ចាត់​ជា​ច្បង​គេ បណ្តារស​ទាំង​អស់ រស​អ្វី​ចាត់​ជា​ច្បង​គេ បណ្តាសេចក្តី​ត្រេចកអរ​ទាំង​អរ​ទាំង​អស់ សេចក្តី​ត្រេកអរ​ណា​ចាត់​ជា​ច្បង​គេ​ព្រោះ​ហេតុ​អ្វី បាន​ជា​ព្រះ​មាន​ព្រះ​ភាគ​ចាត់​ការ​អស់​តណ្ហា​ថា​ជា​ច្បង​គេ ។

សូម្បី​ទេវតា ១ អង្គ​នា ក៏​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​បាន​ឡើយ កាល​ណោះ​មាន​ទេវតា ១ អង្គ​សួរ​ទៅ​ទេវតា ១ អង្គ​ទៀត ទេវតា​អង្គ​នោះ សួរ​ទៅ​អង្គ​ដទៃ​ទៀត ការ​ដែល​ទេវតា​ទាំង​នោះ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ​អស់​១២ ឆ្នាំ​ក្នុង​ចក្រវាឡ មិន​ឃើញ​មាន​ទេវតា​អង្គ​ណា​មួយ​ដោះ​ស្រាយ​បាន ទើប​ប្រជុំ​គ្នា​ឡើង​ទៅ​សួរ​មហារាជ ៤ អង្គ​ទៀត មហារាជ​ទាំង​៤ អង្គ​សួរ​ថា ម្នាល​អ្នក​រាល់​គ្នា មហាទេវសន្និបាត​នេះ តើ​មាន​ហេតុដូម្តេច? ពួក​ទេវតា​ក្រាប​ទូល​ថា ខ្ញុំ​ព្រះ​អង្គ​ដាក់​ប្រស្នា ៤ ខ ឲ្យ​ពួក​ទេវតា​ដទៃ​ទៀត​ជួយ​ដោះ​ស្រាយ​ តែ​គ្មាន​ទេវតា​ណា​មួយ ដោះ​ស្រាយ​បាន​សោះ ចុះ​ប្រស្នា​នោះ​ដូម្តេច​ខ្លះ ?

ក្រាប​ទូល​បណ្តា​ការ​ឲ្យ រស និង​សេចក្តី​ត្រេកអរ តើ​ការ​ឲ្យ​នឹង​រស និង​សេចក្តី​ត្រេកអរ​ណា​ឈ្មោះ​ថា​ប្រសើរ? ការ​អស់​តណ្ហា​ឈ្មោះ​ថា​ប្រសើរ ព្រោះ​ហេតុ​អ្វី? មហារាជ​ទាំង​៤ ពោល​ថា ម្នាល​អ្នក​រាល់​គ្នា បើ​ទុក​ជា​យើង​ក៏​មិន​ដឹង​ដោះ​ស្រាយ​ថា​ដូម្តេច​ដែរ ក្រែង​តែ​ព្រះ​រាជា​របស់​យើង​ទើប​លោក​ដឹង​បាន​ភ្លាម ព្រោះ​លោក​ប្រសើរ​វិសេស​ជាង​យើង​ដោយ​បញ្ញា​ផង ដោយ​បុណ្យ​ផង ហើយ​នាំ​ពួក​ទេវតា​ទៅ​ក្រាប​ទូល​សក្កទេវរាជ​ៗ ទ្រង់​សួរ​ថា ទេវសន្និបាត ធំ​ដល់​ម្ល៉េះ​តើ​មាន​ហេតុ​ដូម្តេច? ទើប​ពពួក​ទេវតា​ទាំង​នោះ​ក្រាប​ទូល​ប្រស្នា​ទាំង​៤ ខ នោះ ។

ព្រះ​ឥន្ទ្រ​ថ្លែង​ថា ម្នាល​អ្នក​រាល់​គ្នា បុគ្គល​ដទៃ​ណា​ក៏​មិន​អាច​ដឹង​នូវ​សេចក្តី​នៃ​ប្រស្នា​ទាំង​នេះ​ដែរ ព្រោះ​ប្រស្នា​ទាំង​នេះ​ជា​វិស័យ​នៃ​ព្រះ​ពុទ្ធ​ចុះ​ព្រះ​សាស្តា​គង់​នៅ​ក្នុង​ទី​ណា​ឥឡូវ​នេះ ? លុះ​បាន​ជ្រាប​ថា​ព្រះ​អង្គ​នៅ​វត្ត​ជេតពន ទើប​បំភ្លឺ​វត្ត​ជេតពន​ទាំង​មូល​ក្នុង​ពេល​ពាក់​កណ្តាល​អាធ្រាត ចូល​ទៅ​គាល់​ព្រះ​សាស្តា​ព្រម​ទាំង​ពួក​ទេវតា​ផង ថ្វាយ​បង្គំ​ហើយ ឋិន​នៅ​ក្នុង​កន្លែង​ដ៏​សមគួរ ព្រះ​សម្ពុទ្ធ​ត្រាស់​ថា មហារាជ ព្រះ​អង្គ​យាង​មក​ព្រម​ទាំង​ពពួក​ទេព្តា​ដល់​ម្ល៉េះ តើ​មាន​កិច្ចការ​ដូម្តេច ? ទើប​សក្កទេវរាជ ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពពួក​ទេព្តា​ចោទ​ប្រស្នា​ទាំង​នេះ នរណា​ក៏​មិន​អាច​ដឹង​សេចក្តី​ដោះ​ស្រាយ​បាន ហេតុ​នេះ​សូម​ព្រះ​អង្គ​មេត្តា​ប្រោស​សម្តែង​បំភ្លឺនូវ​សេចក្តី​នៃ​ប្រស្នា​ទាំង​នោះ​ឲ្យ​ទាន​ផង ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា មហារាជ ពាក្យ​ដែល​ព្រះ​អង្គ​ពោល​នោះ​ប្រពៃ​ហើយ តថាគត​ខំ​បំពេញ​បារមី ​៣០ លះ​បង់​នូវ​មហាបរិច្ចាគ​ព្រោះ​តែ​ចង់​ត្រាស់​ដឹង​នូវ​សព្វ​ញ្ញុត​ញាណ ដើម្បី​នឹង​កាត់​នូវ​សេចក្តី​សង្ស័យ នៃ​ទេវតា​ទាំង​ឡាយ​ប្រាកដ​ស្មើ​ដោយ​ព្រះ​អង្គ​បើ​ដូច្នោះ​សូម​ព្រះ​អង្គ​ចាំ​ស្តាប់ " ការ​ឲ្យ​ធម៌​ប្រសើរ​ជាង​ការ​ឲ្យ​ទាំង​អស់ រស​នៃ​ព្រះ​ធម៌ ប្រសើរ​ជាង​ត្រេកអរ​ទាំង​អស់​ រស​នៃ​ព្រះ​ធម៌ ប្រសើរ​សេចក្តី​ត្រេកអរ​ទាំង​អស់ ឯការ​អស់​តណ្ហា រឹត​តែ​ប្រសើរ​ដាច់​គេ​ឯង ព្រោះ​ការ​អស់​តណ្ហា ធ្វើ​ឲ្យ​សត្វ​បាន​សំរេច​ព្រះ​អរហត្ត " ហើយ​ទ្រង់​ត្រាស់​គាថា​ខាង​ក្រោម​នេះ​ថាៈ


ធម្មទាន​ឈ្នះ​ទាន​ទាំង​អស់ ធម្មរស​ឈ្នះ​រស​ទាំង​អស់​សេចក្តី​ត្រេកអរ​ក្នុងធម៌ ឈ្នះ​សេចក្តី​ត្រេកអរ​ទាំង​អស់​ការ​ការ​អស់​តណ្ហា ឈ្នះ​ទុក្ខ​ទាំង​ពួង ។

កាល​ព្រះ​អង្គ​ទ្រង់​សម្តែង​នូវ​អត្ត​នៃ​ប្រស្នា​នេះ សត្វ​៨៤ ពាន់​បាន​ត្រាស់​ដឹង​នូវ​ធម៌ ព្រះ​ឥន្ទ​ស្តាប់​ព្រះ​ធម៌​ហើយ​ថ្វាយ​បង្គំ​ព្រម្ពុទ្ធ​ពោល​សរសើរ​ថា​បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ធម្មទាន​ដែល​ថា​ច្បង​យ៉ាង​នេះ ព្រះ​អង្គ​មិន​ប្រាប់​ពួក​បរិស័ទ​ឲ្យ​បុណ្យ​ផល​ដល់​ខ្ញុំ​ព្រះ​អង្គ​ផង​ព្រោះ​ហេតុ​អ្វី? បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ បើ​ភិក្ខុ​សង្ឃ​សម្តែង​ធម៌​សូម​ព្រះ​អង្គ បញ្ជ​ឲ្យ​នូវ​ចំណែក​បុណ្យ​ដល់​ខ្ញុំ​ព្រះ​អង្គ​ផង​កុំ​ខាន ។

ព្រះ​សាស្តា​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​ព្រះ​ឥន្ទ​នោះ​ហើយ​ទ្រង់​ប្រជុំ​ពួក​ភិក្ខុ​សង្ឃ ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ទៅ អ្នក​រាល់​គ្នា​សម្តែង​នូវ​ធម៌​ក្តី ស្តាប់​ធម៌​ក្តី​ពោល​នូវ​កថា​ដែល​មនុស្ស​ចូល​ទៅ​អង្គុយ​ជិត​ស្តាប់​ក្តី ដោយ​ហោច​សូម្បី​ត្រឹម​តែការ​អនុមោទនា ក៏​ត្រូវ​ផ្សាយ​ចំណែក​បុណ្យ​ឲ្យ​ដល់​ពពួក​សត្វ​ទាំង​អស់​ដែរ ។ 


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿