30
ថ្ងៃ សៅរ៍ ទី ០២ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៩,៦៧១
Today
ថ្ងៃម្សិលមិញ ២១៥,៥៧៧
ខែនេះ ២៩៥,២៤៨
សរុប ៣៧៩,៥៨១,៩៤១
អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ១៧,២៤៤ ដង)

ពាក្យ​ថាមនុស្ស



ស្តាប់សំឡេង
 
 
ពាក្យ​ថា​ មនុស្ស មក​ពី (មន + ឧស្ស) មន ប្រែថា គំនិត ឬ​ការ​គិត ឧស្ស ប្រែថា ខ្ពស់ ឬ​ប្រសើរ រួម​គ្នា​ទាំង​ពីរ​សព្ទ័​ប្រែ​ថា អ្នក​មាន​គំនិត​ខ្ពស់ ឬ​ជន​អ្នក​ដឹង​ខុស​ត្រូវ ។ ដូច្នេះ អត្តភាព​ជាមនុស្ស មិន​គួរ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​ជា​សត្វ​ដែល​ខ្វះ​បញ្ញា​នោះ​ទេ គួរ​ប្រព្រឹត្ត​អំពើ​ល្អ អំពើ​សុចរិត​យ៉ាង​តិច​បំផុត​ឲ្យ​បាន​ ៥ ប្រការ គឺ​ សីល ៥។

ការ​ប្រព្រឹត្ត​ល្អ​ទាំង​ ៥ ​ប្រការ​នេះ គឺ​ជា​គុណធម៌​ជាន់​ទាបឬ​គុណ​ខាង​ដើម​របស់​មនុស្ស ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​បណ្ដុះគុណ​ធម៌​ខ្ពស់​ឡើង​តទៅ​ទៀត​បាន រហូតបន្លុះ​មគ្គផល​ព្រះនិព្វាន​ដែល​ជា​គុណធម៌​ដ៏វិសេស​របស់​មនុស្ស។ ម្យ៉ាង​ទៀត សុចរិត​ទាំង​ ៥ ប្រការ​នេះ នឹង​ហៅ​ថា មនុស្ស​ធម៌ (ធម៌​របស់​មនុស្ស) ក៏​បានតែ​តាម​ផ្លូវ​ព្រះធម៌ ហៅ​ថា "​សីល​៥" បាលី​ថា "​បញ្ចសីល"។ ដោយ​អំណាច​សីល​ទាំង​៥​នេះ ជាធម៌ ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ប្រព្រឹត្ត​ជានិច្ច ហៅ​ឈ្មោះ​មួយ​ទៀត​ថា "និច្ចសីល"។

សីល​ប្រែថា ប្រក្រតី (​បកតិ) ដូច្នេះ មនុស្ស​ដែល​មានសីល​គ្រប់​ទាំង ៥ ហៅ​ថា មនុស្ស​ប្រក្រតី ឬ​ហៅ​ថា មនុស្សគ្រប់​លក្ខណៈ ហៅ​ឲ្យ​ងាយស្ដាប់​ថា គ្រប់​លក្ខណៈ​ជា​មនុស្ស។ តែ​បើ​កាន់​សីល​នៅ​ខ្វះ​ប្រការ​ណា​មួយ ក៏​សម្ដែង​ឲ្យ​ដឹង​ថា មនុស្ស​មិន​គ្រប់​លក្ខណៈ ឬ​មនុស្សខុស​ប្រក្រតី។

បើសីល​ទាំង​៥​អស់​​ហើយ ភាវៈ​ជាមនុស្ស ក៏​អស់​ទៅ​ដែរ​សូម្បី​សេចក្ដី​សុខ សេចក្ដី​ស្ងប់ ក៏​អស់​ទៅ​ផង​ដែរ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​មាន​តែ​សេចក្ដី​ក្ដៅ​ក្រហាយ ដូច​នាយ​ចុន្ទសូករិកៈ (​អ្នក​សម្លាប់ជ្រូក​ម្នាក់ ក្នុងសម័យ​ពុទ្ធកាល) ដូច្នេះ ការ​រស់​នៅ​យ៉ាង​នេះ ឈ្មោះ​ថា ជាមនុស្ស​ប្រមាទ សូម្បី​មានជីវិត​រស់​នៅ ក៏​ដូច​ជាមនុស្ស​ស្លាប់ ព្រោះសេចក្ដី​ល្អ​ណាៗ មិន​អាច​កើត​ឡើង​បាន និង​មិន​មាន​សេរីភាព​នៃ​ការ​រស់​នៅ ក្នុង​សង្គម​មនុស្ស​ផង​គ្នា។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,៩៧៥ ដង)
ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ៣៤,៤៧៩ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៦៣៥ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២៤២ ដង)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៣៧៧ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ៨,០៨១ ដង)
កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿