30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៩៥៩
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤០៣,៥១០
សរុប ៣៨៩,៤៨៥,៩៩៤
អានអត្ថបទ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦០,៨៦៥ ដង)

បញ្ចត្តយសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​ជេតពន ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ទិដ្ឋិ​ច្រើន​ប្រការ ឱ្យ​ដល់​ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ក្នុង​វត្ត​ជេតពន​នោះ​ឯង​ ។ ទិដ្ឋិ​ដែល​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ មាន ៥ ចំណែក គឺ

១- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា ។
២- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មិន​មាន​សញ្ញា ។
៣- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន ។
៤- សត្វ​ស្លាប់​ទៅ​សូន្យ មិន​កើត​ទៀត​ឡើយ ។
៥- ទិដ្ឋធម្មនិព្វានវាទ យល់​ឃើញ​ថា​កាម​សុខ​និង​ឈាន​សុខ ជា​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ។


ទិដ្ឋិ​ទាំង ៥ ពួក​នេះ រួម​ជា ៣ ពួក​ក៏​បាន គឺ ៣ ពួក​ខាង​ដើម ជា​សស្សតវាទ ពួក ១ បន្ត​មក​គឺ​ឧច្ឆេទវាទ ពួក ១ និង​ទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយ​ប្រការ​ដូច្នេះ​ទើប​ព្រះសូត្រ​នេះ មាន​ឈ្មោះ​ថា បញ្ចត្តយសូត្រ គឺ ៥ មក​ជា ៣ ឬ ៣ ទៅ​ជា ៥ ក៏​បាន ។

ជា​បន្ត​មក​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ចែក​ទិដ្ឋិ ៥ ពួក​ខាង​ដើម​នោះ ទៅ​ជា​ទិដ្ឋិ ៤៤ ដូច​នៅ​ក្នុងព្រហ្មជាល​សូត្របិដក​លេខ ១៤ ដែរ គឺ

-សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦
-សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨
-សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨
-ឧច្ឆេទទិដ្ឋិ មាន ៧
-ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។


ទិដ្ឋិ​ទាំង ៤៤  គឺ​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ ហៅ​ថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់​មក​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទិដ្ឋិ ៥ ពួក​ទៀត ដែល​ប្រារព្ធ​យក​ខន្ធ​អតីត​មក​ជា​អារម្មណ៍ ៥ ពួក​នេះ ចែក​បាន​ជាទិដ្ឋិ ១៨ គឺ

១- សស្សតទិដ្ឋិ មាន ៤
២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤
៣- អន្តានន្តទិដ្ឋិ មាន ៤
៤- អមរាវិក្ខេបទិដ្ឋិ មាន ៤
៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។


ទិដ្ឋិ ៥ ពួក ចែក​បាន​ជាទិដ្ឋិ ១៨ ដែល​ប្រារព្ធ​យក​ខន្ធ​ខាង​ដើម​គឺ​ខន្ធ​អតីត​មក​ជា​អារម្មណ៍​នោះ ហៅ​ថា បុព្វន្តកប្បទិដ្ឋិ ។ បូក​បញ្ចូល​បុព្វន្តកប្បទិដ្ឋិ ១៨ និង​អបរន្តកប្បទិដ្ឋិ ៤៤ ត្រូវ​ជា​ទិដ្ឋិ ៦២ ។ ចំពោះ​ទិដ្ឋិ​ទាំង ៦២ នេះ គឺ​មាន​សក្កាយទិដ្ឋិ ដែល​ប្រកាន់​ថា​ជា​សត្វ​បុគ្គល​តួ​ខ្លួន ជា​មេ ជា​ប្រធាន ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ប្រកាស​សម្ដែង​នៅ​ក្នុង​ព្រះសូត្រ​នេះ​ជា​បន្ត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ ក្នុង​លោក​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លង​នូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។

ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លងនូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់។ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​នេះ​តែង​ពោល​សរសើរ នូវ​បដិបទាជាទី​​សប្បាយ​នៃ​ព្រះនិព្វាន ដោយ​ពិត ប៉ុន្តែ​សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ​ឯង ប្រកាន់​មាំ​នូវ​បុព្វន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​អបរន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​កាម​សញ្ញោជនៈ​ផង ប្រកាន់​មាំ​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់​ផង ប្រកាន់​មាំ​នូវ​និរាមិសសុខ​ផង ប្រកាន់​មាំនូវ​អទុក្ខម​សុខវេទនា​ផង ។

សមណព្រាហ្មណ៍​មាន​អាយុ​នេះ ពិចារណា​ឃើញ​ថា អាត្មា​អញ​ជាអ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​មាំ ដោយ​ហេតុ​ណា ហេតុ​នោះ ព្រះតថាគត​ពោល​ថា​ជា​ឧបាទាន ( សេចក្ដី​ប្រកាន់​មាំ ) របស់​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ។ ឧបាទាន​នោះ​ជា​សង្ខតធម៌ ដ៏​គ្រោត​គ្រាត​នៅ​ឡើយ ចំណែក​ខាង​ការ​រលត់សង្ខារ​ទាំងឡាយ​មាន​ពិត ព្រះនិព្វាន​ក៏​មាន​ពិត លុះ​ព្រះតថាគត​ដឹង​ច្បាស់​ដូច្នេះ​ហើយ ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​នូវ​ឧបាទាន​នោះ កន្លង​នូវ​ឧបាទាន​នោះ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង​ ៦ ហើយ​រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នេះ​ឯង ឈ្មោះ​ថា​សន្តិវរបទ ដ៏​ប្រសើរ ដែល​ព្រះតថាគត​ត្រាស់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង ៦ ហើយ រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នោះ​ឯង ឈ្មោះ​ថា​សន្តិវរបទ​ដ៏​ប្រសើរ ដែល​ព្រះតថាគតត្រាស់​ដឹង​ហើយ ។ លុះ​ព្រះមាន​បុណ្យ​បាន​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ​ចំពោះ​ភាសិត របស់​ព្រះមាន​បុណ្យ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៤៦១ ដង)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១២ (អាន: ១១,៨៣៥ ដង)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៤៣៥ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៣៣ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៣៩ ដង)
មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៨,៨៦៧ ដង)
ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿