30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨២,០៦៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៩,៩៩៩
សរុប ៣៨៥,៦៤៦,៦៩២
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៤៥ ដង)

​ព្រះ​ម​ហា​ថេរៈ



 
​ព្រះ​ម​ហា​ថេរៈ

បាន​ឮ​មក​ថា​ ព្រះ​មហា​ថេរៈ​អង្គុយ​ក្នុង​ទី​សម្រាក​ពេល​ថ្ងៃ​ កាល​សន្ទនា​ជា​មួយ​នឹ​ង​អន្ទេ​វា​សិក​ បាន​បត់​ដៃ​ចូល​ ហើយ​លា​ចេញ​ដូច​ដើម​ (​បន្ទាប់​ពី​នោះ​) ទើ​ប​សន្សឹម​ៗ​ បត់​ដៃ​ចូល​ទៀត​ ។​

ពួក​អន្ទេ​វា​សិក​បាន​សួរ​លោក​ថា​ លោក​ម្ចាស់​ ហេតុ​ដូច​ម្តេច​លោក​ម្ចាស់​ទើ​ប​បត់​ដៃ​ចូល​យ៉ាង​រហ័ស​ ហើយ​ត្រឡប់​លា​ទុក​ដូច​ដើម​វិញ បន្ទាប់​​ពី​នោះ​ទើប​សន្សឹម​ៗ បត់​ដៃ​ចូល​ទៀត​ ។

ព្រះ​មហា​ថេរៈ​ឆ្លើយ​ថា​ អា​វុសោ​ តាំង​ពី​ខ្ញុំ​ផ្តើម​មន​សិការ​កម្ម​ដ្ឋាន​ ខ្ញុំ​មិន​ដែល​លះ​បង់​កម្ម​ដ្ឋាន​ហើយ​បត់​ចូល​ឡើយ​ តែ​វេលា​នេះ​ខ្ញុំ​និយាយ​នឹង​ពួក​លោក​បាន​លះ​កម្ម​ដ្ឋាន​ហើយ​ ទើប​បត់​ដៃ​ចូល​ ព្រោះ​ដូច្នោះ​ ខ្ញុំ​ទើប​លា​ដៃ​ចេញ​ដូច​ដើម​ ហើយ​បត់​ចូល​បន្តិច​ម្តងៗ​ ទៅ​វិញ​ទៀត​ ។

អន្តេ​វាសិក​ទាំង​ឡាយ​ពិត​ថេរ​ដីកា​ថា​ ល្អ​ហើយ​ ល្អ​ហើយ​ លោក​ម្ចាស់​ ធម្ម​តា​ភិក្ខុ​គួរ​យ៉ាង​ហ្នឹង​ ។ សូម្បី​ក្នុង​ ឥរិយា​បថ​បព្វៈនេះ ការ​មិន​លះបង់​កម្ម​ដ្ឋាន​ គប្បី​ជ្រាប​ថា​ ឈ្មោះ​ថា គោចរ​សម្ប​ជញ្ញ​ ដោយ​ប្រ​ការ​ដូច្នេះ​ ។​ មិន​មាន​អ្វី​នៅ​ក្នុង​ដែល​ឈ្មោះ​ថា​ អត្តា​ បត់​ដៃ​ចូល​មក​ ឬ​លា​ដៃ​ចេញ​ទៅ​ ។ តែ​ការ​បត់​ដៃ​ចូល​ និង​លា​ជើង​ចេញ​មាន​បាន​ដោយ​ការ​ផ្សាយ​ទៅ​នៃ​វាយោ​ធាតុ​ ដែល​កើត​អំពី​កិរិយា​របស់​ចិត្ត​មាន​ប្រ​ការ​ដូច​ដែល​ពោល​មក​ហើយ​ ដូច​ការ​កម្រើក​ដៃ​ និង​ជើង​របស់​ទីង​មោង​ដោយ​ការ​ទាញ​ខ្សែ​ ព្រោះ​ដូច្នោះ​ ក៏​ការ​កំណត់​ដឹង​ (ដូច​ដែល​ពោល​មក​នេះ​) គប្បី​ជ្រាប​ចុះ​ថា​ ឈ្មោះ​ថា​ មា​ន​ អសម្មោ​ហ​សម្ប​ជញ្ញ​ ក្នុង​ឥ​រិយា​បថ​បព្វៈ​ នេះ​ ។

ការ​ប្រើ​សង្ឃា​ដី​ និង​ចីវរ​ដោយ​ការ​ស្លៀក​ការ​ដណ្តប់​ ការ​ប្រើ​បាត្រ​ដោយ​ការ​រក្សា​ ជា​ដើម​ ឈ្មោះ​ថា​ ធារណៈ ក្នុង​ពាក្យ​ថា​ សង្ឃា​ដិ​បត្ត​ចីវរ​ធារណ​ នេះ​ ។ ការ​បាន​អា​មិស​ របស់​ភិក្ខុ​អ្នក​ស្លៀក​ និង​ដណ្តប់​ហើយ​ ត្រាច់​ទៅ​បិណ្ឌ​បាត និង​ប្រយោជន៍​ មានប្រ​ការ​ដូច​ដែល​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​នោះ​ឯង​ ដោយ​ន័យ​មាន​ជា​អាទិ៍ថា សីតស្ស​ បដិ​ឃា​តាយ​ (​ដើម្បី​បំបាត់​ភាព​រងា​) ។​ ឈ្មោះ​ថា​ ប្រយោជន៍​ក្នុង​កា​រ​ទ្រ​ទ្រង់​សង្ឃា​ដី​ និង​ចីវរ​នោះ​ អ្នក​សិក្សា​គួ​រ​យល់​សាត្ថ​ក​សម្ប​ជញ្ញៈ​ ដោយ​អំណា​ច​នៃ​ប្រ​យោជន៍​នោះ ដូច្នេះ ។

ចំណែក​ចីវរ​សាច់ម៉​ដ្ឋ​ ជា​សប្បាយៈ​របស់​អ្នក​មាន​ប្រក្រតី​ក្តៅ​ (​ញើស​ចេញ​ងាយ​ ) និង​អ្នក​មាន​កម្លាំង​ (តិច​) ចីវរ​សាច់​ក្រាស់​គ្រោត​គ្រាត​ ជាទី​សប្បាយ​របស់​អ្នក​មា​ន​ប្រក្រតី​រងាច្រើន​ (​ឆាប់​រងា​) ខុស​អំពី​នេះ​ក៏​មិន​ជា​ទី​សប្បាយ​ ។ ចីវរ​ចាស់​មិន​ជា​ទី​សប្បាយ​របស់​នរណា​ៗ​ ឡើយ​ ។ ព្រោះ​វា​ធ្វើ​ការ​កង្វល់​ចិត្ត​ឲ្យ​លោក​ ដោយ​ឲ្យ​ការ​ជក់​ចិត្ត​ជា​ដើម​ ។

សំពត់​ចីវរ​មួយ​ផ្ទាំង​ (​មិន​បាន​​កាត់​ឲ្យ​ជា​ខណ្ឌ)​ និង​សំពត់​សំបក​ឈើ​ជា​ដើម​ ដែល​ជា​ទី​តាំង​នៃ​សេច​ក្តី​លោ​ភ​ក៏​យ៉ាង​នោះ​ ព្រោះ​សំពត់​ដូច្នោះ​ ធ្វើ​អន្ត​រាយ​ដល់​ការ​នៅ​តែ​ឯង​ក្នុង​ព្រៃ​ ឬ​ធ្វើ​អន្ត​រាយ​ដល់​ជី​វិត​ក៏​មាន​ និង​ដោយ​ត្រង់​ហើយ​ សំពត់​ចីវរ​ឯ​ណា​នី​មួយ​ដែល​កើត​ឡើង​ (បាន​មក​)​ ដោយ​អំណា​ច​មិច្ឆា​ជីវៈ​ មាន​ការ​ធ្វើ​និ​មិត្ត​ជា​ដើម​ និង​ចីវរ​ណា​ កា​ល​លោក​ប្រើ​ទៅ​អ​កុសល​ធម៌​ចម្រើន​ឡើង​ កុសល​ធម៌​សា​បសូន្យ​ទៅ​ចី​វរ​នោះ​ ជា​អ​សប្បាយ​ ប៉ុន្តែ​ចីវ​រ​ដែល​ខុស​អំពី​នេះ ជា​សប្បាយ​ ។

ក្នុង​សម្ប​ជញ្ញ​បព្វៈ​នេះ​ អ្នក​សិក្សា​គប្បី​យល់​ សប្បាយ​សម្ប​ជញ្ញ​ ដោយ​អំណាច​នៃ​ចីវរ​នោះ​ឯង​ និង​គោ​ចរ​សម្ប​ជញ្ញ​ ដោយ​អំណា​ច​ការ​មិន​បោះ​បង់​ចោល​កម្ម​ដ្ឋាន ។

មិន​មាន​អ្វី​ដែល​ឈ្មោះ​ថា​ អត្តា​ ក្នុង​ខាង​ក្នុង​របស់​ភិក្ខុ​អ្នក​ដណ្តប់​ចីវរ​មាន​តែ​ការ​ដណ្តប់​ចី​វរ​ ដោយ​ការ​ផ្សាយ​ទៅ​នៃ​វា​យោ​ធាតុ​ ដែល​កើ​ត​អំពី​កិរិយា​របស់​ចិត្ត​មាន​ប្រ​ការ​ដូច​ដែល​ពោល​ហើយ​ប៉ុណ្ណោះ​ ។ បណ្តា​ចីវរ​ និង​កាយ​ទាំង​ ២​ យ៉ាង​នោះ​ សូម្បី​ចី​វរ​ក៏​មិន​មាន​ការ​តាំង​ចិត្ត​ សូម្បី​កាយ​ក៏​មិន​ដឹង​ថា​ ចីវ​រ​គ្រប់​ដណ្តប់​យើង​ ។​

ធាតុ​ទាំង​ឡាយ​ប៉ុណ្ណោះ​គ្រប់​ដណ្តប់​ធាតុ​ ដូច​យក​សំពត់​ចាស់​ខ្ទប់​រូប​ គឺ​គម្ពីរ​ ព្រោះ​ដូច្នេះ​ បាន​ចីវរ​ដែល​ល្អ​ហើយ​ ក៏​មិន​គួរ​ធ្វើ​សេ​ច​ក្តី​​ត្រេ​ក​អរ​ឡើយ​ បាន​មិន​ល្អ​ ក៏​មិន​គួរ​ទោ​មនស្ស​ អធិ​ប្បាយ​ថា​ មនុស្ស​ពួក​ខ្លះ​នាំ​គ្នា​សក្ការ​បូជា​ នាគ​ ដំបូក​ ចេតីយ៍​ និង​ដើម​ឈើ​ ជា​ដើម​ ដោយ​ផ្កា​ គ្រឿង​ក្រ​អូប​ និង​សំពត់​ជា​ដើម ។

តែ​មនុស្ស​ពួក​ខ្លះ​ធ្វើ​វត្ថុ​ដែល​មិន​មែន​សក្ការៈ​ ដូច​បន្ទោរ​បង់​ឧ​ច្ចារៈ​បស្សាវៈ​ដាក់​ យក​ភក់​លាប​ យក​កំណាត់​ឈើ​វាយ​ និង​សស្រ្តា​ប្រ​ហារ​ជា​ដើម​ នាគ​ ដំបូក​ និង​ដើម​ឈើ​ជា​ដើម​ នឹង​មិន​ធ្វើ​សេចក្តី​ត្រេក​អរ​ សេច​ក្តី​មិន​ត្រេក​អរ​ សេចក្តី​មិន​ត្រេក​អរ​ចំពោះ​សក្ការៈ​ ឬ​អសក្ការៈ​នោះ (យ៉ាង​ណា​) ភិក្ខុ​ក៏​ដូច្នេះ​ដូច​គ្នា​ បាន​ចីវរ​ល្អ​ហើយ​ ក៏​មិន​គួរ​ធ្វើ​សេច​ក្តី​ត្រេក​អរ​ បាន​ចីវរ​មិន​ល្អ​ ក៏​មិន​គួរ​ទោ​មនស្ស​ ។

ក្នុង​សម្ប​ជញ្ញ​បព្វៈ​នេះ​ អ្នក​សិក្សា​គួរ​យល់​ អសម្មោ​ហ​សម្ប​ជញ្ញ​ ដោយ​អំណា​ច​ការ​ពិ​ចារណា​ដែល​ប្រព្រឹត្ត​ទៅ​ហើយ​ ដូច​ដែល​ពណ៌នា​មក​នេះ​ចុះ ។

សូម្បី​ក្នុង​ការ​បី​បាត្រ​ ក៏​គួរ​ជ្រាប​ អសម្មោ​ហ​សម្បជញ្ញ​ ដោយ​អំណា​ច​ប្រយោជន៍​ដែល​នឹង​គប្បី​បាន​ ព្រោះ​មាន​ការ​កាន់​បាត្រ​ជា​បច្ច័យ​យ៉ាង​នេះ​ថា​ យើង​នឹង​មិន​ប្រញាប់​ប្រញាល់​កាន់​បាត្រ​ តែ​នឹង​កាន់​យក​បាត្រ​ (​ដោយ​មាន​កម្ម​ដ្ឋាន​ជា​សំខាន់​) ត្រាច់​ទៅ​បិណ្ឌ​បាត​ ក៏​នឹង​បាន​ភិក្ខា​ ។

ចំណែក​បាត្រ​ធ្ងន់​ មិន​ជា​សប្បាយ​សម្រាប់ភិក្ខុ​អ្នក​មាន​រាង​កាយ​ស្គម​ និង​កម្លាំង​តិច​ ហើយ​បាត្រ​ដែល​ផ្សារ​ភ្ជាប់​ (ដែក​)​ រួម​គ្នា​ ៤-៥ ផ្ទាំង​ ខាត់​មិន​រាប​ស្មើ​ល្អ​ មិន​ជា​ទី​សប្បាយ​ ក៏​កាល​លាង​បាត្រ​នោះ​ឯង​ លោក​នឹង​មានការ​កង្វល់​ ។​ ចំណែក​បាត្រ​ដែល​មាន​ពណ៌​ដូច​កែវ​មណី​ ជា​ទី​តាំង​នៃ​លោភៈ​ មិន​ជា​សប្បាយ​ ដោយន័យ​ដែល​បាន​ពោល​ទុក​ហើយ​ក្នុង​ចីវរ​នោះ​ឯង​តែ​បាត្រ​ដែល​បាន​ពោល​មក​ដោយ​ការ​ធ្វើ​នូវ​និមិត្ត​ជា​ដើម​ បាត្រ​ណា​កាល​ភិក្ខុ​នោះ​ប្រើ​ អកុសល​ធម៌​នឹង​ចម្រើន​ឡើង​ ឯ​កុសល​ធម៌​នឹង​សាប​សូន្យ​ទៅ​ បាត្រ​នេះ​ជា​អសប្បាយ​ដោយ​ចំណែក​មួយ​ប៉ុណ្ណោះ​ បាត្រ​ដែលផ្សេង​ដទៃ​ (​ក្រៅ​ពី​នេះ​) ជា​សប្បាយ​ ។​ គប្បី​ជ្រាប​ សប្បាយ​សម្បជញ្ញ​ ដោយ​មិន​លះ​បង់​កម្ម​ដ្ឋាន​ ។

មិន​មាន​អ្វី​ដែល​ឈ្មោះ​ថា​ ជា​អត្តា​ ក្នុង​ខាង​ក្នុង​ដល់​ភិក្ខុ​បី​បាត្រ​ ធម្ម​តា​ការ​បី​បាត្រ​ នឹង​មាន​បាន​ ក៏​ដោយ​ការ​ផ្សាយ​ទៅ​នៃ​វាយោ​ធាតុ​ដែល​កើត​ឡើង​ព្រោះ​កិរិ​យា​របស់​ចិត្ត​ មាន​ប្រ​ការ​ដូច​ដែល​ពោល​មក​ហើយ​ បណ្តា​ដៃ​និង​បាត្រ​ ទាំង​ ២​ យ៉ាង​នេះ​ ទាំង​បាត្រ​ក៏​មិន​មាន​ការ​តាំង​ចិត្ត​ ទាំង​ដៃ​ក៏​មិន​មាន​ការ​តាំង​ចិត្ត​ បាត្រ​ក៏​មិន​ដឹង​ថា​ ដៃ​បី​យើង​ សូម្បី​ក៏​ដៃ​ក៏​មិន​ដឹង​ថា​ យើង​បី​បាត្រ​​ ធាតុ​ទាំង​ឡាយ​ប៉ុណ្ណោះ​ បី​ពួក​ធាតុ​ ដូច​ក្នុង​វេលា​យក​ដង្កាប់​ចាប់​បាត្រ​ដែល​ដុត​នឹង​ភ្លើង​ ព្រោះដូច្នោះ​ ក្នុង​សម្ប​ជញ្ញ​បព្វៈនេះ​ គប្បី​ជ្រាប​ អសម្មោហ​សម្ប​ជញ្ញ​ ដោយ​ការ​ពិ​ចារ​ណា​អត្ថ​ដែល​ប្រព្រឹត្ត​ទៅ​ហើយ​ ដូច​ដែល​ពណ៌នា​មក​នោះ​ ។

ម៉្យាង​ទៀត​ ភិក្ខុ​ណា​ពិ​ចារណា​ឃើ​ញ​ចីវរ​ដូ​ច​សំពត់​រុំ​ដំបៅ​ បាត្រ​ដូច​ជា​អំបែង​ដាក់​ថ្នាំ​ ភិក្ខា​ដែល​បាន​មក​ក្នុង​បាត្រ​ដូច​ថ្នាំ​ក្នុង​អំបែង​ ភិក្ខុ​នេះ​គប្បី​ជ្រា​ប​ចុះ​ថា​ ជា​អ្នក​មាន​ប្រក្រ​តី​ធ្វើ​សេច​ក្តី​ដឹង​ខ្លួន​ដ៏​ខ្ពង់​ខ្ពស់​ជា​ទី​បំផុត​ ជា​ប្រ​ក្រតី​ដោយ​​ អសម្មោ​ហសម្ប​ជញ្ញ​ ក្នុង​ការ​ទ្រ​ទ្រង់​សង្ឃា​ដី​ បី​បាត្រ​ និង​ដណ្តប់​ចីវរ​ ដូច​បុរស​ដែល​មាន​ករុណា​ឃើ​ញ​មនុស្ស​អនា​ថា​ដេក​នៅ​ក្នុ​ង​សាលា​សម្រាប់​មនុស្ស​អនា​ថា​មាន​ដៃ​ជើង​កំបុត​ មាន​ទឹក​រងៃ​ និង​ឈាម​ ទាំង​ពួក​ដង្កូវ​ ហូរ​ចេញ​អំពី​ដំបៅ​ មាន​រុយ​ក្បាល​ខៀវ​ទំ​បឺត​ដំបៅ​ ទើប​បាន​ស្វែង​រក​សំពត់​រុំ​មុខ​ដំបៅ​ និង​ថ្នាំ​ ព្រម​ទាំង​អំបែង​ដាក់​ថ្នាំ​ទៅ​ប្រគល់​ឲ្យ​ដល់​ពួក​គេ​ទាំង​នោះ​ ក្នុង​ចំនួន​វត្ថុ​ទាំង​នោះ​ សូម្បី​សំពត់​ដែល​មាន​សាច់ម៉ដ្ឋ​ក៏​ធ្លាក់​ដល់​ពួក​គេ​ខ្លះ​ ដែល​មាន​សាច់​គ្រោត​គ្រាត​ធ្លាក់​ដល់​ពួក​គេ​ខ្លះ​ ដែល​មាន​ទ្រង់​ទ្រាយ​មិន​ស្អាត​ក៏​ធ្លាក់​ដល់​ពួក​គេ​ខ្លះ​ សូម្បី​ត្រ​ឡោក​ដូង​ដាក់​ថ្នាំ​ដែល​មាន​ទ្រង់​ទ្រាយ​ស្អាត​ ក៏​ធ្លាក់​ដល់​ពួក​គេ​ខ្លះ​ ដែល​មាន​ទ្រង់​ទ្រាយ​មិន​ស្អាត​ក៏​ធ្លាក់​ដល់​ពួក​គេ​ខ្លះ​ ពួក​គេ​នឹង​មិន​ត្រេក​អរ​ ឬ​ទោ​មនស្ស​ក្នុង​វត្ថុ​ទាំង​នោះ​ ព្រោះ​ពួក​គេ​មាន​សេចក្តី​ត្រូវ​ការ​សំពត់​ត្រឹមតែ​បិត​ដំបៅ​ប៉ុណ្ណោះ​ និង​ត្រឡោក​ដូង​ត្រឹម​តែ​ប្រើ​ដាក់​ថ្នាំ​ប៉ុណ្ណោះ​ ដូច្នោះ ។

គប្បី​ជ្រាប​ការ​វិនិច្ឆ័យ​ក្នុង​ការ​ឆាន់​ ជា​ដើម​ (ដូច​តទៅនេះ​)៖

បទថា​ អសិ​តេ​ សេច​ក្តី​ថា​ ក្នុង​ការ​ឆាន់​បិណ្ឌបាត​ ។
បទ​ថា បីតេ សេចក្តី​ថា​ ក្នុង​ការ​ផឹក​ទឹក​បបរ​ជា​ដើម​ ។
បទ​ថា​ ខាទិ​តេ​ សេចក្តី​ថា​ ក្នុង​ការ​ទំពា​ស៊ី​នូវ​ខាទនីយៈ​ដែល​ធ្វើដោយ​ម្សៅ​ជា​ដើម ។
បទ​ថា​ សាយិតេ​ សេច​ក្តី​ថា​ ក្នុង​ការ​ទទួល​រស​មាន​ស្ករ​អំពៅ​ជា​ដើម​ ។​

ក្នុង​ការ​ឆាន់​ជា​ដើម​នោះ​ ប្រយោជន៍​ទាំង​ ៨​ យ៉ាង​ ដែល​ព្រះ​ពុទ្ធ​ត្រាស់​ទុក​ដោយ​ន័យ​មាន​ជា​អាទិ​ថា​ នេវ​ ទវាយ (​មិន​មែន​ដើម្បីលេង​) ឈ្មោះ​ថា​ ប្រយោជន៍​ អ្នក​សិក្សា​គប្បី​ជ្រាប​ សាត្ថ​ក​សម្បជញ្ញ​ ដោយ​អំណា​ច​នៃ​ប្រ​យោ​ជន៍​នោះ​ ។

ក៏​បុគ្គល​ណា​មាន​សេចក្តី​មិន​សប្បាយ​ ព្រោះ​ភោ​ជន​ណា​ ភោ​ជន​នោះ​ជា​អ​សប្បាយ​សម្រាប់​បុគ្គល​នោះ​ ចំណែក​ភោ​ជន​ណា​បាន​មក​ដោយ​ការ​ធ្វើ​នូវ​និ​មិត្ត​ជា​ដើម​ ហើយ​កាល​ណា​លោក​ឆាន់​ភោ​ជន​ណា​អ​កុ​សល​ធម៌​ទាំង​ឡាយ​ចម្រើន​ឡើង​ កុសល​ធម៌​ទាំង​ឡាយ​សាប​សូន្យ​ទៅ​ ។​ ភោ​ជន​នោះ​ ជា​អសប្បាយ​តែ​ម៉្យាង​ប៉ុណ្ណោះ​ ។ តែ​ភោជន​ក្រៅ​ពី​នេះ​ជា​សប្បាយ ។

អ្នក​សិក្សា​គួរ​យល់​ សប្បាយ​សម្ប​ជញ្ញ​ ដោយ​អំណា​ច​នៃ​ភោ​ជន​ដែល​ជា​សប្បាយ​នោះ​ នឹង​គប្បី​ជ្រាប​ គោ​ចរសម្ប​ជញ្ញ​ ដោយ​មិន​លះ​បង់​កម្ម​ដ្ឋាន​ឡើយ ។

មិន​មា​ន​នរណា​ឈ្មោះ​ថា ជា​អត្តា​ ក្នុង​ខាង​ក្នុង​ជា​អ្នក​បរិភោគ​ មាន​តែ​ការ​ទទួល​បាត្រ​ ធម្ម​តា​ដោយ​ការ​ផ្សាយ​ទៅ​នៃ​វាយោ​ធាតុ​ដែល​កើត​ពី​កិរិយា​របស់ចិត្ត​ មាន​ប្រ​ការ​ដូច​ដែល​ពោល​មក​ហើយ​ប៉ុណ្ណោះ​ មាន​តែ​ការ​លូក​ដៃ​ចុះ​ក្នុង​បាត្រ​ធម្ម​តា​ ដោយ​ការ​ផ្សាយ​ទៅ​នៃ​វាយោ​ធាតុ​ ដែល​កើត​អំពី​កិរិយា​របស់​ចិត្ត​ប៉ុណ្ណោះ​ មាន​តែ​ការ​ពូត​ដុំ​បាយ​ ការ​លើក​ដុំ​បាយ​ឡើង​ និង​ការ​បើក​មាត់​ទទួល​ ដោយ​ការ​ផ្សាយ​ទៅ​នៃ​វាយោ​ធាតុ​ ដែល​កើត​ពី​កិរិ​យា​របស់​ចិត្ត​ប៉ុណ្ណោះ​ មិន​មាន​អ្នក​ណា​យក​កូន​សោរ​ និង​គ្រឿង​យន្ត​បើក​ឆ្អឹង​ចង្កា​ មាន​តែ​កា​រ​ដាក់​ពំនូត​បាយ​ក្នុង​មាត់​ ការ​ឲ្យ​ធ្មេញ​ខាង​លើ​ធ្វើ​នាទី​ជំនួស​អង្រែ​ ការ​ឲ្យ​ធ្មេញ​ខាង​ក្រោម​ធ្វើ​នាទី​ជំនួស​ត្បាល់​ និង​ការ​ឲ្យ​អណ្តាត​ធ្វើ​នា​ទី​ជំនួស​ដៃ​ដោយ​ការ​ផ្សាយ​ទៅ​នៃ​វា​យោធាតុ​ដែល​កើត​ពី​កិរិ​យា​របស់​ចិត្ត​ប៉ុណ្ណោះ​ ។

ដោយ​ហេតុ​នេះ​ ទឹ​ក​មាត់​ចំនួន​តិ​ច​តួច​ចុង​អណ្តាត​ ក្នុង​បណ្តា​ចុង​និង​គល់​នោះ​ (ហើយ​) ទឹ​ក​មាត់​ចំនួន​ច្រើន​ត្រង់​គល់​អណ្តាត​ ក៏​នឹង​លាយ​ឡំ​ពំនួត​បាយ​នោះ​ ពំនូត​បាយ​នោះ​នឹង​ប្រ​មៀល​ទៅ​មក​ដោយ​ដៃ​គឺ​ អណ្តាត​ ក្នុង​ត្បាល់​ គឺ​ ធ្មេញ (ថ្កាម​) ក្រោម​ សើម​ទៅ​ដោយ​ទឹក​មាត់​គឺ​ស្មេស៍​ បុក​យ៉ាង​ល្អិត​ដោយ​អង្រែ​ គឺ​ធ្មេញ​ (​ថ្កាម)​ លើ​ ឈ្មោះ​ថា​ នរណា​ៗ​ នឹង​យក​ស្លាប​ព្រា​ ឬ​វែក​ស៊ក​ចូល​ទៅ​ខាង​ក្នុង​ (មាត់​)​ មិន​មាន​ (ពំនូត​បាយ​) ចូល​ទៅ​បាន​ព្រោះ​វាយោ​ធាតុ​នោះ​ឯង​ ពំនូត​បាយ​ដែល​ចូល​ទៅ​ហើយ​ នរណា​ៗ​ ឈ្មោះ​ថា​ នឹង​ឲ្យ​បញ្ឈប់​ទុក​ធ្វើ​ឲ្យ​ (​ដូច​)​ ជា​គំនរ​ចំបើង​ទុក​មិន​មាន​ តែ​នឹង​បញ្ឈប់​ទុក​បាន​ដោយ​អំណាច​វា​យោ​ធាតុ​ប៉ុណ្ណោះ​ ដែល​បញ្ឈប់​ទុក​ហើយ​ នរណា​ៗ​ ឈ្មោះ​ថា​នឹង​តាំង​ចង្រ្កាន​ បង្កាត់​ភ្លើង​បបរ​ឲ្យ​រលួយ​មិន​មាន​ តែ​នឹង​រលួយ​បាន​ព្រោះ​តេ​ជោ​ធាតុ​ប៉ុណ្ណោះ​ ដែល​រលួយ​ហើយ​ៗ​ នរណា​ៗ​ ឈ្មោះ​ថា​ នឹង​យក​ឈើ​ច្រត់​កៀរ​ចេញ​ទៅ​ខាង​ក្រៅ​ក៏​មិ​ន​មាន​ វា​យោ​ធាតុ​ប៉ុណ្ណោះ​ នឹង​ដឹក​នាំ​ចេញ​ទៅ ដោយ​ហេតុ​យ៉ាង​នេះ​ វាយោ​ធាតុ​នាំ​ (ពំនូត​បាយ​)​ ចូល​ទៅ​ផង​ ឲ្យ​ឈប់​នៅ​ផង​ ឲ្យ​រមៀល​ទៅមក​ផង​ ឲ្យ​រលាយ​ទៅ​ផង​ ឲ្យ​នាំ​ចេញទៅ​ផង​ ឲ្យ​ឈប់​នៅ​ផង​ ឲ្យ​ប្រមៀល​​ទៅ​មក​ផង​ ឲ្យ​រលាយ​ទៅ​ផង​ ឲ្យ​នាំ​ (​កាក​) ចេញ​ទៅ​ផង​ បឋ​វី​ធាតុ​ទ្រទ្រង់​ទុក​ផង​ ឲ្យ​ប្រមៀល​ទៅ​មក​ផង​ ឲ្យ​រលាយ​ផង​ អាបោ​ប្រមូល​ផ្គុំ​ផង​ រក្សា​ទុក​ឲ្យ​ស្រស់​ផង​ តេ​ជោធាតុ​នឹង​រំលាយ​នូវ​អា​ហារ​ដែល​ចូល​ទៅ​ខាង​ក្នុង​ហើយ​ អាកាស​ធាតុ​ជា​ប្រ​ហោង​ វិញ្ញាណ​ធាតុ​នឹក​ដល់​ដោយអាស្រ័យ​ការ​ប្រ​កប​គ្នា​ ដោយ​ប្រពៃ​ក្នុង​ធាតុ​នោះៗ​ អ្នក​សិក្សា​យល់​សម្មោហ​សម្បជញ្ញៈ​ ក្នុង​សម្ប​ជញ្ញ​បព្វៈ​ ដោយ​ការ​ពិចារណា​ ដែល​ប្រព្រឹត្ត​ទៅ​ហើយ​ ដូច​ដែល​ពណ៌​នា​មក​នេះ​ចុះ​ ។​

ស្រង់​ចាក សៀវភៅ​ អដ្ឋ​កថាសតិ​ប្ប​ដ្ឋានសូត្រ


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៨១ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៣៣,៩១៣ ដង)
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៦៩៦ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿