ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៩០៩
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ២៦៧,២៨០
សរុប ៣៥៧,១១១,២៥៤
Flag Counter
អានអត្ថបទ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៣,៧៧៤ ដង)

ទេវទហសូត្រ



ស្តាប់សំឡេង


សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម  នាដែនសក្កៈ ។  ព្រះអដ្ឋកថាប្រាប់ថា  ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។  បុព្វេកតវាទ  គឺជាគំនិតយល់ខុសមួយបែប  ដែលគេតែង​ពោលថា  ការសោយអារម្មណ៍ឯណានីមួយ  សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។

ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា  កម្មចាស់ទាំងនោះ  អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ  កាលដែលកម្មចាស់អស់ទៅ  ទាំងមិនធ្វើនូវកម្មថ្មី  ក៏មិនមាន​ផល​តទៅ  នេះជាការអស់ទៅនៃវេទនា  ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត  វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេ មានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន  វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន  នៅវេទនាជាកិរិយាទៀត  ដែលវេទនាទាំងអស់នេះ  រួមមកគឺសុខវេទនា ទុក្ខវេទនា   និងអទុក្ខមសុខវេទនា ។

អ្វីជាអស្សាទៈ  តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី  អ្វីជាអាទីនវៈគឺទោសក្ដី  និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី  ពួកនិគ្រន្ថមិនដឹងទេ  ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត  ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ  ព្រោះមិនបានដឹងថា  ខ្លួនធ្លាប់កើតយ៉ាងណា  ធ្វើបាបកម្មអ្វីខ្លះ  ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ  ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌  និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។

ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ  មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍  ឯណានីមួយនោះ  ត្រឹមតែជាវេទនាប៉ុណ្ណោះ  ដែលមានបច្ច័យឱ្យកើតឡើងហើយ  រលត់ទៅវិញ  នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន  ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។


ភិក្ខុក្នុងព្រះសាសនានេះ   មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន   ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ  មានជីវិតរស់នៅជាសុខប្រកបដោយធម៌  បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា  មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា  មានតែការអស់ទៅនៃតណ្ហានោះឯង  ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។  ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ  ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ  ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០០៣ ដង)
នាមអ្នក​ពោល នមោ គ្រា​ដំបូង ៥ នាក់
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧,០១៩ ដង)
ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៩៩ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៦៣,៨៨៥ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕