អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១២៤ ដង)
ពុទ្ធជ័យមង្គល

|
ពុទ្ធជ័យមង្គល
១ ពាហុំ សសហ្សមភិនិម្មិតសាវុធន្តំ គ្រីមេខលំ ឧទិតឃោរសសេនមារំ ទានាទិធម្មវិធីនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និមិត្តដៃមួយពាន់កាន់សាស្តា្រវុធនានា ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមាសេនា ពន្លឹកលោន់កងស័ព្ធស៊ាន ។ ដោយធម្មវីធីទានបារមីជាប្រធានក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជៈជយាព្រះឈ្នះ មារគ្រានោះហោង ។ ២ មារាតិរេកមភយុជ្ឈិតសព្វរត្តី ឃោរម្បនាឡវកមក្ខមថទ្ធយក្ខំ ខន្តី សុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទពិននាយកៈ ផ្ចាញ់អាឡវយក្សឃោរឃៅ វឹងរូសមិនតាំងនៅក្នុងខន្តីគុណសត្យា ។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនាក្រៃលែងក្រុងមារា ក្នុងបឋមសម្ពោធី ។ ដោយព្រះពិធីញាណ ទ្រង់ទូន្មាន ដោយខន្តី ញ៉ាំងចិត្តអសុរីឲ្យបង់ព្យូហ៍ចុះវន្ទា ។ រីជមង្គល ចូរមានដល់អ្នករាល់គ្នាដោយតេជ ជយាព្រះឈ្នះ អាឡវយក្ខហោង ។ ៣ នាឡាគិរី គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ មេត្តម្ពុសេកវិធីនា ជិតថា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទពិជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គិរីវរគជា ដ៏ហានក្លាចុះព្រេងព្រេច ។ សាហាឆាវឆេះក្រៃ ដូចភ្លើងព្រៃឆេះកំទេច មុតដូចចក្រក្រុតពេជ្រ ខ្លាំងដូចកាំអសនី ។ ដោយព្រះពិធីស្រប់ស្រោចទឹកអប់គឺបារមី មេត្តាព្រះជិតស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នាដោយតេជ ជយា ព្រះឈ្នះនាឡាគិរី ។ ៤ ឧក្ខិត្តខគ្គមតិហត្ថសុទារុណន្តំ ធាវន្តិ យោជនបថង្គុលិមាវន្តំ ឥទ្ធីភិសង្ខតមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ្យ ផ្ចាញ់ចោរអង្គុយលីមាល មានកម្រងគឺម្រាមដៃនៃមនុស្សដែលគាត់កាត់មកដោតចាត់ជាមាល័យ អស់អាចកំណាចក្រៃដ៏មានដៃស្ទាត់ប្រហារ ។ កាន់ដាវ ងាគ្រវី ដេញព្រះមុនីសាស្ត្រចារ្យ ចម្ងាយផ្លូវកន្តារកណ្តាលព្រៃ បីយោជនា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នា ដោយ តេជៈជយា ព្រះឈ្នះ អង្គុលីមាល ។ ៥ កត្វាន កដ្ឋទរំ ឥវ គព្ភិនីយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ សន្តេន សាមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រូស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រីមានគភ៌ចាស់ចើសពោះ ។ យកឈើធ្វើជាកូន ព័ទ្ធពោះខ្លួនពោលទ្រគោះព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី ។ រម្ងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រីចិញ្ចាចាញ់បារមី គឺ សច្ចំពាក្យសត្យា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នាដោយតេជៈជយា ព្រះសាស្តាឈ្នះចិញ្ចា ។ ៦ សច្ចំ វិហាយមតិសច្ចកវាទកេតុំ វាទាភិរោបិតមនម អតិអន្ធភូតំ បញ្ញាបទីផលិតោ ជិតវាមុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចកជានិគ្រន្ធ ក្រៅពុទ្ធវិន័យ ។ អធ្យាស្រ័យលះបង់ពាក្យសត្យត្រង់តាមគាប់ចៃ សរសើរខ្លួនឯងក្រៃ លើកកម្ពស់ដូចដង់ទង់ ។ បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កម្ចាត់បង់ដោយប្រទីបគឺបញ្ញា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នា ដោយ តេជៈជយា ព្រះឈ្នះសច្ចកៈនិគ្រន្ធ ។ ៧ នន្ទោបនន្ទភុជគ្គំ វិពុធំ មហិទ្ធីបុត្តេន ថេរភុជគេន ទមាបយន្តោ ឥទ្ធូបទេសវិធិនា ជិតវាមុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលលានិ ។ ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គលា្លនមានអំណាចឲ្យប្លែងជានាគរាជ ទៅទូន្មានព្យូហ៍ភុជង្គ ។ ឈ្មោះនន្ទោបនន្ទ ចិត្តមោហន្ធ រឿងឬទ្ធិវិសេស ដល់មោគ្គល្លាន ឬទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្តា ។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នាដោយតេជៈជយា ព្រះភគវាឈ្នះ នាគហោង ។ ៨ ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិជុតិមិទ្ធិពកាភិធានំ ញាណាគទេន វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ ។ ព្រះមុនិន្ទពិនគោត្តម ផ្ចាញ់មហាព្រហ្មឈ្មោះពកាសំគាល់ថា អត្មារុងរឿងដោយគុណបរិសុទ្ធ ។ ដៃកាន់អសិរពិស គឺចិត្តទ្រីស្តដ៏មោះមុត កាន់ខុសផ្លូវសម្ពុទ្ធមិនលើកលាក់លះបង់ប្រាណ ។ ទ្រង់ផ្ចាញ់ដោយពិធី ឱសថវិសេសសម្រាន្ត ផ្សំត្រូវគាប់សន្តាន គឺព្រះញាណប្រោសទេសនា ។ វីជមង្គលចូរមានដល់អ្នករាល់គ្នាដោយតេជៈ ជយាឈ្នះព្រហ្មាតឥមានហ្មង ។ ឯតាបិ ពុទ្ធជយមង្គលាអដ្ឋគាថា ហិត្វាន នេកវិវិធានិនេ សរតេ មតន្ទី មោក្ខំ សុខំ អធិកមេយ្យ នរោ សបញ្ញោ ។ យោ នរោ ជនឯណាកបបញ្ញា ប្រាសក្តីខ្ជិល ឧស្សាហ៍សាងទានសីល សូត្ររំលឹកព្រះធម៌ថ្លៃ ។ គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យខំសូត្រសព្វៗ ថ្ងៃ កើតមង្គល ជានិរន្តរ៍ សោនរោរីជននោះបានរំដោះរោគសន្ន ឧបទ្រព្យអនេកលន់មានប្រការផ្សេងៗ ផង នឹងដល់ធម៌ក្សេមក្សាន្ត គឺនិព្វានសុខកន្លង លែងទុក្ខទាំង៤ ដងដោយពុទ្ធជ័យមង្គលនេះ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |