30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៨៤១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១២០,៦៤២
សរុប ៣៨៥,៤០៧,៣៣៥
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៤៩៩ ដង)

មង្គល​ទី​ ៤



 
មង្គល​ទី​ ៤
បដិ​រូប​ទេស​វាសោ ច  កិ​រិ​យា​នៅ​ក្នុង​ប្រ​ទេស​ដ៏​សម​គួរ​ទុក​ជា​មង្គល​ដ៏​ឧត្តម ។

ប្រ​ទេស​ដ៏​សម​គួរ​នោះ សម្តៅ​យក​ប្រ​ទេស​ដែល​បរិ​បូណ៌​ទៅ​ដោយ​ធម៌​វិន័យ បើ​គ្រា​ពុទ្ធ​សម័យ សម្តៅ​យក​មជ្ឈិម​ប្រ​ទេស ជា​ប្រ​ទេស​បរិបូណ៌​ដោយ​ធម៌​វិន័យ​ហើយ​ស្ថិត​នៅ​ពាក់​កណ្តាល​ផែន​ដី ទុក​ថា​ជា​បដិ​រូប​ប្រ​ទេស ព្រោះ​ប្រ​ទេស​នោះ​មាន​ព្រះ​ពុទ្ធ និង​ព្រះ​បច្ចេក​ពុទ្ធ និង​ព្រះ​អគ្គ​សា​វក​ព្រះ​ពុទ្ធ​តែង​កើត​តែង​ស្ថិត​នៅ​ក្នុង​ទី​នោះ បុគ្គល​ដែល​នៅ​​ក្នុង​មជ្ឈិម​ប្រ​ទេស​នោះ រមែង​បាន​អនុ​ត្ត​រិយ​ធម៌ គឺ​ធម៌​ដ៏​ប្រ​សើរ​លើស​លប់ ៦ ប្រ​ការ​គឺ

ទស្ស​នានុត្ត​រិយៈ ឃើញ​ប្រ​សើរ គឺ​ឃើញ​ព្រះ​ពុទ្ធ ព្រះ​បច្ចេក​ពុទ្ធ និង​អគ្គ​សា​វក​ព្រះ​ពុទ្ធ ១ សវ​នា​នុត្តរិយៈ ស្តាប់​ប្រ​សើរ​គឺ ស្តាប់​ព្រះ​ពុទ្ធ​ជា​ដើម ១ លាភា​នុត្ត​រិយៈ បាន​ប្រ​សើរ គឺ​បាន​នូវ​សទ្ធា​ចិត្ត ជឿ​កម្ម​ជឿ​ផល ជឿ​គុណ​ព្រះ​រតនៈ​ស្រ័យ​ជា​ដើម ១ សិក្ខា​នុត្ត​រិយៈ សិក្សា​រៀន​សូត្រ​ប្រ​សើរ​ គឺ សិក្សា​ធម៌​អាថ៌ ឬ​ធម្ម​វិន័យ​ពុទ្ធ​សាស​នា ១ បារិចរិយា​នុត្ត​រិយៈ បម្រើ​ប្រ​សើរ គឺ​បាន​បម្រើ​ធ្វើ​ជា​ឧបដ្ឋាក ឬ​ឧប​ដ្ឋា​យិកា​ព្រះ​ពុទ្ធឬ​ក៏​ជា​វេយ្យា​វច្ច​ករៈ​ព្រះ​សង្ឃ ១ អនុស្ស​តានុត្តរិយៈ រឮក​ប្រ​សើរ គឺ​រឮក​ដល់​គុណ​ ១០ យ៉ាង មាន​រឮក​ពុទ្ធ​គុណ ធម្ម​គុណ សង្ឃ​គុណ ជា​ដើម ១ ( រួម ៦ ប្រ​ការ ) ហើយ​បុគ្គល​នោះ​មាន​សទ្ធា មាន​សេចក្តី​ស្នេ​ហា​ជាប់​មិន​ដាច់​ដោយ​ចំ​ណែក​មួយ ដូច​រឿង​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វគ្គលិ នៅ​ក្នុង​ក្រុង​សាវត្ថី បាន​ឃើញ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ហើយ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​កើត​សេច​កត្តី​​សេ្ន​ហា​ជាប់​ចិត្ត​ស្អិត​ក្នុង​ព្រះ​ពុទ្ធ​រូប​នោះ ចង់​តែ​មើល​ព្រះ​រូប​មិន​ចេះ​ឆ្អែត​ឆ្អន់​សោះ ទើប​ដល់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បួស​ក្នុង​សំ​ណាក់​ព្រះ​សា​ស្តា លុះ​បួស​ហើយ​កាល​ណា គ្មាន​គិត​សិក្សា​រៀន​សូត្រ​ធម៌​អាថ៌​អ្វី​សោះ គិត​តែ​ពី​តាម​មើល​ព្រះ​បរម​រូប​របស់ព្រះ​ពុទ្ធអង្គ​​នោះ លុះ​ឧ​បនិស្ស័យ​ដែល​អាស្រ័យ​នឹង​សេចក្ដី​អប់​រំ​ក្នុង​ព្រះ​សា​ស្តា​ចាស់​ក្លាហើយ ទើប​ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដី​កា​ថា នែ! វគ្គលិ អ្នក​ឯង​កុំ​មើល​រូប​តថាគត​ដោយ​មំ​សចក្ខុ​អ្នក​ឡើយ អ្នក​ចូរ​មើល​ធម៌ ចូរ​ពិ​ចារណា​ឲ្យឃើញ​ធម៌​តថាគត​វិញ​ចុះ អ្នក​ណា​ឃើញ​ធម៌ អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​តថាគត អ្នក​ណា​ឃើញ​តថាគត​អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​ធម៌ ឯ​អ្នក​ឯង​នេះ​គិត​មើល​ត្រឹម​តែ​រូប​តថា​គត​ប៉ុណ្ណោះ មិន​មើល​ធម៌​តថា​គត​ដោយ​មំ​សចក្ខុ​សោះ​ឡើយ ណ្ហើយ​ចុះ​អ្នក​ឯង​ចូល​ជៀស​ចេញ​ពី​ទី​នេះទៅ, វគ្គ​លិ​ភិក្ខុ​នោះ កាល​ឮ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បណ្តេញ​ចេញ​ដូច្នោះ​ហើយ ក៏​នឹក​តូច​ចិត្ត​ណាស់​ស្រែក​ទ្រ​ហោ​យំ ហើយ​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ដរាប​ដល់​កំ​ពូល អា​ត្មា​អញ​រស់​នៅ​ធ្វើ​អ្វី​ទៀត​ឡើយ បើ​ខាន​ឃើញ​ព្រះ​សា​ស្តា​ហើយ ស្លាប់​ទៅ​ប្រ​សើរ​ជាង​រស់​នៅ ហើយ​ប្រុង​នឹង​ផ្តួល​ខ្លួន ប្រ​មៀល​ទម្លាក់​មក​ពី​លើ​កំ​ពូល​ភ្នំ​ឲ្យ​ស្លាប់ គ្រា​នោះ​ព្រះ​សា​ស្តា​ទ្រង់​ជ្រាប​ហើយ ក៏​ព្រះ​អង្គ​ធ្វើ​បា​ដិ​ហារ្យ​ហាក់​បី​ដូច​ជា​ព្រះ​អង្គ យាង​ទៅ​គង់​​ចំ​ពោះ​ភក្រ្ត​វគ្គ​លិ​ភិក្ខុ​នោះ ហើយ​បញ្ចេញ​ព្រះ​រស្មី ៦ ប្រ​ការ បោយ​ព្រះ​ហស្ថ​ហៅ​ភិក្ខុ​វគ្គ​លិ​ថា នែ! វគ្គ​លិ​ ៗ ហើយទ្រង់​ប្រ​ទាន​ធម៌​ទេស​នា​ចំ​ពោះ​មុខ​វគ្គ​លិ ៗ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​កើត​ឧព្វេ​ង្គា​បី​តិ អណ្តែត​ខ្លួន​ឡើង​ទៅ​អា​កាស​ហើយ​លឿន​ឆ្ពោះ​ទៅ​កាន់​វត្ត​ជេតពន ក្នុង​គ្រា​នោះ ប្រាជ្ញា​ក៏​ចុះ​ឃើញ​ច្បាស់​នូវ​ចតុ​រា​រិយ​សច្ច បាន​សម្រេច​ព្រះ​អរហត្ត​កាត់​កិ​លេស​ជា​សមុ​ច្ឆេទប្ប​ហារ សោយ​សារ​បាន​នៅ​ក្នុង​ប្រ​ទេស​ដ៏​សម​គួរ បរិ​បូណ៌​ដោយ​បត្ថុ​សក្តិ​សិទ្ធិ​មាន​ព្រះ​ពុទ្ធ​ជា​ដើម​ ដូច​បាន​អធិ​ប្បាយ​មក​ខាង​ដើម​នោះ​ឯង ។


ដកស្រង់ចេញពីសៀវភៅ  អធិប្បាយ​មង្គល​សូត្រ​សង្ខេប 
រៀបរៀងដោយៈ   ព្រះ​វិន័យ​ធរ អនុគុណ ឯក-ញឹម ធម្មិ​ស្ស​រោ វត្ត​ធម្មិស្សរារាម ខែត្រ​សៀម​រាប
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៦១១ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៦,០៨៧ ដង)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៦៦៤ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,១៩៧ ដង)
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៧៧២ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៦៨១ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿