30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០,៦៨៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៦៧,៨៧៤
សរុប ៣៨៩,៨៥០,៣៥៨
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦០៣ ដង)

ភាពជា​អ្នកមាន​ហេតុផល



 
ភាពជា​អ្នកមាន​ហេតុផល

សូមឱ្យពុទ្ធបរិស័ទច្បាស់​លាស់ក្នុងចិត្ត ធ្ងន់ក្នុងចិត្តឥត សង្ស័យថា ឪ អ្វីៗ​ទាំង​អស់​ក្នុងលោកប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ  ឱ ។   យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វីៗតាម សេចក្តី​ពេញ​ចិត្តបានឡើយ ។ មាន​ហេតុមាន​បច្ច័យ​យ៉ាងណា វា​រមែង​ប្រព្រឹត្ត​ទៅយ៉ាងនោះ ។ កាលមាន​ហេតុមាន​បច្ច័យ ឱ្យ​សុខ សេច​ក្តី​សុខក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឱ្យ ទុក្ខ សេចក្តីទុក្ខក៏កើតឡើង ។ មានហេតុមានបច្ច័យឱ្យ ចម្រើនក៏ចម្រើនទៅ មាន​ហេតុ​មាន​បច្ច័យ​ឱ្យអ្វីៗ​ណាកើត អ្វីៗនោះរមែង​កើតតាម​ហេតុ​តាម​បច្ច័យ​ហ្នឹងឯង ។

អ្វីៗទាំងអស់ដែលជាសង្ខតធម៌មានបច្ច័យតាក់តែងឱ្យ កើតឡើង រមែង​មិន​ជា​ឥស្សរៈដោយខ្លួនឯងឡើយ ត្រូវជាប់ ទាក់ទងនឹងបច្ច័យ មានការ​ប្រែ​ប្រួល​ជាកំណត់ និងមិន ប្រព្រឹត្តទៅតាម​សេចក្តីប្រាថ្នា​ត្រូវការរបស់​បុគ្គល​ណា​ទេ ។

បើគ្រប់យ៉ាងប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់បុគ្គលហើយ នោះ តើអ្នក​ណា​ក្រ អ្នកណាមានរោគ អ្នកណាមិនស្អាត ហើយអ្នកណា​ដែល​មាន​ទុក្ខ ព្រោះ​គ្រ​ប់គ្នា​ប្រាថ្នា​បាន​នូវទ្រព្យ សម្បត្តិ ប្រាថ្នាសុខភាព​បរិបូណ៌ ប្រាថ្នា​ស្អាត ប្រាថ្នាសុខ តែ នេះដោយ​ហេតុ​ថា របស់ទាំងអស់​ប្រព្រឹត្ត​ទៅតាម​ហេតុ​តាម បច្ច័យ ទើបយើង​មិន​អាច​បាន​តាម​ប្រាថ្នាថា របស់​នេះចូរ ទៅជា​យ៉ាង​នោះចុះ ចូរកុំជាយ៉ាងនេះដូច្នោះឡើយ ។

ដែល មានខ្លះប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នានោះ ដូចជាយើងប្រាថ្នា នឹង​ក្រោក​​ឡើង​ហើយ​ដើរ​ទៅ យើង​ក៏បានក្រោកឡើងហេយី ដើរទៅបានមែន នេះ​ព្រោះ​មាន​​ហេតុ​​មាន​បច្ច័យ​ដល់ព្រម ប្រសិនបើខ្វះហេតុខ្វះបច្ច័យ ប្រាកដ​ជា​ដើ​រទៅពុំបានឡើយ ដូចជា អ្នកជំងឺខ្លះដែល​ប្រាថ្នានឹង​ក្រោក​អង្គុយ​ ប៉ុន្តែមិនអាច ក្រោករួចបាន ។


ការមាននូវមនសិការ ធ្ងន់ចិត្តចុះស៊ប់ទៅក្នុងលក្ខណៈ ពិតរបស់សង្ខារ ថារបស់​ទាំង​ឡាយ​ទាំង​ពួងប្រព្រឹត្តទៅតាម ហេតុតាមបច្ច័យ ហើយ​លះ​បង់នូវ​សេចក្តី​ប្រកាន់​ចោល​បាន នេះ​រាប់ថាជាថ្នាំដ៏ប្រសើរ សម្រាប់​បំបាត់​នូវ​សេចក្តីទុក្ខក្តៅ តាមផ្លូវចិត្ត ។ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែងថា ការ​មិន មាន​កង្វល់ ការមិនប្រកាន់ នោះ​ឯ​ងគឺជា​ទីពឹង​ដ៏​ប្រសើរ​របស់ អ្នក​​ដែល​នៅ​ក្នុង​មហា​សាគរគឺវដ្តសង្សារ មិន​មានទីពឹងអ្វីដទៃ ក្រៅអំពីនេះឡើយ ។

យើងគប្បីធ្វើជាមនុស្សដឹងហេតុផល គុណធម៌មួយ នេះជួយឱ្យចិត្តស្ងប់​រម្ងាប់​បាន​ច្រើន​ណាស់ ព្រោះយល់ព្រម ទៅតាមការពិតថា ផលរមែង​មក​តាម​ហេតុ ឬ​ហេតុ​បង្កឱ្យ កើតផល ។ ផល​​​ល្អឬផលអាក្រក់​ដែលយើង​បា​ន​ទទួល​នោះ រមែង​ជាប់​ទាក់​ទង​មក​អំពីហេតុ ហេតុ​ល្អ​បង្ក​ឱ្យកើតផលល្អ ហេតុ​​អាក្រក់​​បង្កឱ្យកើតផលអាក្រក់ ហើយ​ហេតុ​នោះៗយើង ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​​ឯង យ៉ាង​​ហោច​ណាស់ក៏មួយ​ចំណែកធំ ដែរ ដែលយើង​ជា​អ្នក​ធ្វើ​នោះ ។

នៅពេលដែលបានទទួល ផលល្អ មនុស្សយើង​ច្រើនតែ​ប្រញិប​ប្រញាប់​ទទួលយកដោយ ក្តីរីករាយ និងគិតថាជា​លទ្ធផល​នៃ​ការ​ងារ​ដែល​ខ្លួនបាន​ធ្វើ ប៉ុន្តែ នៅ​ពេល​ដែល​បាន​ទទួល​ផល​អាក្រក់វិញ ហេតុ​ដូចម្តេច បាន​ជា​មិន​សូវសុខ​ចិត្តព្រមទទួល ហើយច្រើន​តែទម្លាក់ទោស ទៅឱ្យ​អ្នក​ដទៃ​ទៀត​ផង ថាជាអ្នក​បង្កហេតុនោះៗទៅវិញ ។


មនុស្សមានហេតុផល រមែងមានចិត្តធ្ងន់ រឹងប៉ឹង ប្រាកដច្បាស់លាស់ ហើយ​ព្រម​ទទួល​យក​ទាំងផលល្អ ទាំង ផលអាក្រក់ ។ ការព្រម​ទទួលយក​នូវ​ហេតុ​​ផលតាម​សេចក្តី ពិតនោះឯង គឺជាកូន​​សោដ៏​សំខាន់​សម្រាប់ចាក់​ចូល​ទៅរក ការដោះស្រាយនូវបញ្ហា ដែល​សុទ្ធ​តែជា​បញ្ហា​លំបាកៗ​ក្នុង​ការ ដោះ​ស្រាយ ប្រសិន​​បើមិន​ព្រម​ទទួលយក​ការពិតទេនោះ។

ពាក្យថាមនុស្សមានហេតុផល ដោយសេចក្តីថាជា មនុស្សដឹង​ហេតុដឹង​ផល​ហ្នឹងឯង គឺរមែងជាអ្នកសម្លឹងមើល ហេតុផលដោយជុំវិញ និង​ដោយ​សព្វគ្រប់ ។ មិនមែនត្រឹមតែ ហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ដែល​មនុស្ស​មាន​ហេតុ​ផល បានយល់ដឹងនោះ ទោះហេតុផលរបស់អ្នកដទៃក៏ដោយ ក៏​គេ រមែងយល់ដឹងបានតាមការពិតផងដែរ ។ មនុស្សមានហេតុ ផល រមែង​ព្រមទទួលនូវការចាំបាច់របស់អ្នកដទៃ ដែលអ្នក ដទៃនោះ គេត្រូវធ្វើ​តាម​ការ​ចាំបាច់របស់គេ ។

ប្រសិនបើ យើងឋិតនៅក្នុងសភពាដូចជាគេ យើងក៏​អាច​ធ្វើដូចគេដែរ។ មនុស្ស​ម្នាក់ៗមានការចាំបាច់ក្នុងជីវិតមិនដូចគ្នាឡើយ ហើយ ច្រើនតែ ព្រម​ចាញ់​ចំពោះ​ការ​ចាំ​បាច់របស់ខ្លួនឯង​នោះទៀត ផង ។ ការចាំបាច់​បាន​ចាប់​បង្ខំ​ឱ្យ​ត្រូវ​តែ​ធ្វើ​យ៉ាងនោះ ដើម្បី ដោះស្រាយ ឬកែខៃបញ្ហារក​ផ្លូវចេញ​ពី​ភាព​ទាល់​ច្រកសិន ។

នៅក្នុងសេចក្តីនេះ មនុសអ្សក្នមានហេតុផលរមែងមិនអាង ដល់ការចាំបាច់ ហើយ​ប្រព្រឹត្តធ្វើនូវអំពើឆ្គាំឆ្គងនោះឡើយ ព្រោះបើចេះ​តែអាងដល់​ការ​ចាំ​បាច់​ ហើយ​ធ្វើនូវ​អំពើ​អាក្រក់ អ៊ីចឹង អ្នកណាក៏អាងបានគ្រប់គ្រា និងអាច​អាង​ទៅគ្រប់រឿង ទៀតផង ។ 


នៅពេលដែលមានរឿងចម្លែក ឬរឿងអាថ៌កំបាំងអ្វី មួយមនុស្សយើង​ត្រូវ​ការ​ចង់​ដឹង​ហេតុ​ផលខ្លាំងណាស់ ព្រោះ ជាធម្មតារបស់មនុស្សយើង គឺ​រមែង​ត្រូវការ​ចង់ដឹង​ហេតុផល តែងតែ​ស្រាវជ្រាវរាវរកហេតុផល ។ ហេតុ​ផល​មិនមែន​ងាយ យល់ឡើយ ព្រោះ​ហេតុ​ផល​ជារឿង​អាថ៌​កំបាំង​កប់​ជ្រៅ​ទៅ  ក្នុងធម្មជាតិ ។ ការ​ឃើញ​ហេតុ​ហើយ​គិតដៅទៅរកផលក្តី ការ​ឃើញ​ផល​ហើយស្រាវជ្រាវរាវទៅរក​ហេតុក្តី រមែងមាន ការ​លំអៀង​​ខុសអំពី​​ការ​ពិត ព្រោះ​ហេតុ​តែខ្វះ​ប​ញ្ញា មានការ យល់ខុស​​ទៅនៅក្នុង​​ហេតុផល​​នៃធម្ម​ជាតិ​នោះៗ ដោយ​ប្រការ​ផ្សេងៗ ច្រើនបែបច្រើនយ៉ាង ។

សូម្បីតែហេតុផលក្នុងបច្ចុប្បន្ន ក៏គង់នឹកដៅទៅត្រូវ ភ្លាត់ប្លាតផងដែរ តិច​លើក​​ណាស់​ដែល​នឹកដៅ​ទៅត្រូវបាន ប្រាកដ ព្រោះមុននឹងផល​កើតឡើង គឺ​នៅរវាងហេតុនឹង​ផល នោះ ត្រូវមានហេតុដទៃជ្រៀត​ជ្រែក​ចូលមក ធ្វើ​ឱ្យ​​ផលដែល សង្ឃឹម​​នោះត្រូវ​ដូរផ្លាស់ ។ ការងារស្រែចំការ មុខជំនួញ​ជួញ​ ដូរ ៘ រមែង​មាន​ហេតុ​ដទៃជ្រៀត​ជ្រែកចូលមក ធ្វើឱ្យ ផលដែល​យើង​នឹក​សង្ឃឹមត្រូវប្រែប្រួលអស់ តួ​យ៉ាង ដូចជា អ្នករៀនម្នាក់ជាសិស្សពូកែ មាន​សតិបញ្ញាល្អ មានការប្រព្រឹត្ត ត្រឹម្រតូវ សុខភាពមាំមួននិងជាប់លេខ ១ នៅក្នុង​ការ​ប្រលង សាកទៀតផង នេះគឺជាហេតុ ។

អាស្រ័យទៅលើហេតុនេះ ឯង យើងក៏បានដៅទៅរកផលថា សិស្សម្នាក់​នេះ​ ពិត​ជា ប្រលង​ជាប់​ហើយបាន​ពិន្ទុល្អ​ទៀត​ផង។ លុះ​ដល់​ពេលប្រលង សិស្ស​​ម្នាក់​នេះឯងបែរ​ជាបានពិន្ទុតិច ហើយត្រូវរៀនត្រួត ថ្នាក់ជាបន្តទៀត ពោល​គឺ​​ប្រលង​ធ្លាក់​ហ្នឹង​ឯង ។ ដែលទៅជា យ៉ាងនេះ វាអាចមក​អំពីពេល​មុន​ប្រលង និងពេលកំពុងតែ ប្រលងនោះ សិស្សម្នាក់នេះ មានការមិន​ស្រួល​ផ្លូវ​កាយ ឬ មិន​សប្បាយ​ផ្លូវ​ចិត្ត អាច​មាន​រឿង​នាំឱ្យ​មាន​កង្វល់ក្នុងចិត្ត ច្រើន ដែល​ជា​រឿង​នៅក្នុង​ក្រុមគ្រួសារ ដូច្នេះជាដើម ។

នេះ គឺជាហេតុដទៃដែលជ្រែកចូលមក ហើយបានធ្វើឱ្យផលដែល យើង​គិត​ដៅទុកនោះ មានការដូរផ្លាស់ ។ នៅមានតួយ៉ាង ច្រើនទៀតណាស់ ដែល​ក្នុងរឿងរ៉ាវនោះៗ បង្កប់​ទៅ​ដោយ ហេតុផលអាថ៌កំបាំង ព្រោះ​ហេតុ​ដូច្នេះ​​ហើយ ទើបនៅ​ក្នុង លោកនេះ មានអ្នកយល់ខុសដោយប្រការផ្សេងៗ ច្រើន​បែប ច្រើនយ៉ាង ។


ការហ្វឹកហាត់អប់រំខ្លួន ឱ្យបានទៅជាមនុស្សមាន ហេតុផល ឬជា​មនុស្ស​យល់​ដឹង ធ្វើអ្វីៗតែងគិតគូរហេតុផល ឱ្យបានច្បាស់លាស់ជាមុននោះ គឺមាន​គោលសំខាន់ៗច្រើន ប្រការដូចជា ៖
 
-ហាត់ពិគ្រោះពិចារណាចំពោះរឿងរ៉ាវផ្សេងៗ ដែល បានរៀនដឹង និងបាន​ស្តាប់​បានឮមក ។ ពិគ្រោះពិចារណា ឱ្យបានយល់ហេតុផលនៃរឿងនោះៗ អាចជា​ការហាត់គិត លេងៗ ទៅក៏បានដែរ ។

-រៀនអប់រំទូន្មានចត្តិឱ្យត្រង់ វៀរចាកនូវអគតិ ៤យ៉ាង គឺមិនលំអៀង​ព្រោះ​ស្រឡាញ់ មិនលំអៀងព្រោះស្អប់ មិន លំអៀងព្រោះល្ងង់ និងមិន​លំអៀង​ព្រោះ​ការភ័យខ្លាច ។

-ព្យាយាមស្តាប់ពាក្យអប់រំទូន្មានឱ្យបានច្រើន បើឆ្ងល់ ឱ្យចេះសួរ និងចេះ​ធ្វើ​ទុក​ក្នុងចិត្តចាប់យកហេតុផលពីគ្រប់ ហេតុការណ៍ផ្សេងៗ ដែលកើត​ឡើង​ចំពោះ​ខ្លួនឯង និងកើត ឡើងចំពោះអ្នកដទៃ ។

មនុស្សដែលយល់ដឹងអំពីហេតុផលច្បាស់ រមែងលះ បង់នូវបាប​អកុសល​ក្នុង​ខ្លួន​ ជាអ្នក​មិន​មាននូវឥស្សា គឺការ ច្រណែននឹង​លាភយស​របស់​អ្នក​ដទៃ​ឡើយ ។ ជា​ការពិត ហើយ មនុស្ស​យើង​គ្រប់គ្នាព្រមទាំង​ធម្មជាតិទាំង​អស់ សុទ្ធ តែ​មានហេតុផលរៀងៗខ្លួន និងផ្សេងៗគ្នា ដូច្នេះយើងមិន អាច​មាន​លាភ មាន​យស ឬមាន​នូវអ្វី​ៗ​ទាំងអស់​ឱ្យ​ដូច​ជា​អ្នក ដទៃបានទេ។
 
មនុស្សដែលយល់អំពីហេតុផលតាមសេចក្តីពិត មិនច្រណែន មិនទាម​ទារ​នូវ​​សម្បត្តិអ្វីៗដែលអ្នកដទៃគេមាន បាននោះឡើយ ក៏ដូចជាមិនច្រណែន មិន​ទាមទារនូវជំងឺពី អ្នកឈឺ ឬវិបត្តិភយន្តរាយ​ផ្សេងៗទៀតដែល​អ្នក​ដទៃ​ត្រូវ​បាន ទទួលនោះដែរ ។ ជាធម្មតារបស់មនុស្ស​ដែលមិនយល់អំពី ហេតុ​ផ​ល​រមែង​មាក់ងាយអ្នកដែលទាបជាងខ្លួន ហើយរមែង ច្រណែន​នឹងអ្នក​ដែល​ខ្ពស់​ជាងខ្លួន ។
 
ដូច្នេះដើម្បីកម្ចាត់បង់ នូវការមាក់ងាយអ្នកដទៃ និងសេចក្តីច្រណែន គប្បី​សិក្សា ពិចារណាឱ្យយល់ពីហេតុផលរបស់ជីវិត និងហេតុផលរបស់ ធម្ម​ជាតិគ្រប់យ៉ាង គឺគប្បីឱ្យតាំងនៅក្នុងភាព​ជាអ្នកដែល មាន​ហេតុផល​ហ្នឹង​ឯង​ ។
 
ដកស្រង់​ចេញ​ពី​សៀវភៅ សុខ​ចិត្ត​ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧៤,៥៨៤ ដង)
ព្រះពោធិសត្វក្នុងអត្តភាពជាមនុស្សទៅកាន់ទេវលោក មាន ៤ ជាតិ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៥៦,០២៧ ដង)
លះ​សុខ​តូច​ដូរ​យក​សុខ​ធំ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩៥៥ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,៨០៧ ដង)
ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣,០៩៣ ដង)
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿