30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩០,៨៦១
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៩៥,០៤៨
សរុប ៣៨៩,២៧៧,៥៣២
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៨១៨ ដង)

ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង



ស្តាប់សំឡេង
 
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង

ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ សត្វ​ទាំងឡាយ​មិន​អាច​នៅជិត​ខ្លួន​ឬ​នៅ​ជាមួយ​ខ្លួន​បាន​ទេ ពួក​គេ​ទាំងអស់​នឹង​ទៅឲ្យ​ឆ្ងាយ​ពីខ្លួន​យើងព្រោះយើង​ជាមនុស្ស​ក្ដៅហួតហែង​គ្មានមេត្តា។

ដូច្នេះមេត្តា​តាមផ្លូវ​វាចាចិត្ត​របស់​យើង ដូចជាទឹក​ដ៏ត្រជាក់សម្រាប់​ស្រោចស្រព​លើខ្លួនឯង និងអ្នកដទៃ ឲ្យបានសេចក្ដីសុខ ឲ្យបាននូវប្រយោជន៍​គ្រប់បែបយ៉ាង អំពី​ខ្លួនដែលជាអ្នកមានមេត្តា។

- អ្នកមានមេត្តា​ចិត្ត គឺមានសេចក្ដីសុខ​គ្រប់ឥរិយាបថ​ទាំង៤
- អ្នកមានមេត្តា​ចិត្ត ដូចជា​ស្រុកដែល​មិន​ខ្វះដោយទឹក
- អ្នកមានមេត្តា​ចិត្ត ត្រជាក់ដូចជាកូននៅជិតម្ដាយ
- អ្នកមានមេត្តា​ចិត្ត ដូចត្រី​ដែល​នៅក្នុង​ទឹកត្រជាក់ល្អ
- អ្នកមានមេត្តា​ចិត្ត ក្រអូបដូច​ជាក្លិនផ្កា​ឈូកជាដើម
- អ្នកមានមេត្តា​ចិត្ត ប្រសើរជាងមាសប្រាក់ទ្រព្យសម្បត្តិ
- អ្នកមានមេត្តា​ចិត្ត ដូចព្រះរាជា​ទ្រង់​គ្រឿង​ដ៏ល្អអស្ចារ្យ
- អ្នកមានមេត្តា​ចិត្ត ដូចជានាវា​ដ៏ធំ​សម្រាប់ចម្លងសត្វ
- អ្នកមានមេត្តា​ចិត្ត ដូចស្រុក​គ្មានចោរ ឬសត្រូវ​បៀតបៀន
- អ្នកមានមេត្តា​ចិត្ត អាច​គេចរួច​ផុតអំពី​គ្រោះថ្នាក់ផ្សេងៗ
- អ្នកមានមេត្តា​ចិត្ត គឺជា​អ្នក​មានសីលសមាធិជាដើម
- អ្នកមានមេត្តា​ចិត្ត គឺនៅជិតស្ថានសួគ៌ានិងព្រះនិព្វាន

ការចម្រើន​មេត្តាចិត្ត គឺការលះបង់នូវសេចក្ដី​ក្រោធ​ឲ្យបានរឿយៗ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,៣៦៨ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦៥៦ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,២៧៨ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៨,៨៨១ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៦៨៥ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៦,៧៩៤ ដង)
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿