អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៥៨៧ ដង)
ជីវិតដែលគ្រប់គ្រងដោយព្រះធម៌ ជាជីវិតសុខស្ងប់

|
ជីវិតដែលគ្រប់គ្រងដោយព្រះធម៌ ជាជីវិតសុខស្ងប់
គួរបែងបែងចែកពេលវាលាមួយចំណែកឲ្យបានប្រាកដ សម្រាប់សិក្សា និង បដិបត្តិនូវព្រះធម៌ ព្រោះមនុស្សយើងមានទាំងរាងកាយ មានទាំងវិញ្ញាណ ។ មាសប្រាក់កែងកងវត្ថុសម្ភារៈជាគ្រឿងសម្រាប់រក្សារូបកាយ តែព្រះធម៌ជាគ្រឿងសម្រាប់រក្សានូវវិញ្ញាណ បើវិញ្ញាណខ្វះព្រះធម៌ហើយ វិញ្ញាណមិនអាចស្វែងរកបាននូវសេចក្តីសុខ ដ៏ពិតប្រាកដឡើយ ។
មានតែព្រះធម៌ជាធម្មរតនៈម៉្យាងគត់ ដែលវិញ្ញាណបានអាស្រ័យហើយ មានការស្បើយទុក្ខ រួចផុតអំពីវឹកវរ និង សម្រេចបាននូវសេចក្តីសុខស្ងប់ដ៏ពិតប្រាកដ ។ ដកស្រង់ចេញពីសៀវភៅ ខ្លឹមសារគួរយល់ដឹង រៀបរៀងដោយៈ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |