30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,៩៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៤,៩០៥
សរុប ៣៨៥,៥៩១,៥៩៨
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៤៣៩ ដង)

យើង​ត្រូវ​ស៊ី​ពេល​វេលា



 
យើង​ត្រូវ​ស៊ី​ពេល​វេលា

ជី​វិត​ជា​អ្វី? ជីវិត​គឺ​ការ​ស៊ី-ការ​ផឹក ដោយ​ឆ្លង​កាត់​វិញ្ញាណ​ទ្វារ​ទាំង​អស់​របស់​យើង​ ។ ជីវិត​ត្រូវ​តែ​ថែរក្សា​ការ​ពារ​ឲ្យ​ផុត​ពីការ​ស៊ី​ ។ អ្វី​ស៊ី​យើង​? ពេល​វេលា! ។ អ្វី​ជា​ ពេល​វេលា? ពេលវេលា​គឺ​ការ​រស់​នៅ​ក្នុង​អតី​ត​ និង​អនា​គត ដោយ​ការឲ្យ​ចំណី​ ទៅ​លើ​មនោ​សញ្ចេត​នា​រម្មណ៍ ។ ជីវិត​សព្វ​សត្វ​ក្នុង​ពិ​ភព​លោក​នេះ​ អា​ច​និយាយ​បាន​ថា តាំង​នៅ​ក្នុង​ សេចក្តី​សុខ សូម្បី​តែ​មួយនា​ទី​ក៏​កម្រ​មាន​ ។

សត្វ​លោក​ច្រើន​ណាស់​ដែល​​កំពុង​តែ​កើត​ទុក្ខ​ ដោយ​ឧ​បា​ទាន​ ទៅ​លើ​ សុខ​វេ​ទនា ទុក្ខ​វេ​ទនា ឧ​បេក្ខា​វេ​ទនា និង​ពី​ការ​ស្រេក​ឃ្លាន ។ សព្វ​សត្វ​ទាំង​អស់​ត្រូវ​ការ​ស៊ី​រាល់​វិ​នា​ទី​តាម​ភ្នែក​ ត្រ​ចៀក​ ច្រមុះ អណ្តាត​ កាយ និង​ចិត្ត​ ។ យើង​ស៊ី​ម្ភៃ​បួន​ម៉ោង​ មួយ​យប់ មួយ​ថ្ងៃ គ្មាន​ឈប់​សម្រាក ។ យើង​ទទួល​ទាន​នូវ​ កវ​ឡិង្គា​រា​ហារ​ ផស្សា​ហារ​ មនោ​សញ្ចោ​ត​នា​ហារ​ និង​វិញ្ញាណា​ហារ​ ។ យើង​ជា​របស់​អ្វី​ យើងស៊ី​របស់​នោះ ។ យើង​ជា​ពិ​ភព​លោក យើង​ស៊ី​ពិភព​លោក ។

ព្រះ​ពុទ្ធ​បរម​គ្រូទ្រង់​បាន​ស្រែក​យំ​នៅ​ពេល​ដែល​ ព្រះ​អង្គ​បាន​ទត​ឃើញ​ សេចក្តី​ទុក្ខ​ដែល​ប្រ​ព្រឹត្ត​ទៅ​គ្មាន​ទី​បញ្ចប់ ។ សត្វ​រុយ​ស៊ី​ផ្កា កង្កែប​ស៊ី​រុយ សត្វ​ពស់​ស៊ី​កង្កែប​ សត្វ​បក្សីស៊ី​ពស់ សត្វ​ខ្លា​ស៊ី​បក្សី ព្រាន​ព្រៃ​សម្លាប់​ខ្លា ។ រាង​កាយ​សត្វខ្លា​ហើម​ រុយ​មក​រោម​ស៊ី​សាក​សព​ខ្លា ហើយ​ពង​ដាក់​ ពង​រុយ​ញាស់​ចេញ​ជា​​រុយ​យ៉ាង​ច្រើន ។ រុយ​ស៊ី​ផ្កា កង្កែប​ស៊ី​រុយ​ទៀត​...

អា​ស្រ័យ​ហេតុ​នេះ​ ទើប​ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា " ត​ថាគត​ បង្រៀន​តែ​រឿង​ពីរ​ប៉ុណ្ណោះ​ គឺ​ទុក្ខ​ និង​ទី​បញ្ចប់​ នៃ​ទុក្ខ​ " ។ សេចក្តី​ទុក្ខ​ ការ​ស៊ី​ វេ​ទនា ជា​សភាវៈ​ដូច​គ្នា ។ វេ​ទនា​តែ​ង​ស៊ី​អ្វី​ៗ​ ទាំង​អស់​គ្មាន​រើស​ ។ វេ​ទនា​មាន​មាត់​ប្រាំ​មួយ គឺ​ភ្នែក​ ត្រ​ចៀក​ ច្រមុះ​ អណ្តាត​ កាយ និង​ចិត្ត​ ។ មាត់​ទី​មួយ​គឺ​ភ្នែក តែ​ងស៊ី​រូបា​រម្ម​ណ៍​ មាត់​ទី​ពីរ​គឺ​ ត្រ​ចៀក​តែ​ង​ស៊ី​សទ្ទា​រម្មណ៍ មាត់​ទី​បីគឺ​ច្រមុះ តែង​ស៊ីគន្ធារម្មណ៍ មាត់​ទី​បួន​គឺ​អណ្តាត​ តែង​ស៊ី​រសា​រម្ម​ណ៍ មាត់​ទី​ប្រាំ​គឺ​កាយ តែង​ស៊ី​ផោដ្ឋព្វារម្មណ៍ មាត់​ទី​ប្រាំ​មួយ​គឺ​ចិត្ត​ តែ​ស៊ី​ធម្មា​រម្មណ៍​ ។ ការ​ស៊ី​គឺ​វេ​ទនា ។

ពេល​វេលា ជាអ្នក​ស៊ី ។ នៅ​ក្នុង​រឿង​ព្រេង​ខ្មែរ និ​ទាន​ថា មាន​យក្ស​មួយ​មាន​មាត់​ច្រើន ។ យក្ស​នោះ​តែ​ង​ស៊ី​នូវ​វិញ្ញាណ​សត្វ​និង​អ​វិញ្ញា​ណ​វត្ថុទាំង​អស់ ។ យក្ស​នោះ​គឺ​អ្វី? យក្ស​នោះ​គឺ​ពេល​វេលា​ ។ ប្រ​សិនបើ​ អ្នក​ស៊ី​ពេល​វេលា​បាន​អ្នក​នឹង​បាន​សម្រេច​ព្រះ​និព្វាន​ ។ អ្នក​អាច​ស៊ី​ពេល​វេលា​បាន ដ​រាប​ អ្នកចេះ​រស់​នៅ​ក្នុង​ខណៈ​បច្ចុប្បន្ន ។

ពេល​ណា​អ្នក​ចេះ​រស់​នៅក្នុង​ខណៈ​បច្ចុប្បន្ន​ ពេល​វេលា​ មិន​អាច​ស៊ី​អ្នក​បាន​ទេ ។ អ្វី​ៗ​ទាំង​អស់ មាន​ហេតុ​បច្ច័យ​ ។ អ្វីៗ​ទាំង​អស់​មិន​មែន​ " អ្នក​ " ទេ​មាន​តែ​ត្រឹម​ហេតុ​ និង​បច្ច័យ ប៉ុណ្ណោះ​ឯង​ ។ ការ​ឮ ការឃើញ មិនមែន​ជា " អ្នក " ទេ​ ការ​ពិត​ភ្នែក​ និង​រូប​បាន​ជួប​គ្នា​បង្កើត​ជា​គំហើញ ។ ត្រ​ចៀក​ និង​សម្លេង​ បាន​ជួប​គ្នា​បង្កើត​ការ​ឮ ត្រង់​ណា​ទៅ​ដែល​ហៅ​ថា " អ្នក " ?

នៅ​ពេល​ភ្នែក​ រូប​ និង​ ចក្ខុ​វិញ្ញាណ បាន​ជួប​គ្នា​ បណ្តាល​ឲ្យ​កើត​ចក្ខុ​សម្ផស្ស ។ ចក្ខុ​សម្ផស្ស​ជា​ហេតុ​បច្ច័យ ឲ្យ​កើត​វេ​ទនា វេ​ទនា​ជា​ហេតុ​បច្ច័យ​ឲ្យ​កើត​សញ្ញា​ សញ្ញា​ជា​ហេតុ​បច្ច័យ​ឲ្យ​កើត​មនោ " ការ​គិត​ " ។ មនោ " ការគិត​ " នោះ​ហើយ​ដែល​បណ្តាល​ឲ្យ​ប្រ​កាន់​ថា " អញ​ របស់​អញ​ ខ្លួន​អញ​ " ។ ការ​ចង​ចិត្ត​ខុស​នោះ​ហើយ ដែល​បណ្តាល​ឲ្យ​ភ័ន្ត​ច្រឡំ​ថា អញ​ឃើញ​ អញ​ឮ អញ​ហិត​ក្លិន អញ​ទទួល​ទាន​ រសជាតិ​ អញ​បាន​ អោប​ក្រសោប​ ឬ​ប៉ះ​ពាល់ អញ​បាន​គិត​ ។

វេ​ទនា​ប្រើ​ភ្នែក​ឲ្យ​ស៊ី​រូប ។ ប្រ​សិន​បើ​រូប​នោះជា​ឥ​ដ្ឋា​រម្មណ៍ កើត​សុខ​វេ​ទនា ក្នុង​ចក្ខុ​បសាទ​ បើ​រូប​ជា​អនិ​ដ្ឋា​រម្មណ៍​ កើត​ទុក្ខ​វេ​ទនា​ ហើយ​រូប​នោះ​ធម្ម​តា ដោយ​មិន​បាន​យក​ចិត្ត​ ទុក​ដាក់​កើត​ឧ​បក្ខា​វេ​ទនា​ ។ ត្រចៀក​ក៏​ដូច​គ្នា​ដែរ បើ​សម្លេង​ពី​រោះ​កើត​សុខ​វេ​ទនា បើ​សម្លេង​មិន​ពី​រោះកើត​ទុក្ខ​វេ​ទនា ហើយ​បើ​សម្លេង​ធម្ម​តា​ ដោយ​មិន​បាន​យក​ចិត្ត​ទុកដាក់​ កើត​ឧ​បេក្ខា​វេ​ទនា ។

ត​ទៅ​ទៀត​នៅ​ពេល​អ្នក​គិត​ថា " អ្នក​កំពុង​ឃើញ កំពុង​ឮ កំពុង​នឹក​គិត " នោះ​វា​មិន​មែន​ជា " អ្នក " ទេ វា​គ្រាន់​តែ​ជា​សម្ផស្ស​ប៉ុណ្ណោះ​ ។ ការ​ប្រ​មូល​នៅ​ចក្ខុ រូប​ និង​ ចក្ខុ​វិញ្ញាណ​ គឺ​ជា​ធម្មៈ ។

គ្រា​នោះ​មាន​បុរស​ម្នាក់ បាន​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​ថា " នរ​ណា​ជា​អ្នក​គិត " ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ទ្រង់​មាន​តម្រាស់​តប​ថា " នេះ​មិន​មែន​ជា​សំនួរ​ ត្រឹម​ត្រូវ​ទេ! " គ្មាន​ន​រណា ជា​អ្នក​គិត​ទេ​ តែ​វេ​ទនា​អ្នក​សោយ អា​រម្មណ៍ ។ មិន​មាន​ " អញ​ មិន​មាន​របស់​អញ​ មិន​មាន​ខ្លួនអញ​ " មាន​តែ​ធម្មៈ ប៉ុណ្ណោះ​ឯង​ ។

វេ​ទនា​ទាំង​អស់​ជា​ទុក្ខ​ ហើយ​ពោរ​ពេញ​ទៅ​ដោយ​តុច្ឆ​ភាព គឺ​ភាព​ឥ​ត​ប្រ​យោជន៍ សរ​សើរ​តែ​ខ្លួន​ឯង​ និង​ពោរ​ពេញ​ដោយ​គំនិត យល់​ថា " អញ​ជា​នេះ អញ​ជា​នោះ​ " ប្រ​សិន​បើ​យើង​ បាន​ឃើញ​ច្បាស់​នូវ​កំណើត​វេ​ទនា​រម្ម​ណ៍ នោះ​យើង​ពិត​ជា​ឃើញ​ច្បាស់ នូវ​សេចក្តី​សុខ​ក្នុង​ព្រះ​និ​ពា្វន​ដែរ ។ វេ​ទនា​ និង​វេ​ទនា​រម្មណ៍ ជា​ហេតុ​បច្ច័យ​នាំ​ឲ្យ​កើត​សេច​ក្តី​ទុក្ខ​ដោយ​មក​ពី​យើង​បាន​ឃើញ អនិច្ចំ ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់សួរ​ថា " តើ​វេទនា​ឈ្មោះ​ថា និច្ចំ​បាន​ទេ " ប្រ​សិន​បើ​វា​កើត​ឡើង​ពី​រាង​កាយ​ដែល​ជា​អនិច្ចំ​យ៉ាង​នេះ ? ។

បើ​យើង​មិន​បាន​ត្រួ​ត​ត្រា​វេ​ទនា​ទេ វេ​ទនា​នឹង​ត្រួត​ត្រា​យើង​វិញ ។ បើ​យើង​រស់​នៅ​ក្នុង​ខណៈ​ជា​​បច្ចុប្បន្ន​ យើង​នឹង​អាច​ឃើញ​នូវ​អ្វី​ដែល​គ្រាន់​តែ​ជា​វេ​ទនា ​ធ្វើ​យ៉ាង​នេះ​ យើង​ដាក់​ទី​បញ្ចប់​នៃ​កាម​ទាំង​អស់​បាន​ និង​ផ្តាច់​ចោល​នូវ​សេវភាព ហើយ​បាន​យល់​ច្បាស់​នុវ​សេចក្តី​ស្ងប់ ។ ដើម្បី​​យល់​ច្បាស់​នូវ​ សុខ​វេ​ទនា​ ទុក្ខ​វេទនា ឧ​បេ​ក្ខា​វេ​ទនា យើង​ត្រូវ​ប្រើ​សតិប្ប​ដ្ឋាន ទាំង​បួន ជា​គ្រឹះ​ក្នុងការ​ប្រ​តិ​បត្តិ​។ សតិ​អាច​ផ្លាស់​ប្តូរ​ សុខ​វេទនា​ ទុក្ខ​វេ​ទនា​ ឧបេក្ខាវេទនា​ ទៅ​ជា​បញ្ញា ។

ពិភពលោក​នេះ បាន​បង្កើត​ឡើង​ដោយ​ចិត្ត​ ។ ប្រសិន​បើ​យើង​គ្រប់​គ្រង​វេ​ទនា​បាន​ហើយ យើង​ក៏​អាច​គ្រប់​គ្រង​ចិត្ត​បាន ។ ប្រ​សិន​បើ​យើង​គ្រប់​គ្រង​ចិត្ត​បាន​ហើយ យើង​ក៏​អាច​គ្រប់​គ្រង​ចិត្ត​បាន ។ ប្រ​សិន​បើ​យើង​គ្រប់​គ្រង​ចិត្ត​បាន​ហើយ​ យើង​ក៏​អាច​គ្រប់​គ្រង​ពិភព​លោក​បាន​ដែរ ។

ធ្វើ​សមា​ធិ​ យើង​ត្រូវ​សម្រាក​កាយ​ពី​​ការ​ងារ​ ហើយ​អង្គុយ​មួយ​កន្លែង​ធ្វើ​ដង​ខ្លួន​ឲ្យ​ត្រង់ '' តាមរបៀបសមា​ធិ​ " រួច​យកចិត្ត​មក​ចង​ភ្ជាប់​និង​អស្សាបស្សាសៈ គឺ​ដង្ហើម​ចេញ​-ដង្ហើម​ចូល​របស់យើង​ ឬ​ក៏​ធ្វើ​សមា​ធិ​តាម​របៀប​អា​រម្មណ៍​ផ្សេង​ទៀត​ក៍​បាន ។ យើង​បញ្ឈប់​ទាំង​អស់​នូវ​ការ​គិត​របស់​យើង ។ យើង​បញ្ឈប់​មិន​ឲ្យ​វេទនា​មក​គ្រប់​គ្រង​យើង​បាន និង​បញ្ឈប់​អារម្មណ៍​ទាំង​អស់​ដែល​ស្ថិត​នៅ​ជុំ​វិញ មិន​ឲ្យ​ចូល​មក​ក្នុង​ខ្លួន​យើង​តាម​រយៈ​វេទនា ។ ការ​គិត​បង្កើត​វេទនា ហើយ​វេ​ទនា បង្កើត​ការ​គិត​ ។ ការ​រួច​ស្រឡះ​ចាក​ឧ​បាទាន​ ចំពោះ​ការ​គិត​ និង​វេ​ទនា​ឈ្មោះ​ថា និព្វាន ។ ព្រះ​និព្វាន​ ជា​ឯក​ន្ត​បរម​សុខ ។ រស់​នៅ​ប្រាស​ ចាក​ទុក្ខ​ មាន​ន័យ​ថា កំពុង​រស់​នៅក្នុង​បច្ចុប្បន្ន​ជា​និច្ច ។ សេចក្តី​សុខ​ ដ៏​ប្រសើរ​បំផុត​គឺ​ទីនេះ​ឥឡូវ​នេះ ។ ដើម្បី​ស៊ី​ពេល​វេលា លុះ​ត្រា​តែ​យើង​ចេះ​តោង​ចាប់​ពេល​វេលា ឲ្យ​ជាប់ ។

ដក​ស្រង់​ពី​សៀវភៅ " មួយ​ជំ​ហាន​ម្តង " រៀប​រៀង​ដោយ សម្តេច​ ព្រះ​ម​ហា​ឃោសានន្ទ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៣ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៣,១៨៧ ដង)
ព្រះ​ពុទ្ធ​សាសនា​ថ្លៃ​ថ្លា​ជា​និច្ច
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៨,៩៣១ ដង)
ព្រះត្រៃបិដកខ្មែរប្រែចប់មុន​គេក្នុង​ចំណោមប្រទេស​កាន់ពុទ្ធសាសនា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៣៧ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿