30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣១,៩៣៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៧៨,៩៥៦
សរុប ៣៩០,៥៦១,៤៤០
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨,០២៣ ដង)

ថ្នាំរក្សាផ្លូវចិត្ត



 
ថ្នាំរក្សាផ្លូវចិត្ត

ពេល​ដែល​មនុស្ស​យើង​កើត​មក តែង​តែ​ជួប​នូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​តាំង​អស់​នេះ យើង​មិន​អាច​ជៀស​ផុត​បាន​ឡើយ មិន​ថា​គេច​ទៅនៅទីណាទេ ទាំង​នេះ​មកអំពីចិត្តបិសាច ដែលជាប់​តាម​ខ្លួន ពោល​គឺ​លោភៈ ទោសៈ មោហៈ ជាប្រធាន​នៃសេចក្ដី​អាក្រក់​ពិសពុល​ជាង​អ្វីៗ​ទាំងអស់។

សូម្បី​តែចង់គេច ឲ្យផុត​អំពី​សេចក្ដីទុក្ខ​លំបាកនោះ ក៏មិនងាយ​ដែរ​ដោយ​សារតែ​រក​ដំណោះ​ស្រាយ គេចឲ្យផុត​បាន ប្រសិន​បើ​មាន​ដំណោះ​ស្រាយវិញ រមែង​ដោះស្រាយ​បានត្រឹម​តែ​ធ្វើឲ្យ​ជីវិត​យើង​នឹង​បាន​សុខ​ត្រឹម​តែ​មួយ​ខណៈ​តែ​ប៉ុណ្ណោះ មិនថា​អ្នក​ជំនាញ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា​នោះ​ទេ គឺ​មិនអាច​ដោះ​ស្រាយ​បានឡើយ បើ​មានវិធីដោះស្រាយ​វិញ ដោះស្រាយ​បានតែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ចង់​និយាយ​ក្នុងទី​នេះ ប្រាប់អ្នក​អាចឲ្យ​បាន​ដឹង​ថា ទុក​តែ​ខំប្រឹង​យ៉ាង​ណា ក៏​មិន​អាច​ដោះស្រាយ ឲ្យ​ផុត​ពីសេចក្ដី​ស្លាប់​នេះ​បាន​ដែរ សម​ដូចគាថា​ព្រះអង្គ​សម្ដែង​ថា

ទហរាបិ ច យេ វុឌ្ឍា     យេ ពាលា យេ ច បណ្ឌិតា
អឌ្ឍា ចេវ ទលិទ្ទា ច     សព្វេ មច្ចុបរាយនា។

ពួកជនណាៗ ទោះបីក្មេង​ក្ដី ចាស់​ក្ដី ពាលក្ដី បណ្ឌិត​ក្ដី អ្នក​មាន​ក្ដី អ្នកក្រក្ដី ជនទាំងអស់​នោះ តែងមានសេចក្ដីស្លាប់​នៅខាងមុខ។

យថាបិ កុម្ភការស្ស     កតំ មត្តិកភាជនំ
ខុទ្ទកញ្ច មហន្តញ្ច     យញ្ច បក្កំ យញ្ច អាមកំ
សព្វំ ភេទបរិយន្តំ      ឯវំ មច្ចាន ជីវិតំ។

ភាជន៍​ដី ដែលស្មូន​ឆ្នាំង​ធ្វើហើយ ទោះបី​តូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជន៍​ទាំងអស់នោះ មានកិរិយា​បែកធ្លាយ​ជាទីបំផុត យ៉ាងណាមិញ​ជីវិត​របស់សត្វ​ទាំងឡាយ​ក៏យ៉ាងនោះ​ដែរ។

បើមនុស្សយើង​បានដឹង​អំពី ដំណើរ​នៃការ​ប្រព្រឹត្ត​របស់សង្ខារធម៌​ហើយមិនប្រកាន់​ខ្ជាប់​ជាមួយ​តួខ្លួន ដែលកំពុង​តែ​មាន​មេរោគ គឺសេចក្ដី​អាក្រក់​ជាប់​មកតាមខ្លួនយើង​នោះ ត្រូវយកធម៌​មកពិចារណា​មួយកន្លែង ដើម្បីការពារ​នូវសត្រូវ​របស់​ខ្លួន ឬជាប្រដាប់ការពារ​ដើម្បីទប់​ទល់ជាមួយនឹង​គ្រោះកំណាច​របស់​ចិត្តគំនិត ដែលយើង​បាន​គិត​ថាជា​រឿងធំ​នោះ។

ម្យ៉ាង​វិញ​ទៀត រឿង​ដែល​កើត​ចំពោះ​មុខយើងបច្ចុប្បន្ន​នេះ វាមិន​មែន​កើត មកពីណាក្រៅ​អំពីខ្លួន​របស់យើង​នោះទេ ដែលយើង​គិត​ថា​មាន​គេ​ជាសត្រូវ​របស់​យើង មានអ្នកដទៃ​ជាមនុស្ស​ដែល​គួរឲ្យស្អប់ គួរឲ្យខ្ពើម​រអើម​នោះ​ទេ។ តែ​រឿង​ទាំងអស់​នេះ បើយើង​មិនបានគិត​ពិចារណា​ទេ វា​រមែង​នាំមកនូវសត្រូវ​របស់​យើងរហូត ដូច​មានរឿងរ៉ាវ​កាល​ពីសម័យ​ពុទ្ធ​កាល នាងឧត្តរាឧបាសិកា មានចិត្ត ប្រសើរ​ដ៏ខ្ពស់ក្នុង​ការ​ឲ្យអភ័យ ចំពោះ​អ្នក​ដែល​ប្រទូស្ដនឹងខ្លួន នាងជាអរិយ សាវិកា និង​ជាកំពូល​លើឧបាសិកា​ទាំងឡាយ ផ្នែក​ខាងការចូលឈាន។

នៅក្នុង​អដ្ឋកថាធម្មបទ កោធវគ្គ បានសម្ដែង​ប្រវត្តិ​របស់​នាង ដែលមានចំណុច​ល្អគួរឲ្យកត់សម្គាល់

នាងជាធីតា​របស់បុណ្ណសេដ្ឋី​ក្រុង​រាជគ្រឹះ ចាំស្ត្រី​មានបុណ្យ​បាន​ធ្វើទុកមកដ៏ច្រើន គិត​តាំងពី​ក្នុង​សាសនា​ព្រះសម្មាសម្ពុទ្ធបទុមុត្តរៈមក។

នាងបាន​ស្វាមី​មិច្ឆាទិដ្ឋិ ហើយ​នាង​ទៅនៅ​ត្រកូលខាងក្ដី​ក្នុងថ្ងៃ ១៥កើត ខែអាសាឍ។ ដើម្បីដោះស្រាយ​បញ្ហាឲ្យកូនស្រី បុណ្ណសេដ្ឋី បានឲ្យប្រាក់​មក​ជួល​នាង​សិរិមា ជាស្រីសោភានី​ប្រចាំក្រុង​រាជគ្រឹះ​ក្នុងតំលៃ ១៥.០០០ កហាបណៈ សម្រាប់​កន្លះខែ​ប៉ុណ្ណោះ យកមក​ឲ្យ​បម្រើ​ប្ដីរបស់​នាង។ កាល​ដែល​ប្ដី​ព្រម​ទទួល​នាងសិរិមាហើយ ខ្លួនឯង​ដូចបានរួច​ពីទីឃុំឃាំង ឬ​ពុំនោះសោត ដូចបាន​រួច​ពីទាសីគេ ហើយបាននិមន្ត​ព្រះសង្ឃ​មានព្រះពុទ្ធ​ជាប្រធាន ១៥ ថ្ងៃ​ថ្វាយចង្ហាន់​បិណ្ឌបាត។

នាងសិរិមា បានមកនៅ​ក្នុងផ្ទះ​កន្លះខែ វង្វេងភ្លេចខ្លួន គិតថា​ខ្លួនឯង​ជាស្ត្រី​ក្នុងផ្ទះ ហើយបាន​ប្រច័ណ្ឌ​ជាមួយ​នឹងនាង​ឧត្តរា ឧបាសិកា។

នាងសិរិមា​បានប្រទូស្ដនឹង​នាង​ឧត្តរា ដោយការ​យកវែក​ធំ​ដងទឹក​ដោះ ដែល​កំពុង​ដាំពុះ ចាក់ទៅលើ​នាង​ប៉ុន្តែ​នាង​ឧត្តរា​បានផ្សាយមេត្តា ចិត្ត​ទៅរកនាង​សិរិមា​ទាន់​ពេល។ នាង​ឧត្តរាបានគិតថា (ព្រោះអាស្រ័យ​នាង​ទើប យើង​បាន​ថ្វាយ​ទាន សមាទាន​ឧបោសថ និង​បាន​ស្ដាប់ធម៌...)។

ដោយមេត្តានុភាពៗ ទឹកដោះ​ក្ដៅនោះ ពុំ​បាន​រលាក​នាងឡើយ​ ហាក់​ដូច​ជាទឹកត្រជាក់។


នាងសិរិមា​ភ្ញាក់ខ្លួន​ហើយ បានសូមខមាទោស​នឹង​នាងឧត្តរា។ នាងឧត្តរា​មានបំណងល្អ ចង់ឲ្យនាង​សិរិមាបាន​គាល់ព្រះបរមសាស្ដា ទើប​ឲ្យ​នាង​ទៅថ្វាយបង្គំ​ព្រះអង្គ សូមព្រះអង្គ​ទ្រង់អត់ទោស​ឲ្យ​ដោយ​នាង​ឧត្តរា​បញ្ជាក់​ប្រាប់​នាងសិរិមាថា (ព្រោះអាស្រ័យ​នាង ទើប​យើង​បាន​ថ្វាយ​ទាន សមាទានឧបោសថ និងស្ដាប់ធម៌...)។

នាងសិរិមា​ភ្ញាក់ខ្លួន​ហើយ បានសូមខមាទោស​នឹងនាងឧត្តរា។ នាង​ឧត្តរា​មានបំណង​ល្អ ចង់ឲ្យ​នាងសិរិមា​បាន​គាល់ព្រះបរមសាស្ដា ទើបឲ្យ​នាង​ទៅថ្វាយបង្គំព្រះអង្គ សូមព្រះអង្គ​ទ្រង់អត់ទោស​ឲ្យ​ដោយ​នាងឧត្តរាបញ្ជាក់​ប្រាប់នាងសិរិមាថា (ខ្ញុំ​ជាធីតា​ដែលមានបិតា បិតាវិវដ្ដៈរបស់​ខ្ញុំ គឺព្រះសម្មាសម្ពុទ្ធ កាល​បើ​ព្រះបិតា​អត់ទោស​ឲ្យ​ជាការ​ស្រេច)។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សរសើរ​នាងឧត្តរាឧបាសិកាថា (សាធុ! សាធុ! ឧត្តរា ការឈ្នះសេចក្ដីក្រោធ យ៉ាងនោះ ជាការសមគួរ​ណាស់)។ រួចហើយ​ព្រះអង្គ​ទ្រង់ត្រាស់​នូវព្រះគាថា

អក្កោធេន ជិនេ កោធំ     អសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទេនេន      សច្ចេនាលិកវាទិនំ។

គប្បី​ឈ្នះ​មនុស្សក្រោធ ដោយការមិន​ក្រោធ គប្បី​ឈ្នះ​មនុស្សមិនល្អ​ដោយសេចក្ដីល្អ គប្បីឈ្នះ​មនុស្សកំណាញ់ ដោយការឲ្យទាន គប្បីឈ្នះមនុស្សនិយាយឡេះឡោះដោយពាក្យពិត។ នាងសិរិមា​បានសម្រេច​សោតាបត្តិផល ដោយព្រះធម៌ទេសនា​នេះឯង។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៧៣៤ ដង)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ ជា​ទី​ស្រឡាញ់ របស់មាតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៣៦ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,៣០០ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,២៣៩ ដង)
ចង់​ត្រជាក់​កុំ​ឱប​ភ្លើង
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៧,៨២៧ ដង)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿