30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៥៣១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៥,៤៦៥
សរុប ៣៨៥,៥១២,១៥៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,៧៦២ ដង)

រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ



ស្តាប់សំឡេង
 
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ 
( ចាក ម. អ. )
( ពល​ភាព​របស់​ពៀរ​វេ​រា​ក្នុង​លោក )

 
កាល​កន្ល​ង​ទៅ​ហើយ​ មាន​ព្រាហ្ម​ណ៏​ម្នាក់​ជា​អា​ចារ្យ​ទិ​សា​បា​មោ​ក្ខ​ម្នាក់​នៅ​ក្រុង​ពា​រាណសី​ បាន​សម្លាប់​ពពែ​មួយ​ធ្វើ​​ជា​អាហារ ។

ដោយ​​កម្ម​នោះ​ឯង​ គាត់​​កើត​ជា​ពពែ​ត្រូវ​ដាច់​ក្បាល​អស់​ ៤៩៩ អត្តភាព​មក​ហើយ លុះ​ដល់​អត្ត​ភាព​ជា​គំ​រប់​ ៥០០ បាន​កើត​ជា​ពពែ​របស់​ព្រាហ្ម​ណ៏ម្នាក់ ។

ថ្ងៃមួយ​ ព្រាហ្មណ៏​ជា​ម្ចាស់​ចង់​ធ្វើ​​ជា​អាហារ​ ប្រារព្ធ​នឹង​សម្លាប់ពពែ ពពែ​រ​លឹក​ឃើញ​ជាតិ​ដែល​ខ្លួន​ធ្វើ​មក​ពី​មុន​ក៏​សើច ហើយ​បែរ​ជា​យំ ព្រាហ្ម​ណ៏​ឃើញ​ហេតុ​ដូច្នេះ​ទើប​សួរ​ទៅ​ពពែ​​ ពពែ​ឆ្លើយ​ប្រាប់​ថា បាន​ជា​ខ្ញុំ​សើច​នោះ​ ព្រោះ​ខ្ញុំ​គិត​ឃើញ​ថា​ ថ្ងៃ​នេះ​ច្បាស់​ជា​ខ្ញុំ​រួច​ចាក​ទុក្ខ​បែប​នេះ ។ ដែល​ត្រលប់​ជា​យំ​វិញ​ ព្រោះ​អាណិត​ថា បើ​អ្នក​សម្លាប់​ខ្ញុំ​ហើយ​​ អ្នក​ត្រូវ​ដាច់​ក្បាលអស់​ ៥០០ អត្តភាពដូច​ជា​ខ្ញុំ​យ៉ាង​នេះ ។

ព្រាហ្ម​ណ៏​ឮ​ដូច្នេះ​ហើយ​មាន​សេចក្តី​សង្វេគ​ជា​ខ្លាំង​ ទើប​ពោល​ថា ម្នាល​ពពែ​ អ្នក​កុំភ័យ​ខ្ញុំ​មិន​សម្លាប់​អ្នក​ទេ ។ ពពែ​នោះ​និយាយ​ថា បើ​អ្នក​សម្លាប់​ក្តី​ មិន​សម្លាប់​ក្តី ខ្ញុំ​ត្រូវ​តែ​ស្លាប់​ក្នុង​ពេល​នេះ​មិន​ខាន ។ ព្រា​ហ្មណ៏​ក៏​លែង​ពពែ​ឲ្យ​ទៅ​តាម​សេចក្តីសប្បាយ ហើយ​តាំង​ចិត្ត​លែង​សម្លាប់​សត្វ​ដ៏​ទៃ​ទៀត​ ។ ឯ​ពពែ​បាន​រួច​ពី​កណ្តាប់​ដៃ​ព្រាហ្មណ៏​ភ្លាម​ ក៏​ឈរ​លើ​ខ្នង​ថ្ម​មួយ​ដុំ​ងើយ​ស៊ី​ស្លឹក​ឈើ​មួយ​គុម្ព ពេល​នោះ​រន្ទះ​បាញ់​ថ្ម​បែក​ខ្ទៀត​ទៅ​លើ​ពពែ​ដែល​ឈរ​ដាច់​ក ស្លាប់​នៅ​ទី​នោះ​មួយ​រំ​ពេច ។


(​ ព្រះ​មហា​ ប៉ុល​ សៅ និស្សិត​សា​លា​បាលី​ជាន់​ខ្ពស់ ) អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង​ សំ​ដាណែត ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតក ។


ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៦១៥ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៤,១៣០ ដង)
រឿង​ឧបនន្ទសក្យបុត្តត្ថេរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿