30
ថ្ងៃ ពុធ ទី ០៦ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៦៧៣
Today
ថ្ងៃម្សិលមិញ ២០៧,៩៣១
ខែនេះ ១,០៥៥,០៦០
សរុប ៣៥៧,៨៩៩,០៣៤
Flag Counter
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១១៦ ដង)

ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង



ស្តាប់សំឡេង

 

កូនៗ​ទាំង​ឡាយ ខ្លួន​យើងជា​ស្រី​ដែល​មាន​គូស្រករ ពោល​គឺ​មាន​ស្វាមី​ហើយ ត្រូវ​មាន​ការ​រស់​នៅ​បែក​ពី​ពុកម៉ែ ដូច្នេះ​កូន​រស់​នៅ​ជា​មួយ​ប្ដី​ត្រូវ​តែ​មាន​សេចក្ដី​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​ផង​ណា​កូន។ នៅ​ពេល​នេះ ពុក​ម៉ែ​សូម​ផ្ដាំ​ផ្ញើ​ពាក្យ​ពេចន៍​ខ្លះៗ ពេល​ដែល​កូន​ត្រូវ​ឃ្លាត​ទៅ​រស់​នៅ​ខាង​ស្វាមី​ណា​កូន​ម៉ែ ធម្មតា​ចានដែល​នៅ​ក្នុង​រាវ រមែង​ប៉ះទង្គិច​គ្នា​មិន​ខាន សំខាន់​ជាង​នេះ​ទៅ​ទៀត​ ពេល​ដែល​កូន​ត្រូវ​ទៅ​រស់​នៅ​ខាង​ស្វាមី ចូរ​កូន​ស្រី​ម៉ែ​រក្សា​ធម៌ ៥ នេះ​ឲ្យ​ជាប់​ណា​កូន។

១- ពេល​ដែល​កូន​ចូល​ដំណេក ត្រូវ​ដេក​ក្រោយ​ស្វាមី ឬ​ឪពុក​ម្ដាយ​ខាង​ស្វាមី តែ​កូន​ត្រូវ​ភ្ញាក់​មុន​ពួក​គាត់ និង​ត្រូវ​បម្រើ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពួក​គាត់ ចេះ​ប្រើ​ពាក្យ​សម្ដី​គួរ​ជាទី​ស្រលាញ់។

២- ជន​ណា​ជាទី​គោរព​របស់​ភស្ដា ដូច​ជា​មាតាបិតា សមណព្រាហ្មណ៍​យើង​ត្រូវ​ធ្វើ​សក្ការៈ​គោរព​សំពះ​បូជា​បុគ្គល​នោះ ស្វាគមន៍​អ្នក​ដែល​មក​ផ្ទះ​ដោយ​ការ​ឲ្យ​នូវ​ទី​កន្លែង​អង្គុយ និង​ទឹក​ជាដើម។

៣- ការងារ​ជា​ការងារ​ក្នុង​ផ្ទះ​ស្វាមី កូន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​បាន​ល្អ​ជានិច្ចមិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ កូន​ត្រូវ​ឆ្លាត​ឈ្លាស​ក្នុង​កិច្ចការងារ។

៤- មនុស្ស​ខាង​ក្នុងរបស់​ស្វាមី​ ដូច​ជា​ទាសៈ​អ្នក​បម្រើ ឬ​កូន​ជាង​យើង​ត្រូវ​ដឹង​អ្វីៗ ដែល​គេ​ធ្វើ​ហើយ និង​អ្វី​ដែល​មិន​ទាន់​ធ្វើ ត្រូវ​ដឹង​អាការៈ​ឈឺ ឬ​ ជា​របស់​អ្នក​ទាំង​នោះ​ត្រូវ​ចែក​របស់​ទទួល​ទាន​ឲ្យ​ដល់​ពួក​គេ តាម​ចំណែក​ដែល​គេ​គួរ​ទទួល​បាន។

៥- ទ្រព្យ​អ្វីៗ ដែល​ស្វាមី​រក​បាន​មក​ជាទ្រព្យ ឬ​មាស​ប្រាក់ យើង​ត្រូវ​ឃុំ​គ្រង​ការពារ​ទ្រព្យ​ទាំង​នោះ ទាំង​ជា​អ្នក​មិន​លេង​ល្បែង​ភ្នាល់ ឆក់​លួច មិន​ជា​អ្នក​ផឹក​ស្រា មិន​បំផ្លាញ​ទ្រព្យ​សម្បត្តិ។

បើ​រូប​កូន បាន​កាន់​ជាប់​នូវ​គោល​ការណ៍​ទាំង ៥ យ៉ាង​នេះ​ហើយ ប្រាកដ​ជា​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ​របស់​កូន​ជានិច្ច​ណា​កូន​ស្រី​ម៉ែ ប៉ុណ្ណឹង​ចុះ​ពេល​នេះ​រូប​កូន​បាន​យល់​នូវ​សេចក្ដី​ដែល​បាន​ប្រាប់​ពី​ថ្ងៃ​មុន ខ្លះ​ហើយ​មើល​ទៅ ។ សូម​កូន​ចង់​ចាំ​ថា សេចក្ដី​សុខ​របស់​គ្រួសារ​កូន មិន​អាច​នរណា​ម្នាក់​ធ្វើ​ឲ្យ​បាន​ឡើយ ក្រៅអំពី​រូប​កូន​ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ណា​កូន។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦,៧៣៤ ដង)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៨,០៥៥ ដង)
ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៨៧,១៩៣ ដង)
ការស្វែងរកឃើញផ្លូវត្រាស់ដឹងរបស់ព្រះពោធិសត្វ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៤១២ ដង)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៦១,៤៤០ ដង)
បួសលាលោកិយសិរីថ្កើងថ្កាន
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៤៥៨ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣៣,៦៧៤ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿