អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩១៦ ដង)
គួរស្រលាញ់ចិត្ត

|
ចូរកូនពិចារណានូវកំណាព្យនេះ
រូបសល្អរាងគួរស្រឡាញ់ តែចាញ់ល្អចិត្តគំនិតជា មិនយូរប៉ុន្មានរូបជារា ឯចិត្តល្អជាមិនចាស់ឡើយ ។ កូនមាសឪពុកចូរកុំភ្លេច ធម៌ថ្លៃជាងពេជ្យនាំដល់ត្រើយ មានរូបមានរោគឥតស្រាកស្បើយ កូនអើយព្រះធម៌មិនចេះឈឺ ។ បើកូនរៀនធម៌អប់រំចិត្ត ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ ជីវិតត្រូវស្លាប់រូបត្រូវឈឺ ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ ។ ចិត្តភ្លឺៗខ្លាំងជាងសុរិយា ភ្លឺដោយបញ្ញាចិត្តទំនេរ កើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ ឯចិត្តទំនេរផុតទុក្ខហោង ។ ចិត្តល្អមិនជរា ព្រះធម្មាមិនចេះឈឺ ខាត់ចិត្តឲ្យបានភ្លឺ មានពន្លឺផុតក្តីស្លាប់ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |