30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៩,០០៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨៦,៩៣៧
សរុប ៣៨៥,៦៧៣,៦៣០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៤៧៥ ដង)

រឿង​តក្កបណ្ឌិត



ស្តាប់សំឡេង
 
 រឿង​តក្កបណ្ឌិត
(​ ចាក ម. អ. )
( ទោស​កាមេ​សុមិច្ឆាចារ )

 
កាល​ពី​អតីតកាល ព្រះ​បរម​ពោធិសត្វរបស់​យើង​ជា​តាបស​នៅ​ជា​សុខ​ក្នុង​ឈាន​នា​បណ្ណ​សាលា​ទៀប​ឆ្នេរគង្គារ ។ មាន​សេដ្ឋី​ធីតា​នៅក្នុង​ក្រុង​ពារាណសី​ម្នាក់​ឈ្មោះ​ទុដ្ឋកុមារី ជា​ស្រ្តី​កាច​ឆ្នាស់​ឃោរឃៅ បាន​ជេរ​ប្រ​ទេច​វាយ​ពួក​កម្ម​ករ​ទាំង​ឡាយ​មិន​សំ​ចៃដៃ​ឡើយ ។​

ថ្ងៃ
មួយ​ពួក​កម្ម​ករ​ទាំង​នោះ​បាន​ចាប់​យក​នាង​ទៅ​ទំលាក់​ក្នុង​ស្ទឹង​គង្គា ។ ទុដ្ឋ​កុមារី​ នោះ​អណ្តែត​ទៅ​តាម​ខ្សែទឹក​ស្រែក​យំ​ហ៊ូៗ ដល់​ទៅ​កន្លែង​ក្បែរ​សាលា​បរម​ពោធិសត្វ​តាបស​ ក្នុង​ពេល​អាធ្រាត​សន្លប់​បាត់​ស្មារតី ។​តា​បស​ក៏​ស្រង់​នាង​ពីទឹក​ដោយ​សេចក្តី​សង្គ្រោះ​ហើយ​ឆ្អើរ​ដ​រាប​ដល់​នាង​មាន​ស្មារតីឡើង ទើប​ឲ្យ​ផ្លែ​ឈើទុំ​ខ្ចី​បរិភោគហើយ​សួរ​ថា នាង​នៅក្នុង​ទីណា ?​ ចា! នៅ​ក្នុង​ក្រុង​ពារាណសី​លោក​តា ។ នាង​ចូរ​ទៅ​ឥឡូវ​ទៅ​ (​ តាបស​ពោល​យ៉ាង​នេះ​ ដោយ​ខ្លាចនាង​ធ្វើ​ទុក្ខ​បុក​ម្នេញ ម្ញិក​ម្ញក់​ឲ្យ​ធ្លុះ​ធ្លាយ​សីល​របស់​ខ្លួន ) ។​ 

ស្រី​នោះ​គិត​ថាអញ​ត្រូវ​ប្រលោម​តា​បស​នេះ ដោយ​ធ្វើ​អាការៈ​ញ៉េះញោះ​លុះ​ត្រា​តែមាន​តម្រេក​ស្នេហ៍​សិទ្ធ​ទប់​មិន​បាន​ ដោយ​កាមតណ្ហាបាន​ជា​គូ​សង្សារ​សិន​ សិម​ទៅ​ទាំង​ពីរ​នាក់ ។ តាបស​ទប់​អាត្មា​មិន​នឹង​ ដោយ​មេ​អសុភស្រស់​លង​បន្លាច​បង្ហាញ​អាការគួរ​ស្ងើប​ក្រៃ​ពេក​ ក៏​រលំ​ខ្លួន​ទៅ​ផ្តេក​ផ្តិត​សិទ្ធ​ស្នាល​ស្នេហា​លុះ​ត្រា​តែធ្លុះ​ធ្លាយ​សីលសាប​សូន្យ ក៏​ទៅកាន់ស្រុក​ប្រទល់​ដែន​ជា​មួយ​ស្រី​នោះ​ ហើយ​លក់​ដូរ​ខ្លាញ់​បាន​ប្រាក់​បន្តិច​បន្តួច​គ្រាន់​នឹង​ទិញ​ស្បៀង​អាហារ ចិញ្ចឹមគូសង្សា​របស់​ខ្លួន​រាល់​ថ្ងៃ ។

ព្រោះ​ហេតុ​នោះ​ ជន​​ទាំង​ឡាយ​ក៏​កំណត់នាម​ធេយ្យតាបស​តាម​ហេតុ​នោះ​ថា​ តក្កបណ្ឌិត ។ មនុស្ស​ទាំង​ឡាយ​ក៏​ឲ្យ​បរិព្វយ​វត្ថុ​ដល់​តក្ក​បណ្ឌិត​នោះ ហើយ​ឲ្យ​កូន​ខ្ទម​មួយ​គ្រាន់​ជា​ទី​ជ្រក​កោន​ទៀប​ទ្វារ​ស្រុក ។


ថ្ងៃ​មួយ​ ពួក​ចោរ​ចូល​ទៅ​ប្លន់​ស្រុក​នោះ​ ហើយ​ចាប់​យក​ប្រ​ពន្ធ​តក្ក​បណ្ឌិត​ទៅ​ឲ្យ​មេ​របស់​ខ្លួន​ ។ មេ​ចោរ​ក៏​ទទួល​យក​ស្រី​នោះ​ធ្វើ​ជា​ស្រី​កំណាន់​ ។ នាង​នោះចង់​សម្លាប់​តក្កបណ្ឌិត​ណាស់​ ក៏​ធ្វើ​ជា​លិ​ខិត​មួយ​ផ្ញើ​ទៅ​​​ប្រាប់​ថា​ បពិត្រ​ស្វា​មី​ប្តី​កំសត់​ ឥ​ឡូវ​នេះ​ខ្លួន​ប្អូន​មាន​ទុក្ខ​ជា​ខ្លាំង​ ដោយ​ចោរ​ទាំង​ឡាយ​ចាប់​យក​ជា​ស្រី​កំណាន់​របស់វា ប្រ​ព្រឹត្ត​ធ្វើ​កា​មេ​សុ​មិ​ច្ឆា​ចារ ហេតុ​នេះ​សូម​យក​ប្អូន​ទៅ​វិញ​ឆាប់​កុំ​ខាន​ ។

តក្កបណ្ឌិត​ក៏ទៅ​​យ៉ាង​រហ័ស​ ឯ​នាង​នោះ​ឃើញ​តក្ក​បណ្ឌិតមក​ដល់​ខ្សឹប​ប្រាប់​ថា​ ប្រ​សិន​បើ​យើង​ទៅ​ឥឡូវ​នេះ សម​ចោរ​តាម​ចាប់​ហើយ​សម្លាប់​យើង​មិន​ខាន ចាំរាត្រី​កាល​សិន​ទៅ ហើយ​អង្គុយ​ក្នុង​បន្ទប់​មូយ​​ ទើប​ទៅ​ប្រាប់​មេ​ចោរ​ដែល​កំពុង​ស្រ​វឹង​ស្រា​ក្នុង​ពេល​ល្ងាច​ថា ប្តីខ្លួន​មក​នៅ​ក្នុង​បន្ទប់​ឯ​ណោះ ប្រុង​ប៉ុន​ប៉ង​ប្រ​មាណ​ជីវិត​លោក​ ។

ចោរ​ស្ទុះ​ទៅ​ចាប់​តក្ក​បណ្ឌិត​ចង​ផ្តេក​ចុះ​ ហើយ​វាយ​តាម​ចិត្ត​ក្តៅ ។​ តក្ក​បណ្ឌិត​ ចោរ​វារ​យ៉ាង​ណា​ក៏​មិន​ស្រែក​យំ​ឡើយ គ្រាន់​តែពោល​ថា​ ស្ត្រីទុ្រស្ត​មិត្ត​មាន​សេចក្តីក្រោធ​ផង​មិន​ដឹង​គុណ​ផង​ ជា​អ្នក​ញុះ​ញង់​ផង​ ។ ឯ​ចោរ​កាល​បើ​ស្វាង​ស្រា​ហើយ​ក៏​ប្រារព្ធ​វាយ​ទៀត ។ តក្ក​បណ្ឌិត​ក៏​ពោល​ពាក្យ​នោះ ចោរ​គិត​ថា​យី ! គាត់​នេះ​ពោល​ពាក្យ​ដដែល​ៗ ប្រហែល​​ជាមាន​ហេតុ​យ៉ា​ង​ណា​ទេដឹង ? ក៏​សួរ​តាបស​ ៗ ប្រាប់​ដំ​ណឹង​ទាំង​អស់​ហើយ​គិត​ម្តង​ទៀត​ អើ! ស្រី​នេះ​កាឡកណ្ណីអី​ម្ល៉េះ អញ​សម្លាប់​ចោរ​មិន​ទុក​ទេ​ ក៏​ដាស់​ថា​មក​នាង​អញ​នឹង​សម្លាប់​បុរស​នោះ ហើយ​ចេញ​ទៅ​ខាងក្រៅ​ស្រុក​បែរ​ជា​សម្លាប់​ស្រី​នោះ​វិញ ទើប​នាំ​តក្ក​បណ្ឌិត​ទៅ​ផ្ទះ​សួរ​ថា ឥ​ឡូវ​អ្នក​នឹង​នៅក្នុង​ទី​ណា​?​ ខ្ញុំ​នឹង​បួស​នៅ​ក្នុង​ព្រៃ ។ បើ​អ្នក​បួស​    ខ្ញុំ​ក៏​បួស​ដែរ​ ។ តក្ក​បណ្ឌិត​និង​មេ​ចោរ​ក៏បួស​ទាំង​ពីរ​នាក់​ខំចំ​រើន​ឈាន​ និង​អភិ​ញ្ញា​ឲ្យ​កើត​ លុះ​ស្លាប់​ទៅ​បាន​កើត​ឯ​ព្រហ្ម​លោក​នាយ ។


អត្តបទនេះដក​ស្រង់ចេញ​ពី​សៀវភៅ​ ប្រជុំ​និទាន​ជាតក ភាគទី​២ ។
វាយ​បញ្ចូល​អត្តបទ​ដោយកញ្ញា ហេង សំ​ដាណែត ។


ដោយ៥០០០ឆ្នាំ

 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៧,៤៥៦ ដង)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៦,៨៤០ ដង)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៦៨៦ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿