30
ថ្ងៃ ពុធ ទី ០៦ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៧២៧
Today
ថ្ងៃម្សិលមិញ ២០៧,៩៣១
ខែនេះ ១,០៥៤,១១៤
សរុប ៣៥៧,៨៩៨,០៨៨
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៩៥៣ ដង)

មាតាបិតាជាព្រះក្នុងផ្ទះ



ស្តាប់សំឡេង

 

មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន... ។

មាតាបិតា​ប្រុស​ភ្នែក ប្រុង​ត្រចៀក ប្រុង​សព្វ​គ្រប់​ប្រុង​ទាំង​យប់ ប្រុង​ទាំង​ថ្ងៃ ដើម្បី​រក្សាកូន​ស្ងួន​សម្លាញ់​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន ទោះ​ជា​ទេវតា​ដោយ​កំណើត​មាន​កិច្ចរក្សា​នូវ​លោក​នេះ ក៏​គង់​មាន​ពេល​ភ្លេច​ក្នុង​កិច្ចរក្សា​ដែរ ប៉ុន្តែ​មាតាបិតា​មិន​ធ្លាប់​ភ្លេច​កូន​និង​មិន​បាន​បោះ​បង់​កូន​ឡើយ គឺ​លោក​ទាំង​ពីរ​តែង​គ្រប់​គ្រង​រក្សា​ឲ្យ​កូន​បាន​សុខ​រហូត​មក ។

ព្រះ​គុណ​របស់​ម៉ែ ជាជម្រក​មនោរម្យ​ទ្រនំកូន ព្រះ​ម៉ែ​យក​ខ្នង​បាំង​កម្តៅ​ថ្ងៃ យក​ទ្រូវ​ថ្លើម​ថ្លៃ​ធ្វើ​ទី​ជម្រក គុណ​ម៉ែ​ជា​ម្លប់​ឲ្យកូន​បាន​ជ្រក ខ្នង​ម៉ែ​ពង​ពក​កូន​សុខ​ មនោរម្យ ។ របស់​សំខាន់​គឺ​ខ្លួន​ប្រាណ​ម៉ែ តែ​ម៉ែ​បង្វែរ យក​ជាទ្រនំ ម៉ែ ខ្លាច​ព្យុះ​ភ្លៀង​ចាញ់​ខ្លាច​កូន​យំ កូន​រស់​បាន​ធំ​ម៉ែ​លាចាក​កូន ។

ព្រះ​គុណ​របស់​ឪ​ជា ឋាន​ព្រហ្ម​ជំរំ​កូន ព្រះ​បង្កើត​កូន​មាន​ឈ្មោះ​ថា​ឪ មិន​មែន​ព្រះ​នៅ​ក្នុង​សួគ៌ា​ឋាន គុណឪមាន​នៅ​ក្នុង​ចិត្ត​សន្តាន កូន​បាន​សុខ​សាន្ត​ព្រោះ​ឪ​ជា​ព្រហ្ម របស់​ពិសេស គឺ​កូន​ឪពិត ឪ​ប្តូរ​ជីវិត ប្រឹង​សាង​ជំរំ ឪ​ធ្វើ​ការ​ខ្លាំង​នឿយ​ហត់​ប៉ុន​ភ្នំ តែ​សុខ​មនោរម្យ​ព្រោះ​ឃើញ​មុខ​កូន ។

ម៉ែ​ឪ​នឹក​កូន កូន​ទៅ​នៅ​ញៀន​ថ្នាំ​ម៉ា ម៉ែ សម្រាល​កូន​ឪ​អរ​ខ្លាំង ចិត្ត​តាំង​សច្ចា ចិញ្ចឹមកូន​ ឪ​នឿយ​យ៉ាង​ណា​បិទ​មាត់​សូន្យ ពេល​នឹក​ដល់​កូន​ចិត្ត​ត្រាច់​ទៅ ។ នឹក​ដល់​កូន​ខ្លាំង​ឪ​ខំ​ប្រឹង សម្លឹង​កិច្ចការ​ចិត្ត​ជាប់ នៅ ដំណឹង​នេះ​កាច​ ក្រៃ​អាក្រក់ ដូច​ មច្ចុ ឆក់ ផ្តាច់ សង្ខារ  កូន​មាស​ឪពុក​ សូមមេត្តា ករុណា ម៉ែ​ឪ​ត្រង់​នេះ​ផង ។

អត្ថបទនេះ​ដក​ស្រង់ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៧,៨៤៩ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៤៩៩ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿