35
ថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,១២៧
Today
ថ្ងៃម្សិលមិញ ១៧៧,៩៥៣
ខែនេះ ៣,៦៣៤,៥៦៩
សរុប ៤០៤,៤១៧,២៩៤
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៩៨៦ ដង)

មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​



ស្តាប់សំឡេង

 

ក្នុ​ង​ចិត្ត​របស់​មនុស្ស​មាន​ការ​គិត​ដែល​កប់​ជ្រៅ​ (រហូត​យើង​មិន​ទាំង​ដឹង​ថា​វា​មាន​ថែម​ទៀត​ផង​) ២ ប្រការ​គឺៈ
១. គំនិតដែល​ត្រូវ​ការ​ការ​ពារ​ខ្លួន​ឯង​
២. គំនិត​ដែល​ចង់​រក្សា​ខ្លួន​ឯង​ ។

តាម​រយៈ​ការ​គិត​ចង់​ការ​ពារ​ខ្លួន​ឯង​នេះ ទើប​មនុស្ស​បាន​បង្កើត​ព្រះ​ឡើង​មក​ ដើម្បី​ឲ្យ​ខ្លួន​បាន​ពឹង​ពាក់​អាស្រ័យ​និង​ជួយ​ការ​ពារ​ខ្លួន​ ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខ​ភ័យ​ និង​ដើម្បី​ភាព​រឹង​មាំ​របស់​ខ្លួន​ផ្ទាល់​ ប្រ​ដូច​ទៅ​នឹង​ទារក​ដែល​ត្រូវ​ពឹង​ពាក់​អាស្រ័យ​មាតា​បិតា​របស់​ខ្លួន​ដូច្នោះ​ដែរ​ ។

រីឯគំនិត​នៅ​ក្នុង​ប្រ​ការ​ទី​ពីរ​ដែល​គិត​ចង់​រក្សា​ខ្លួន​ឯង​នោះ​ មនុស្ស​បាន​បង្កើត​នូ​វ​ផ្នត់​គំនិត​ថា​ មាន​វិញ្ញាណ​ឬ​អាត្ម័ន​ដែល​មិន​ចេះ​ស្លាប់​ (អមតៈ​) មាន​ជីវិត​នៅ​អស់​កាល​ជា​និច្ច​ ដោយ​អាស្រ័យ​ហេតុ​មាន​អវិជ្ជា​ ភាព​ទន់​ខ្សោយ​ ការ​ភ័យ​ខ្លាច​ និង​ចំណង់​នេះ​ឯង​ ទើប​មនុស្ស​ត្រូវ​ការ​វត្ថុ​ទាំង​ ២​ យ៉ាង​នេះ​ មក​ជួយ​លួង​លោម​ចិត្ត​ និង​បាន​ចង​ចិត្ត​ជាប់​ជា​មួយ​វត្ថុ​ទាំង​​ ២​នេះ យ៉ាង​រឹង​មាំ​រហូត​ងើបមុខ​លែង​រួច​ ។

ឱ​វាទ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ មិន​គាំ​ទ្រ​ឲ្យ​មាន​អវិជ្ជា​ ភាព​ទន់​ជ្រាយ​ ការ​ភ័យ​ខ្លាច​ និង​ចំណង់​ទាំង​នេះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺ​មាន​គោ​ល​បំណង​ដើម្បី​ដឹក​នាំ​មនុស្ស​ ឲ្យ​បាន​យល់​ច្បាស់​នូវ​សេ​ចក្តី​ពិត​ ដោយ​ការ​កម្ចាត់​និង​បំផ្លាញ​នូវ​សភាវៈ​ទាំង​នេះ​ ប្រភេទ​ជី​កឫស​ដក​គល់​ចោល​តែ​ម្តង​ ។

តាម​គោល​ការណ៍​របស់​ព្រះពុទ្ធ​សាសនា​ គំនិត​ដែល​ថា​មានព្រះ​ជា​ម្ចាស់​និង​មាន​អត្តា​នេះ​ ជា​គំនិត​ដែល​ខុស (មិច្ឆា​ទិដ្ឋិ​) និង​សោះ​សូន្យ​ទទេ​ឥ​ត​ប្រយោជន៍​ ទោះ​បី​ថា​ផ្នត់​គំនិត​ទាំង​នេះ​ បាន​វិវឌ្ឍ​ក្លាយ​មក​ជា​ទ្រឹស្តី​ហើយ​ក្តី​ តែ​ក៏​សុទ្ធ​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដែល​ល្អិត​សុខុម​ និង​ពិបាក​ក្នុង​ការ​កែ​ប្រែ​ ។

ផ្នត់​គំនិត​ទាំង​នេះ​ បាន​កប់​ជ្រៅ​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ ជា​អ្វី​ដែល​មនុស្ស​មាន​ភាព​ស្និទ​ស្នាល​ជា​មួយ​ រហូត​លែង​ត្រូវ​ការ​ចង់​ដឹង​ ចង់ឮ​ និង​ចង់​យល់​នូវ​ទ្រឹស្តី​ទាំង​ឡាយ​ណា​ ដែល​ផ្ទុយ​ទៅ​នឹង​គំនិត​ទាំង​នេះ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ "
បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥២៦ ដង)
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៥,២៤៩ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.24
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿