35
ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,៣៣៣
Today
ថ្ងៃម្សិលមិញ ២០២,៩២៥
ខែនេះ ៧,១៣៩,២៧២
សរុប ៣៩៩,៣៩៧,៧១៦
អានអត្ថបទ
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤ (អាន: ៦២៣ ដង)

ឧបោសថកាល



ឧបោសថកម្មរបស់ឧបាសកឧបាសិកា បើពោលដោយកាលដែលជាទី រក្សានូវឧបោសថសីល នោះមាន ពីរប្រការគឺ បកតិឧបោសថ១ បដិជាគរឧបោសថ១ ឧបោសថកម្ម ដែលប្រព្រឹត្តទៅ ដោយ ប្រក្រតី គឺឧបោសថកម្មដែលអ្នកប្រាជ្ញទាំងឡាយលោកធ្វើមកហើយអំពីដើមឈ្មោះថា បកតិឧបោសថ។ឧបោសថកម្មនៃបុគ្គលភ្ញាក់រលឹករឿយៗ គឺរលឹកដល់ឧបោសថសីល ដែលជា កុសលគឺខ្លួនត្រូវសន្សំ ឈ្មោះថា បដិជាគរឧបោសថ។

ឯកាលនៃបកតិឧបោសថនោះ ក្នុង១ខែមាន៨ថៃ្ង គឺថៃ្ងចំណែកខាងសុក្កបក្ខខ្នើត ៤ ថៃ្ង និង កាឡបក្ខរនោច ៤ថៃ្ង គឺត្រង់ថ្ងៃ ៥ កើត ៨កើត ១៤កើត ១៥កើត ៥ រោច ៨រោច ១៤រោច ១៥រោច បើខែដាច់ខ្លះត្រូវត្រង់១៤រោច ឧបោសថថៃ្ង១៤រោច ថយមក១៣រោជវិញ ត្រង់ថ្ងៃ ១៥ រោចថយ មក ១៤ រោចវិញ ក្នុង ១ខែ មានកាលនៃបកតិឧបោសថ ៨ថ្ងៃដូច្នេះ។

កាលនៃបដិជាគរឧបោសថក្នុង១ខែមាន១១ថៃ្ង គឺត្រូវត្រង់ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត ១រោច ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែខ្លះត្រង់ថ្ងៃ ១៣រោច ថយមក១២ រោចវិញ ថ្ងៃ ទាំង ១១ ក្នុងខែមួយៗនេះ ជាថ្ងៃខាងដើម និង ខាងចុងនៃ បកតិឧបោសថ ឬថា ជាថ្ងៃអមនៃ បកតិឧបោសថ គឺជាកាលនៃបដិជាគរឧបោសថ។

ថៃ្ងឯទៀតក្រៅអំពីបកតិឧបោសថ និងបដិជាគរឧបោសថនោះ មាន១១ថៃ្ង គឺត្រង់ថ្ងៃ ១(១), ២, ៣,១០, ១១, ១២ កើត ១, ២, ៣, ១០, ១១, ១២ រោច បើខែខ្លះ មានតែ ១០ថ្ងៃ ព្រោះត្រង់ថ្ងៃ ១២រោច ទុកជាថ្ងៃបដិជាគរឧបោសថ ថ្ងៃទាំង ១១ ឬ ១០នេះ មិនមែនជាកាលនៃឧបោសថណាមួយឡើយ គ្រប់ៗខែទាំងអស់។

នឹងអធិប្បាយពីកិច្ចដែល នឹងធ្វើនូវឧបោសថកម្ម គឺបកតិឧបោសថ និងបដិជាគរឧបោសថ ជាសេចក្តីខ្លីៗបន្តិច គ្រាន់ជាទីចំណាំសំគាល់ របស់ឧបាសកឧបាសិកា ទាំងឡាយក្នុងព្រះពុទ្ធសា សនា ឯបកតិឧបោសថកម្មនោះ គឺឧបោសថសីលដែលឧបាសកឧបាសិកាត្រូវទទួលសមាទាន កាន់រក្សានូវសិក្ខាបទទាំង៨ ក្នុងថៃ្ងបកតិឧបោសថកាល កំណត់ត្រឹមតែ១ថៃ្ង១យប់ តាមលំដាប់ កាលនៃបកតិឧបោសថនោះឯបដិជាគរ ឧបោសថនោះ គឺឧបោសថសីល ដែលឧបាសក ឧបាសិកា ត្រូវដុសខាត់សំអាតចិត្តនឹករលឹកដល់សិក្ខាបទទាំង៨ ដែលជាអង្គនៃឧបោសថសីល តែឧបាសកឧបាសិកាមិនត្រូវសមាទានឡើយ គ្រាន់តែបណ្តោះចិត្តអោយ ឃ្លាតឆ្ងាយអំពី កាម គុណ ៥ ហើយបំរុងចាំដំណើរ នៃបកតិឧបោសថ សីល គឺគ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ មានបាណាតិបាតាជាដើម ដូចជារក្សានូវឧបោសថសីល ក្នុងថៃ្ងបកតិឧបោសថនោះដែរ បែ្លក គ្នាគ្រាន់តែមិនសមាទាន និងសមាទានប៉ុណ្ណោះ គឺថាបដិជាគរឧបោសថនោះមិន មាន សមាទាន ទេ គ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទដែល ត្រូវវៀរអស់ថៃ្ង១ យប់១ជាកំណត់ ឯបកតិឧបោស ថសីលនោះ ត្រូវសមាទានទទួលកាន់យកនូវសិក្ខាបទទាំង ៨ រក្សាអស់ថៃ្ង១ និងយប់១ដែរ វេលា ដល់គ្រប់កំណត់កាល បកតិឧបោសថសីល ថយទៅហើយ ត្រូវតាំងចិត្តទៅជូន ដំណើរនៃ ឧបោ សថ សីលនោះអស់ថៃ្ង១ យប់១ ទៀត គឺតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ តែមិនបាច់ទទួល សមា ទានទេ គឺគ្រាន់តែ ញ៉ាំងចិត្តអោយប្រព្រឹត្តទៅតាមបកតិឧបោសថសីល ដែលខ្លួនទទួលសមាទាន អំពីថៃ្ងម្សិលប៉ុណ្ណោះឯង។

ឯបកតិឧបោសថកាលនោះកាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ ព្រះអង្គសំដែង ទុកថាក្នុង១ខែមាន៦ថៃ្ងខាងខ្នើត៣ថៃ្ង ខាងរនោច៣ថៃ្ង គឺថៃ្ង៨កើត ៨រោច ហៅថាអដ្ឋមីឧបោសថ  ថៃ្ង១៤កើត ១៤រោច ហៅថាចាតុទ្ធសីលឧបោសថ ថៃ្ង១៥កើត ១៥រោច ហៅថាបណ្ណរសីឧបោ សថ បើខែខ្លះត្រង់ថៃ្ង១៥រោចត្រូវថយចុះមកថៃ្ង១៤រោចវិញ លុះដល់ព្រះអង្គចូលបរិនិពា្វនទៅបាន ៣ខែ ព្រះអរហន្តទាំងឡាយ ៥០០ ព្រះអង្គ មានព្រះមហាកស្សបត្ថេរជាដើម លោកប្រជុំគ្នាធ្វើ បថម សង្គាយនាផ្ទៀងផ្ទាត់ធម៌វិន័យ លោកយល់ឃើញថា នៅរយាលថៃ្ងខាងដើមនោះពេក ណាស់ ទើបលោកលើកយកថៃ្ង៥កើត ៥ រោចមកកំណត់ទុកជាថៃ្ងបកតិឧបោសថផង រួមគ្នាជា បកតិ ឧបោសថកាល ក្នុង១ខែៗមាន ៨ ថៃ្ងព្រោះត្រង់ថៃ្ង៥កើត៥រោចជាថៃ្ងឧបោសថកាលដែរ ហៅថាបពា្ចមីឧបោសថ។

ចប់ឧបោសថកាលដោយសង្ខេប ៕

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,៩៤៦ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៩៥១ ដង)
តួនាទី​បុត្តធីតា ៥​សិក្ខាបទ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៩៧៦ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿