35
ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៥៣៥
Today
ថ្ងៃម្សិលមិញ ២០២,៩២៥
ខែនេះ ៧,១៤៨,៤៧៤
សរុប ៣៩៩,៤០៦,៩១៨
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៧៧៩ ដង)

កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ



ស្តាប់សំឡេង
 
ពាក្យ​ចាស់​បាន​ពោល​ថា "​គ្មាន​អ្នកណា​ជាទីស្រឡាញ់​ជាង​ខ្លួន​ឯង​ឡើយ"។ វាជាការ​ពិត មនុស្ស​យើងហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​តែជីវិត​ខ្លួនឯងរស់ មិនគិតឡើយសូម្បី​ជីវិត​អ្នក​ដទៃ។ តែ​ចំពោះ​ពុកម៉ែ បែរ​ជា​ខ្វល់​ជីវិត​កូន ជាងជីវិត​ខ្លួន​ឯង​ទៅវិញ ហ៊ានធ្វើ​គ្រប់​បែបយ៉ាង​ដើម្បី​ឲ្យកូនរស់ ទោះ​ជាខ្លួន​ត្រូវប្រឈម​មុខ នឹង​សេចក្ដីទុក្ខលំបាក​យ៉ាងណា​ក៏​ដោយក៏​មិន​ខ្វល់សោះ​ឡើយ ខ្វល់​តែម្យ៉ាង​គត់​គឺ​ជីវិត​កូនៗ ទោះ​ជា​កាលៈទេសៈ តម្រូវ​ឲ្យ​ពុកម៉ែ​លួច ឆក់ ប្លន់ សម្លាប់​អ្នក​ដទៃ ក៏ពុកម៉ែ​ហ៊ានធ្វើដែរ គឺពុកម៉ែ​ធ្វើ​ដើម្បី​ជីវិត​កូន ធ្វើដើម្បី​បាន​ចិញ្ចឹម​កូនឲ្យរស់។

ឱ! លោកអើយ ពិត​ជាអស្ចារ្យ​ណាស់ មាន​អ្នកណា​ដែល​ហ៊ាន​លះបង់​ដើម្បី​កូន ដូចជា​ពុកម៉ែ​នោះ កូន​អើយ​គឺគ្មាន​សោះឡើយ សូម្បី​តែម្នាក់។ 
បើនិយាយ​រឿង​ស្រឡាញ់ ក៏គ្មាន​អ្នកណា​ម្នាក់​ស្រឡាញ់​កូនស្មើ​នឹងពុកម៉ែ​ដែរ តែមិនដឹង​ថាក្នុងចិត្តកូនធ្លាប់​ស្រឡាញ់​ពុកម៉ែ​ដែរទេ? ជាទូទៅ កូនច្រើន​តែឃើញ​អ្នកដទៃ​សំខាន់ជាងម៉ែឪ ស្រឡាញ់​គេ​ជាងស្រឡាញ់​ម៉ែឪ រហូត​ពេលខ្លះ​ស្រឡាញ់គេខ្លាំង កូនហ៊ាន​លះបង់​អ្វីៗ​ដើម្បី​គេទៀត​ផង ចំណេក​ពុកម៉ែ មិនដែល​ឃើញកូនលះ​បង់អ្វី​ដើម្បី​គាត់សោះ។

ពេលកូន​មានបញ្ហា កូនក៏រត់​មក​រកពុក​ម៉ែ​ឲ្យ​ជួយ តែពេល​ដែល​កូន សុខសប្បាយ កូន​ក៏​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​ពុក​ម៉ែ ដោយ​គ្មានខ្វល់អ្វី​ពីគាត់​បន្តិច​សោះ។ មាន​ពេល​ខ្លះ កូន​ធ្វើ​ឬកពារ ហាក់ដូចជា​ស្រឡាញ់​ម៉ែឪ​ណាស់ តែ​គឺ​ការ​បោកប្រាស់​ បំភ័ន្តភ្នែក​ម៉ែឪ​តែប៉ុណ្ណោះ ស្រឡាញ់​ដោយចិត្ត​មិនស្មោះ​ស្រឡាញ់​ដោយ​ចង់បាន​អ្វីមួយ​ពី​គាត់​វិញ ពេល​បាន​សមបំណង​ហើយ ក៏​លែងគិត លែងខ្វល់​ពីគាត់​រហូត​កូនខ្លះ​បោះបង់​ម៉ែឪ​ទៀត​ផងក៏មាន។

មាន​កូន​ខ្លះ​គិត​សង្សារ សំខាន់​ជាងគិតម៉ែឪ យករបស់របរ​ពីម៉ែឪ យកទៅផ្គង់ផ្គង់​សង្សារ ហ៊ាន​ធ្វើអ្វីៗ ដើម្បីសង្សារ តែមិនហ៊ាន​ធ្វើអ្វីៗ ដើម្បី​ម៉ែឪ សូមកូន​កុំភ្លេច​ថា "សង្សារ គ្រាន់តែជាអ្នក​ដទៃតែប៉ុណ្ណោះ " ដូច្នេះហើយ កុំស្រឡាញ់​អ្នកដទៃ ច្រើនជាងម៉ែឪ ហើយក៏កុំ​លះបង់ ដើម្បី​អ្នកដទៃ​ច្រើនជាំងម៉ែឪដែរ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើន​ជាង​នរណា​ៗទាំងអស់ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើន​ជាងនរណា​ៗទាំងអស់ ស្រឡាញ់ដោយចិត្ត​ស្មោះ មិនមែនជាការ​ស្រឡាញ់​ដែលគ្រាន់​តែបោកបញ្ឆោត​ឡើយ។

ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៥,៧៣៨ ដង)
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,១៤៨ ដង)
ជីវិត​ដែល​ផ្ញើទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤២,០០៧ ដង)
ត្រូវចេះរក្សាសេចក្ដីសុខរបស់អ្នកដទៃ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៨២ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៣០៤ ដង)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៤,៨១៧ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿