ថ្ងៃ អង្គារ ទី ២៦ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៧,៣៤៩
Today
ថ្ងៃម្សិលមិញ ៣០៤,៦៣៩
ខែនេះ ៥,៦១៤,៥៥៣
សរុប ៣៤២,១៦៣,៨៨៥
Flag Counter
អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៥៣៥ ដង)

បិដកលេខ​៥២ ទំព័រ ៦០



ស្តាប់សំឡេង
 
បិដកលេខ​៥២ ទំព័រ ៦០

ការ​ត្រឡប់​បាន​អត្តភាព​ជា​មនុស្ស ជាការ​បាន​ដោយ​កម្រ ការ​រស់​របស់​សត្វ​ទាំង​ឡាយ បាន​ក្រោយ​កម្រ ការ​ស្ដាប់ធម៌ របស់​សប្បុរស បានដោយកម្រ ការ​កើត​ឡើង​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ​ក៏​បាន​ដោយ​កម្រ។ ការ​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង ការ​ញ៉ាំង​កុសល​ឲ្យ​កើត​ឡើង ការធ្វើ​ចិត្ត​ឲ្យ​ផូរផង់ នេះ​ជាពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធទាំងឡាយ។

បិដកលេខ៣៣ ទំព័រ ៣២៥ ព្រះពុទ្ធ​មានផៅពង្ស​ដូច​ព្រះអាទិត្យ ទ្រង់​សម្ដែង​ហើយ​ថា រូប​ដូច​ជា​ដុំ​នៃ​ពពុះ​ទឹក វេទនា​ដូច​ជា​ក្រពេញ​ទឹក សញ្ញា​ដូច​ជា​ថ្ងៃ​បណ្ដើរ​កូន សង្ខារ ដូច​ជាដើមចេក វិញ្ញាណ​ដូច​ជាកលមាយា។

បុគ្គលក្រឡេក មើល​ដោយ​ប្រការ​ណាៗ រមែង​ពិចារណា​ដោយ​ឧបាយ ដែល​ប្រការ​នោះៗ បុគ្គល​ណា​ឃើញ​នូវ​ខន្ធបញ្ចកៈ​នោះ​ដោយ​ឧបាយ ខន្ធបញ្ចកៈនោះ ជារបស់សោះសូន្យ​ទទេ​តែង​ប្រាកដ  (ដល់​បុគ្គល​នោះ)។ ការ​លះ​បង់​នូវ​ធម៌​ទាំង​៣ ដែល​ព្រះមានព្រះភាគ មានបញ្ញា​ដូច​ជា​ផែនដី ទ្រង់​ប្រារព្ធ​នូវ​កាយ​នេះ​ហើយ សម្ដែង​អ្នក​ទាំង​ឡាយ ចូល​ឃើញ​នូវ​រូប​ដែល​គេ​ចោល​ហើយ។ អាយុក្ដី ភ្លើងធាតុក្ដី វិញ្ញាណ​ក្ដី តែង​លះ​បង់​នូវ​កាយ​នេះ​ដែល​ជាចំណី​នៃសត្វ​ដទៃ មិនមាន​ចេតនា ក្នុងកាល​ណា​ហើយ កាយ​ដែល​គេ​ចោល​ហើយ រមែង​ដេក​លើ​ផែន​ដី ក្នុងកាល​នោះ។ ធម៌​ជាតំណនេះ ប្រាកដ​ដូច្នេះ​ឯង កិច្ចកល​នេះ​ជាគ្រឿង​ប្រលោម​នូវ​ជនពាល ខន្ធ​នេះ​អ្នកប្រាជ្ញ​ពោល​ហើយ ថា​ជា​ពេជ្ឈឃាដ​មួយ ឯ​ខ្លឹម​រមែង​មិន​មាន​ក្នុង​ខន្ធនេះ​ឡើយ។ ភិក្ខុ​មាន​ព្យាយាម តឹងតែង មានសេចក្ដី​ដឹង​ខ្លួន មានសតិដ៏មាំ គប្បី​ពិចារណា​នូវខន្ធ​យ៉ាង​នេះ​ទាំង​យប់​ទាំង​ថ្ងៃ។គប្បី​លះ​បង់​នូវ​សំយោជនៈ​ទាំង​ពួង គប្បី​ធ្វើ​នូវ​ទីពឹង​សម្រាប់​ខ្លួន កាល​បើ​ប្រាថ្នា​នូវ​ព្រះនិព្វាន ដែល​មិន​មានចុតិ គប្បី​ប្រព្រឹត្ត​រួសរាន់ ដូច​ជា​បុគ្គល​មាន ភ្លើង​ឆេះ​ក្បាល។


(ទំព័រ៣៣៩) ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្សារ​នេះ​មាន​ទីបំផុត​គេ មិន​អាច​ដឹង​បាន គឺ​ទីបំផុត​ខាង​ដើម របស់​សត្វ​ទាំង​ឡាយ ដែល​មិន​អវិជ្ជា​ជា​គ្រឿង​បិទបាំង មានតណ្ហា​ជាចំណង​អន្ទោល​ទៅ មិនប្រាកដ​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មានសម័យ​ដែល​ត្រូវ​មហាសមុទ្រ រីងស្ងួត​មិន​មាន​សេសសល់​នៅ។ មានសម័យ​ដែល​ស្ដេចភ្នំ ឈ្មោះ​សិនេរុ ត្រូវ​ភ្លើង​ឆេះ​វិនាស​ទៅ មិន​មាន​សេសសល់​នៅ។ មានសម័យ​ដែល​មហា​ប្រឹថពី ត្រូវ​ភ្លើងឆេះ​វិនាស​ទៅ មិនមានសេសសល់​នៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ ដែល​មាន​អវិជ្ជា​ជា​គ្រឿង​បិទបាំង មានតណ្ហា​ជាចំណង​អន្ទោល​ទៅ ត្រាច់​រង្គាត់​ទៅ តថាគត​មិន​ពោល​ថាធ្វើ​នូវ​ទីបំផុត​នៃទុក្ខ បានឡើយ។

(២៥៧) ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ឆ្កែ​ដែល​គេ​ចង​ដោយ​ដង​ដោយ ចង​ភ្ជាប់​នឹង​បង្គោល​សសរ​ដ៏រឹងមាំ ឆ្កែ​នោះ​រមែង​ស្ទុះ​ក្រឡឹង ដើរ​ក្រឡឹង​បង្គោល ឬសសរ​នោះ​ឯង យ៉ាង​ណា​មិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជនជាអ្នក​មិនចេះ​ដឹង មិន​ឃើញ​ពួក​អរិយៈ ។បេ។ មិនបានសិក្សា​ក្នុង​សប្បុរិសធម៌​រមែង​ពិចារណា​ឃើញ​នូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ឃើញនូវ​ខ្លួន​ថាមានវិញ្ញាណ​ខ្លះ ឃើញ​នូវ​វិញ្ញាណ​ថាជាខ្លួន ឃើញ​នូវ​ខ្លួន​ថា​មាន​វិញ្ញាណខ្លះ ឃើញ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ។ បុថុជ្ជន្ន​នោះ រមែង​ស្ទុះ​ក្រឡឹង ដើរ​ក្រឡឹង​នូវ​រូប​ដដែលៗ។ ក្រឡឹង​នូវ​វេទនា​ដដែលៗ នូវ​សញ្ញា សង្ខារ វិញ្ញាណ ដដែលៗ។ ទើប​តថាគត​ពោលថា​មិន​រួច​ចាក​រូប មិន​រួច​ចាក វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនរួច​ចាក ជាតិ ជរា មរណៈ សេចក្ដី​សោក សេចក្ដីខ្សឹកខ្សួល សេចក្ដី​លំបាក​កាយ​ លំបាក​ចិត្ត និង សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ទាំង​ឡាយ មិនរួច​ចាក​ទុក្ខ​ឡើយ។

ជាការ​ពិតណាស់ ការ​ត្រឡប់​បាន​អត្តភាព​ជាមនុស្ស​ជាការ​បាន​ដោយ​កម្រ ការរស់​នៅ​របស់​សត្វ​ទាំង​ឡាយ បាន​ដោយកម្រ ព្រោះ​ហេតុ​នេះ មនុស្ស​យើង​ដែល​កើត​មក​ជា​មនុស្ស​បាន​ទាន់​ព្រះពុទ្ធសាសនា គប្បី​ខំ​ព្យាយាម​ស្វែង​រក​ការ​ចេះ​ដឹង​ដើម្បី​បាន​ចម្រើន​ផ្លូវ​ចិត្ត មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​នៅ​តែ​ល្ងង់​នោះ នៅ​ឡើយ។

សេចក្ដី​ល្ងង់​គឺ​ជា​អវិជ្ជា អវិជ្ជា​គឺ​ជាសត្រូវ​របស់​បុគ្គល​ដែល​មាន​សេចក្ដី​ល្ងង់។

បិដក​លេខ៦៧ ទំព័រ១៣ អជិតមាណព​ទូល​សួរ​ព្រះមានព្រះភាគថា៖ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន លោកត្រូវអ្វីបិទបាំង​លោក​មិន​ភ្លឺស្វាង ព្រោះហេតុអ្វី សូមព្រះអង្គ​ទ្រង់​ត្រាស់​ប្រាប់នូវ​ធម៌​អ្វី ជាគ្រឿង​លាប​លោក​នេះ អ្វី​ជាភ័យ​ធំ​របស់​លោក​នោះ។

(៥៩) ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា៖ ម្នាល​អជិតៈ​លោក​ត្រូវ​អវិជ្ជា​បិទបាំង លោក​មិន​ភ្លឺស្វាង ព្រោះសេចក្ដី​ប្រាថ្នាផ្សេងៗ (​និង​សេចក្ដី​ប្រហែស) តថាគត​ពោល​នូវ​សេចក្ដី​ប្រាថ្នា ជាគ្រឿងលាប ទុក្ខ​ជាភ័យ​ធំ​របស់​លោក​នោះ។

ពាក្យ​ថាលោកគឺ និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្ស​លោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាង​មុខ ព្រហ្មលោក នេះ ហៅថា លោក។

ពាក្យ​ថា អវិជ្ជា បានន័យ​ថា សេចក្ដី​មិនដឹង​ក្នុង​ទុក្ខ​សេចក្ដី​មិន​ដឹង​ក្នុង​តណ្ហា ជាហេតុ​ឲ្យ​កើត​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​កិរិយា​រលត់​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​បដិបទា ជាដំណើរ​ទៅកាន់​ទីរលត់​ទុក្ខ សេចក្ដី​មិនដឹង​ក្នុង​ទីបំផុត​ខាង​ដើម និង​ទីបំផុត​ខាង​ចុង។ សេចក្ដី​មិន​ដឹង​ក្នុង​ធម៌​ដែល​កើត​ឡើង​ហើយ​អាស្រ័យ​ធម៌ នេះ​ជា​បច្ច័យ ភាព​ជាបាល ភាព​មិន​មានសម្បជញ្ញៈ សេចក្ដី​វង្វេង មោហៈ អកុសលមូលណា មានសភាពយ៉ាង​នេះ នេះ​ហៅ​ថា អវិជ្ជា។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា
រៀប​រៀង​ដោយ វ៉ាង ស៊ីណា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,០៧១ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿