អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥១០ ដង)
ការសិក្សាដែលល្អពិត

|
ការសិក្សាដែលល្អពិត គឺការប្រព្រឹត្តល្អតាមដែលបានសិក្សាចេះដឹងមកនោះឯង ព្រមទាំងការនាំយកនូវចំណេះដឹងនោះ មកប្រើឲ្យកើតជាប្រយោជន៍ដល់សង្គម ។ ម្យ៉ាងទៀត បុគ្គលដែលមានការសិក្សាដោយល្អនោះ គឺត្រូវសម្បូណ៌ទៅដោយគុណសម្បត្តិទាំងផ្លូវលោកទាំងផ្លូវធម៌ ពោលគឺមានចំណេះដឹងក្នុងការងារអាជីពដើម្បីរស់នៅឲ្យបានល្អក្នុងលោក និងជាអ្នកមានសីលធម៌ដើម្បីរស់នៅជាសុខដោយការមិនក្ដៅក្រហាយចិត្ត ព្រមទាំងជាគំរូដ៏ល្អនៃបរិវារជន និងអនុជនទៀតផង។
ការងារសុចរិតជាការងារមានកិត្តិយស ប្រាសចាកភ័យនិងពៀរវេរា។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |