35
ថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,៦៤៩
Today
ថ្ងៃម្សិលមិញ ២០៨,៣១៧
ខែនេះ ៦,០៧៣,៣៥៧
សរុប ៣៩៨,៣៣១,៨០១
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៥,៨៣៥ ដង)

បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ



 
បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​
ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ

អ្នក​ចេះ​ដឹង គឺ​មិន​ដែល​មើល​ងាយ​នូវ​ចិត្ត​សទ្ធា​ដែល​ប្រកប​ដោយ​សេចក្ដី​មិន​ប្រមាទ​ឡើយ ជា​ពិសេស​ ស គឺ ការ​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​នោះ​ឯង។

ជំនឿ ដែល​បាន​ផុស​ចេញពី​ដួង​ចិត្ត​នៃ​បណ្ឌិត​ដែល​ប្រកដ​ដោយ​បញ្ញា​ស្មារតី និង អម​ដោយ​សេចក្ដី​មិន​ប្រមាទ គឺ​បាន​ផ្ដល់​នូវ​ផល​កម្រៃយ៉ាង​ធំ​មហិមា​សម្រាប់​បណ្ឌិត។ តែ​សម្រាប់​ជន​ពាល​ឬ​ជន​ល្ងង់​ខ្លៅ​វិញ គឺ​រក​ផល​ប្រយោជន៍​មិន​ឃើញ រក​មិន​ឃើញ​គឺ​មក​ពី​ប្រមាទ​នឹង​ឯង។

សេចក្ដី​ប្រមាទ​ គឺ​ជា​ឈ្មោះ​នៃ​សេចក្ដី​ស្លាប់។ បុណ្យ​រឹត​តែ​បាត់ បាប​រឹត​តែ​កើត ក៏​មក​ពី​មាន​សេចក្ដី​ប្រមាទ​នោះ​ឯង គុណ​មាតាបិតា​ចេះ​តែ​ភ្លេច រី​ឯ​ការរល្មើស​គុណ​មាតាបិតា​ចេះ​តែ​កើត​ក៏​មក​ពី​សេចក្ដី​ប្រមាទ​នឹង​ដែរ។ នៅ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំង ១០ គឺ​មាន​ការ​ឲ្យ​បាយ​ជា​ដើម​នោះ គឺ ជន​ជា​បណ្ឌិត​ទាំង​ឡាយ មិន​ដែល​មាន​ចិត្ត​ប្រមាទ​ឬ​មួយ​មើល​ងាយ​ទៅ​លើ​អ្នក​ដែល​មាន​ចិត្ត​ប្រមាទ​ឬ​មួយ​មើល​ងាយ​ទៅ​លើ​អ្នក​ដែល​បាន​នឹង​កំពុង​ធ្វើ​នោះ​ឡើយ។

នរណា​បាន​ធ្វើ​ឬ​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​នោះ​ គឺ​ជន​ជា​ប្រាជ្ញ​ទាំង​ឡាយ​កោត​សរសើរ​ជា​ពន់ពេក​ណាស់ មិន​ពេប​មាត់​ពេប​ក​ដល់​អ្នក​ធ្វើ​នោះ​ទេ នេះ​គឺ​ជា​សេចក្ដី​ពិត​ដែល​កើត​ឡឡើង​សម្រាប់​អ្នក​ប្រាជ្ញ អ្នក​ប្រាជ្ញ​មាន​សេចក្ដី​មិន​ប្រមាទ​ជា​មិត្ត​ជិត​ដិត​បំផុត។


ពាក្យ​អ្នក​ប្រាជ្ញ​ មិន​មែន​ទាល់​តែ​រៀន​ចប់​នូវ​កម្រិត​ថ្នាក់​បណ្ឌិត ឬ​ អនុបណ្ឌិត​នោះ​ឡើយ។ ឲ្យ​តែប្រុស​ស្រី​ណា​បាន​យល់​ពី​បុណ្យ​បាប​បាន​ច្បាស់ មិន​ស្រពេចស្រពិល ស្គាល់​មនុស្ស​គួរ​សេពគប់​និង​មនុស្ស​ដែល​មិន​គួរ​សេពគប់​ជា​ដើម ក៏​ហៅ​ថា​អ្នក​ប្រាជ្ញ​បាន។ តែ​ផ្ទុយ​ទៅ​វិញ​ បើ​បុគ្គល​នោះ​រៀន​ចប់​កម្រិត​ថ្នាក់​ខ្ពស់​តែ​បែរ​មិន​យល់​គុណ ទោស ល្អ អាក្រក់ ស ខ្មៅ បាប និងបុណ្យក៏​មិន​យល់​ដែរ បុគ្គល​នោះ ក៏​នៅ​តែ​ជាមនុស្ស​ល្អង់​មិនមែន​ជា​អ្នក​ប្រាជ្ញ មិន​មែន​ជា​អ្នក​ចេះ​ដឹង​ពិត​ប្រាកដ​ឡើយ។

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៩៦៥ ដង)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៣៦ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៣៧ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,២៨៧ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៩៧១ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៥៧៩ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿