30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៤៣៣
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤២៦,៩៨៤
សរុប ៣៨៩,៥០៩,៤៦៨
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,៩១០ ដង)

ខ្លឹម​សារ​នៃ​ជីវិត



ស្តាប់សំឡេង
 
ខ្លឹម​សារ​នៃ​ជីវិត

ជីវិត​របស់​មនុស្ស​យើង រមែង​តែង​តែ​មាន​នូវ​បញ្ហា​ជា​រឿយៗ បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ដោយ​ច្រើន​គឺ​បញ្ហា​តាម​ផ្លូវ​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​មាន​ធម៌​សម្រាប់​ដោះ​ស្រាយ​ទេ វា​រមែង​មាន​ការ​លំបាក​តាម​តឹង​ក្នុង​ចិត្ត​ជា​ពិត​ប្រាកដ​ហើយ​វា​អាច​សង្កត់​ចិត្ត​បាន​យូរ​ទៀត​ផង ។

ប្រៀប​បី​ដូច​អ្នក​បើក​រថយន្ត​ទៅ​ផ្លូវ​ឆ្ងាយ បើ​មិន​មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​ជួស​ជុល កែ​ខៃ​នៅ​ពេល​រថយន្ត​ខូច ឬ ធ្លាយ​កង់​ទេ​នោះ លុះ​ដល់​រថយន្តខូច ឬ​ធ្លាយ​កង់​ក៏​រមែង​មានការ​លំបាក​ច្រើន​ក្នុង​ដំណើរ​ផ្លូវ​ប៉ុន្តែ​បើ​យើង​មាន​នូវ​គ្រឿង​បន្លាស់ និង មាន​នូវ​ឧបករណ៍​ផ្សេងៗ ដែល​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ដែល​រថយន្ត​មាន​បញ្ហា​អ្វី​ណាមួយ​នោះ យើង​ក៏​កក់​ក្តៅ​ក្នុង​ចិត្ត ហើយ​ប្រសិន​បើ​រថយន្ត មាន​នូវ​បញ្ហាពិត​មែន ដូច​ជា​ធ្លាយ​កង់​ជា​ដើម យើង​ក៏​មិន​មានទុក្ខ​លំបាក​ធ្វើ​ពេក​នោះ​ដែរ ព្រោះ​យើង​អាច​ដោះ​ស្រាយ​បាន សេចក្តីនេះ​យ៉ាង​ណា ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ គឺ​ដូច​គ្នា បើ​យើង​មិន​មាន​នូវធម៌​ជា​គ្រឿង​សម្រាប់​កក់​ក្តៅ​ក្នុង​ចិត្ត​ទេ ដល់​ពេល​មាន​បញ្ហា​កើត​ឡើង​ក៏​ជា​ទុក្ខ​ក្រៀម​ក្រំ​លំបាក​លំបិន​ក្នុង​ចិត្ត​ក្រៃ​លែង ។

យើង​បាន​សិក្សា​ព្រះ​ធម៌ តាម​រយះ​នៃ​ការអាន​សៀវភៅ​និង​តាម​រយះ​នៃ​ការ​ស្តាប់ នាំ​ឲ្យ​កើត​ការ​យល់​ដឹង​ក្នុង​រឿង​ពិតទាំង​ឡាយ​របស់​ជីវិត យើង​ក៏​បាន​ចូល​ចិត្ត​ស្រាក​ស្បើយ​ពី​ការ​តាន​តឹង​ចង្អៀត​ចង្អល់ សេចក្តី​កង្វល់​ក្នុង​បញ្ហា​ជីវិតពិត​​ជាដោះ​ស្រាយ​បាន ។

រឿង​រ៉ាវ​ផ្សេងៗ​ក្នុង​ជីវិត ជា​វិបត្តិ ជា​ឧបសគ្គ វា​នៅ​តែ​កើត​មាន​ជា​ធម្មា ប៉ុន្តែ​វា​មិន​មាន​ពិស​ក្តៅ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្តឡើយ ព្រោះ​មាន​ធម៌​នៅ​ក្នុង​ចិត្ត​របស់​យើង​ដែល​ថា​មាន​ធម៌​ គឺ មានការ​យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត ។
ការ​សិក្សា​ព្រះ​ធម៌​គឺ មាន​ការ​យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត ។

ការ​សិក្សា​ព្រះ​ធម៌ វា​មាន​ប្រយោជន៍​នៅ​ត្រង់​ការ​យល់​ដឹង​នូវ​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹង​ឯង ព្រោះ​មាន​ការ​យល់​ដឹង​នេះ​ហើយ ទើប​យើង​មាន​សេចក្តី​ស្ងប់​រម្ងាប់​ចំពោះ​មុខ​នៃ​ឧបសគ្គ ចំពោះ​មុខ​នៃ​វិបត្តិ​ផ្សេងៗ​ក្នុង​ជីវិត ។ ចិត្ត​ស្ងប់​រម្ងាប់ធ្វើ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ល្ងង់​មួយ​រំពេច ។

ពុទ្ធ​បរិស័ទ​ទាំង​ឡាយ បាន​ពេញ​ចិត្ត​ក្នុង​ការ​សិក្សា​ស្តាប់​នូវ​ព្រះ​ធម៌​ជា​ប្រចាំ ព្រោះ​បាន​ស្ងប់​ចិត្ត​សមគួរ​ទៅ​តាម​ការ​យល់​ដឹង​ ។ រឹង​រឹត​តែ​យល់​ដឹង​ ប្រយោជន៍គឺ​សេចក្តី​ស្ងប់​ចិត្ត​ក៏​រឹង​រឹត​តែ​ចម្រើន ដូច្នេះ​ទើប​ពុទ្ធ​បរិស័ទ​មិន​ធុញ​ទាន់​នឹង​ការ​ក្រេប​រស​របស់​ព្រះ​ធម៌​ឡើយ ។

ពុទ្ធ​បរិស័ទ បាន​យល់​ដឹង​អំពី​ជីវិត គឺ​ពុទ្ធ​បរិស័ទ​មាន​ការ​ចម្រើន​ទៅ​ដោយ​គុណ​ធម៌ ព្រោះ​គុណ​ធម៌ គឺ​មេត្តា​ករុណា​ក្តី សេចក្តី​សន្តោស​ក្តី សេចក្តី​ព្យាយាម​ក្តី សីល​ក្តី​សមាធិក្តី ខន្តី​សេចក្តី​អត់​ធន់​ក្តី ជា​ដើម​នេះ រមែង​កើតឡើង​ចម្រើន​ក្នុង​ចិត្ត ដោយ​អាស្រ័យ​ការ​យល់​ដឹង​អំពី​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹង​ឯង ។

ដើម្បី​ជា​ប្រយោជន៍​ធំ​ទូលំ​ទូលាយ សូម​ពុទ្ធ​បរិស័ទ​កុំ​ទៅ​វត្ត​តែ​ម្នាក់​ឯង កុំ​សិក្សា​ស្វែអ​យល់​តែ​ម្នាក់​ឯង ត្រូវ​ដឹក​នាំ​ត្រូវ​បបួល​មិត្ត​សម្លាញ់ និង​អ្នក​ដទៃ​ផ្សេង​ទៀត​ឲ្យ​បាន​ចូល​សម្លាញ់​និង​អ្នក​ដទៃ​ផ្សេង​ទៀត​នោះ ដោយ​ការ​សង្គ្រោះ​ផ្លូវចិត្ត​ផ្លូវវិញ្ញាណ ។

ព្រះ​ដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា (សព្វ​ទានំ ធម្មទានំ ជិនាតិ) ការ​ឲ្យ​ទាន​ធម៌ រមែង​ឈ្នះ​ការ​ឲ្យ​ទាន​ទាំង​ពួង ការ​ឲ្យរបស់​ដទៃ​នោះ​ជា​រឿង​ខាង​ក្រៅ​តែ​ការ​ឲ្យ​នូវ​ព្រះ​ធម៌​ជាទាន ជា​រឿង​ខាង​ក្នុង ។ របស់​ដទៃ​ជា​ប្រយោជន៍​ដល់​រាង​កាយ តែ​ព្រះ​ធម៌​ជា​ប្រយោជន៍ដល់​រាង​កាយ តែ​ព្រះ​ធម៌​ជា​ប្រយោជន៍​ដល់​ចិត្ត របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត ជា​របស់​ដល់​ចិត្ត​ របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត ជា​របស់​ដែលយើង​គួរ​ឲ្យ​នូវ​ព្រះ​ធម៌ជាទាន ជារឿង​ខាង​ក្នុង ។ របស់ដទៃ​ជា​ប្រយោជន៍​ដល់​រាង​កាយ តែ​ព្រះ​ធម៌​ជា​ប្រយោជន៍​ដល់​ចិត្ត របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត​ ជា​របស់​ដែល​យើង​គួរ​ឲ្យ​គួរ​ចែក ជា​ចាំ​បាច់​បំផុត ឬ​ថា​គួរ​នាំ​គេ​ឲ្យ​មក​ទទួល​ដឹង​ក្នុង​រឿង​ដែល​គេ​គួរ​យល់​ដឹង ឲ្យ​គេ​បាន​ដឹង បាន​យល់ នៅក្នុង​គោលធម៌​ព្រះ​ពុទ្ធ​សាសនា ដើម្បី​បាន​ដោះ​ស្រាយ​ក្នុង​បញ្ហា​ជិវិត​របស់​គេ ។ បើ​យើង​បាន​ឃើញ​មិត្តរបស់​យើង​មាន​នូវ​សេចក្តី​ទុក្ខ មាន​នូវ​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត យើង​ក៏​ទៅ​បបួល​គេ​ចូល​វត្ត ដូច​ជា​ថ្ងៃ​ឧបោសថ​សីល​ជា​ដើម យើង​ក៏​ទៅ​បបួល​គេមក ឲ្យ​គេ​បាន​មក​អង្គុយ​ស្ងប់​ចិត្ត​ខ្លះ ឲ្យ​គេ​ស្តាប់​បាន​រៀន​ដឹង​រឿង​របស់​ជីវិត ឲ្យ​គេ​បាន​យល់​ដឹង​ការ​ពិត​គេ​ក៏​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ​ចិត្ត ទៅ​តាម​ភាព​ភ្លឺ​ស្វាង​របស់​គេ ។ ការ​ជួយ​មិត្ត​សម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិត​ប្រាកដជា​ការ​ជួយ​យ៉ាង​ថាវរះ​មាំ​មួន ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​បាន​នូវ​វត្ថុ​ដ៏​ត​ទៅ​ដូច្នេះ​ការ​ជួយ​មិត្ត​ភក្តិ តាម​ផ្លូវ​ព្រះ​ពុទ្ធ​សាសនាគឺជា​ការងារ​ដែល​គួរ​ធ្វើ​ ។

ការសាង​គុណ​ធមម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​របស់ខ្លួន​ផង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​នូវ​គុណធម៌​ប្រចាំចិត្ត​ផង នេះ​គឺ​ជា​ប្រយោជន៍​ដ៏​មាន​ខ្លឹម​សារ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យពេចន៍​ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៣៥៦ ដង)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៣១,៦២០ ដង)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤៧ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៩៩ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿