30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៨៣១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៦,៧៦៥
សរុប ៣៨៥,៥៤៣,៤៥៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣០៩ ដង)

ភ្លើង​ច្រណែន



 
កូន​ជា​ទី​ស្រឡាញ់​!
មាន​ធម្ម​ជាតិ​ម៉្យាង​ នៅ​ពេល​កើត​ដល់​អ្នក​ណា​ហើយ​ នឹ​ង​ធ្វើ​ឲ្យ​អ្នក​នោះ​ក្តៅ​ងំ​ក្នុង​ចិត្ត​ កើត​ការ​ញាប់​ញ័រ​ក្នុង​ទ្រូង​ និង​ឈឺ​ផ្សា​ ធម្ម​ជាតិ​ដែល​ថា​មក​នេះ​ គឺ​ការ​​ច្រណែន​ ឬ​ឫ​ស្សា​ ។

ការ​ច្រ​ណែន​កើត​ឡើង​ក្នុង​ចិត្ត​ នៅ​ពេល​ឃើញ​អ្នក​ដទៃ​បាន​ល្អ​ជាង​ខ្លួន​ ក្រៃ​លែង​មែន​ទែន​ គឺ​អ្នក​ដែល​បា​ន​ល្អ​ជាង​ខ្លួន​នោះ​ ជា​សត្រូវ​ ឬ​ជា​គូ​ប្រ​កួត​នឹង​ខ្លួន​ឯង​ ដែល​ធ្វើ​ឲ្យ​ការ​ច្រ​ណែន​រឹង​រឹត​តែ​ឡើង​កម្លាំង​ខ្លាំង​ឡើយ ។

អ្នក​ដែល​មាន​នូវ​ការ​ច្រណែន​ រមែង​បាត់​បង់​នូវ​សេចក្តី​សុខ​ដោយ​មិន​ដឹង​ខ្លួន​ ឃើញ​អ្វី​ៗ​ចេះ​តែ​ទាស់​មុខ​ទាស់​មាត់​ ទាស់​ភ្នែក​ទាស់​ត្រ​ចៀក​ទាំង​អស់​ គឺ​ជា​ការ​ដូរ​ផ្លាស់​ពី​ទឹក​ចិត្ត​មេត្តា​ករុណា​ មក​ជា​ចិត្ត​ឥត​គុណ​ធម៌​ មាន​ការ​ចង្អៀត​ចង្អល់​នឹង​អ្នក​ដទៃ​ជា​និច្ច​ ។

ការ​ច្រ​ណែន​នេះ​អាច​សាហាវ​ និង​ក្តៅ​ខ្លាំង​ណាស់​ កូន​អើយ​ រហូត​ដល់​ថ្នាក់​សម្លាប់​គ្នា​ ដូច្នេះ​ហើយ​ទើប​ហៅ​ថា​ភ្លើង​ ។ ភ្លើង​ច្រ​ណែន​នេះ នៅ​ពេល​ឆេះ​ឡើង​ហើយ​រមែង​ដុត​ចិត្ត​មនុស្ស​ឲ្យ​ក្តៅ​រោល​រាល​រហូត​គ្រប់​ពេល​ ។

ភ្នក់​ភ្លើង​នេះ​ពិត​មែន​តែ​ថា​នឹង​ឆេះ​ឡើង​បាន​ងាយ​ៗ​ ប៉ុន្តែ​ដ៏​ដោយ​សារ​ឃើញ​សត្រូវ​ ឬ​គូ​ប្រ​ជែង​បាន​ល្អ​ប៉ុណ្ណោះ​ប្រ​សិន​បើ​ អ្នក​ដែល​បាន​ល្អ​នោះ​ជា​មនុស្ស​ដែល​ខ្លួន​ឯង​ស្រ​ឡាញ់​វិញ​ បាប​ធម៌​ឥ​ស្សា​ គឺ​ការ​ច្រ​ណែន​នឹង​មិន​កើត​ឡើង​ឡើយ ។

ពេល​កូន​បាន​ដឹង​ដូច្នេះ​ហើយ​ កូន​ត្រូវ​ប្រ​យ័ត្ន​ឲ្យ​ណាស់​ចំពោះ​បាប​ធម៌​ប្រ​ភេទ​នេះ ដើម្បី​កុំ​ឲ្យ​កើត​ឡើង​បាន​ កូន​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ជា​មនុស្ស​ចិត្ត​ទូលាយ​ ។​ អ្នក​ដទៃ​ មិន​ថា​ជា​មិត្ត​ ឬ​ជា​សត្រូវ​ មិន​ថា​ជា​មនុស្ស​ដែល​កូន​ស្រ​ឡាញ់​ ឬ​ស្អប់​ឡើយ​ គឺ​គេ​មាន​សិទ្ធ​បាន​ទទួល​នូវ​សេចក្តី​សម្រេច​ ក្នុង​រឿង​ផ្សេង​ៗ​ដូច​ជា​មនុស្ស​ទូ​ទៅ​ដែរ ។ បើ​កូន​ត្រេក​អរ​រីក​រាយ​ជា​មួយ​គេ​មិន​បាន​ទេ​ កូន​គួរ​តែ​ដាក់​ចិត្ត​ឲ្យ​ព្រ​ងើយ​ធ្វើ​ដូ​ច​ជា​មិន​ដឹង​ មិន​ឃើញ​អ៊ី​ចឹង​ទៅ ឬ​ថា​ត្រឹម​តែ​ចិត្ត​ឃើញ​ ត្រឹម​តែ​ចិត្ត​ឮ​ ត្រឹម​តែ​ចិត្ត​ដឹង​រឿង​ជា​ដើម​ប៉ុណ្ណោះ​ទៅ​ ទើប​វា​មិន​ត្រូវ​ភ្លើង​ឆេះ ។ អ្វី​ៗ​កើត​ឡើង​សុទ្ធ​តែ​មាន​ហេតុ​ត្រឹម​ត្រូវ​ យើង​មិន​ដឹង​ថា​ត្រូវ​ទៅ​ច្រណែន​នឹង​គេ​យ៉ាង​ដូច​ម្តេច​នោះ​ឡើយ ។

កូន​ត្រូវ​ចាំ​ទុក​ថា " កុំ​ចង់​បាន​របស់​ដែលអត់ កុំ​ជាប់​ចិត្ត​នឹង​របស់​ដែលមាន​ អ្វី​ៗ​កើត​ព្រោះ​មាន​ហេតុ​ អ្វី​ៗ​ដែល​កើត​ឡើង​ហើយ​ សុទ្ធ​តែ​ប្រែ​ប្រួល​ " ។ បើ​កូន​ខ្វះ​គុណ​ធម៌​ កូន​នឹង​ច្រ​ណែន​ចំពោះ​សេច​ក្តី​ល្អ​របស់​គេ​ ដូច្នេះ​អ្នក​ក្តៅ​ក្រ​ហាយ​ពិត​ៗ​ គឺ​ជា​ខ្លួន​កូន​ មិន​មែន​គេ​ទេ ។ រឿង​អ្វី​ដែល​កូន​ត្រូវ​មក​បង្កាត់​ភ្លើង​ទុក​ត្រង់​ដើម​ទ្រូង​ ឲ្យ​ឆេះ​តែ​ខ្លួន​ឯង​គ្រប់​គ្រា​នោះ វា​ជា​ការ​ល្ងង់​ណាស់ ។

ចូរ​កូន​កុំ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ឡើយ កុំ​ច្រណែន​នឹង​គេ​ កុំ​ដុត​ចិត្ត​ដុត​ទ្រូង​ខ្លួន​ឯង​ឲ្យ​សោះ​ណា​កូន​ណ៎ា ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ "
រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៣៥ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១០,០៨២ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៩៥៦ ដង)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៨,៩២០ ដង)
អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣៣ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៦៥៥ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿