អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២២៥ ដង)
អាកាស

|
អាកាសគេមិនអាចចាប់បាន ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ ធ្វើចិត្តឲ្យដូចអាកាស មិនឲ្យកិលេសចាប់អានអស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសអាស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសជាទីត្រាច់នៃបក្សី ដងព្រៃជាទីនៅនៃម្រឹគា ទន្លេសមុទ្រជាទីនៅនៃមច្ឆា សង្ខារជាទីនៅនៃត្រៃលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា។ វិបស្សនារមែងប្រព្រឹត្តទៅក្នុងសង្ខារធម៌ ដូចជាអាកាស ដែលជាទីត្រាច់នៃ នៃតាបសឫសីអ្នកមានឫទ្ធិដូច្នោះដែរ។ អាកាសរកទីបំផុតមិនមានឡើយ ក្នុងន័យប្រៀបអំពីអ្នកស្រលាញ់សីល រមែងមានសីលមិនមានទីបំផុតដោយលាភ ដោយយស ដោយញាតិ ដោយអវយវៈ និងដោយជីវិតដូច្នោះឯង។ អាកាសមិនមានទាក់ជាប់នឹងអ្វី ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ មិនមានបលិពោធ កង្វល់ជាប់ជំពាក់នឹងត្រកូល ឬ អាវាសជាដើមដូច្នេះដែរ។ អាកាសមិនមានឋិតនៅក្នុងសំណុំរូប យ៉ាងណាអ្នកបដិបត្តិធម៌ចម្រើនវិបស្សនារំលត់ក្ដីប្រកាន់ក្នុងបញ្ចក្ខន្ធ រមែងជាអ្នកមិនឋិននៅក្នុងលោកនេះ មិនឋិតនៅក្នុងលោកដទៃ ពោលគឺផុតចាកភពបី យ៉ាងនោះឯង។ សុខលោកីយ៍ បានអ្វីៗ ត្រឹមមួយគ្រា សុខធម្មា គ្រប់វេលា រហូតត្រើយ ចង់គេចទុក្ខ កុំសម្រុក រឿងកៀកកើយ រៀនធម៌ហើយ កុំព្រងើយ ត្រូវចេះក្រែង។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |