35
ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,៣៤៥
Today
ថ្ងៃម្សិលមិញ ២០២,៩២៥
ខែនេះ ៧,១៧៥,២៨៤
សរុប ៣៩៩,៤៣៣,៧២៨
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤៤,៧៥១ ដង)

មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​



ស្តាប់សំឡេង
 
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​

ម្នាល​ភិក្ខុ​ទាំង​ឡាយ  មហា​បុ​រស​ប្រ​កប​ដោយ​មហា​បុ​រិស​ក្ខណៈ​ ៣២​ ប្រ​ការ​នោះ ដូច​ម្តេច​ខ្លះ ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មហា​បុ​រស​ ក្នុង​លោក​នេះ​មាន៖

១-   មាន​ព្រះ​បាទា​ប្រ​តិ​ស្ឋាន​ស៊ប់​ គឺ​មាន​ផ្ទៃ​ព្រះ​បាទា​ទាំង​គូ រាប​ស្មើរ​សព្វ​អន្លើ ។
២-   ត្រង់​ផ្ទៃ​ព្រះ​បាទ​ទាំង​គូ​ខាង​ក្រោម មាន​រូប​ចក្រប្រ​កប​ដោយ​ខ្នង​កង់ និង​ដុំ ប្រ​ដាប់​ដោយ​កាំ​មួយ​ពាន់ មាន​ចន្លោះ​ស្មើ​គ្នា​គ្រប់​អន្លើ ។
៣-   មាន​ព្រះ​បណ្ហិ គឺ កែង​ព្រះ​បាទ​វែង ។
៤-    មាន​ព្រះ​អង្គុ​លី គឺ​ ម្រាម​ព្រះ​ហស្ត និង ម្រាម​ព្រះ​បាទ​វែង ។
៥-    មាន​ផ្ទៃ​ព្រះ​ហស្ត និង​ ផ្ទៃ​ព្រះ​បាទ​ ដ៏​ទន់​ល្មើយ ( ដូច​ជា​ដុំ​សម្លី​ដែល​គេ​ថ្តេច​អស់​មួយ​រយ​ដង ) ។
៦-    មាន​ផ្ទៃព្រះ​​ហសត្ត និង​ ផ្ទៃ​ព្រះ​បាទ  ប្រទាក់​ដោយ​ក្រ​ឡា​ដូច​ជា​សំណាញ់ ។
៧-    មាន​ព្រះ​បាទ​ដូច​ជា​អណ្តែត​ឡើង​ខាង​លើ ( ហាក់​ដូច​ជា​មិន​ជាប់​គ្នា​នឹង​ខ្នង​ព្រះ​បាទ )
៨-    មាន​ព្រះ​ជង្ឃា គឺ​ស្មង ( រៀវ​មូល​ត្រ​សូល ) ស្រ​ដៀង​នឹង​ស្មង​សត្វ​ទ្រាយ ( ពុំ​នោះ​សោត​ស្រ​ដៀង​នឹង​ដង្ហើម​ស្រូវ ) ។
៩-     កាល​បើ​ទ្រង់​សណ្ឋិត​គឺ​ទ្រង់​ឈរ មិន​បាច់​ឱន​ព្រះអង្គ​ចុះ អាច​ស្ទាប​ព្រះ​ជា​ណុ គឺ​ ជង្គង់ ដោយ​ផ្ទៃ​ព្រះ​ហស្ត​ទាំង ២ បាន ។
១០-   មាន​ព្រះ​អង្គា​វ​យវ ដែល​គប្បី​លាក់​ឲ្យ​កំ​បាំង​ដោយ​សម្ពត់ ( វត្ថគុយ្ហំ ) ឋិត​នៅ​ក្នុង​ស្រោម ( ប្រ​ហែង​ដូច​ជា​អង្គ​ជាត​ដនៃ​ដំ​រី ឬ​គោ​ឈ្មោល​ជា​ដើម ) ។
១១-   មាន​ព្រះ​ឆ​វី​វណ្ណ​ គឺ​សម្បុរ ( លឿង​ភ្លឺ​អន្លង ) ដូច​ជា​សម្បុរ​នៃ​មាស ។
១២-   មាន​ព្រះ​ឆ​វី គឺ​សម្បុរ​ល្អិត​ផូរ​ផង់ រ​លីង​ស្រិល រ​អិល​ធូ​លី ធូ​លី​ធ្លាក់​មក​ត្រូវ​ មិន​ជាប់​ព្រះ​កាយ ។
១៣-  មាន​ព្រះ​លោ​មា​គឺ​រោម​ក្នុង​រណ្តៅ​មួយ​ ៗ តែ​មួយ​សរ​សៃ ៗ រាល់​រណ្តៅ ។
១៤-   មាន​ចុង​ព្រះ​លោ​មា ង ឡើង​លើ ។  ព្រះ​លោ​មា​ដែល​ដុះ​ឡើង​ហើយ​មាន​ចុង​ឡើង​លើ​ជា​ទក្ខិណា​វដ្ដ វិល​វង់ ព័ទ្ធ​ពេន​ទៅ​ខាង​ស្តាំ​ មាន​ពណ៌​ខៀវ​ស្រស់​ដូច​ជា​ពណ៌​នៃ​ផ្កា​អញ្ជ័ន កួច​មូល​ដូច​ជា​កុណ្ឌល ។
១៥-   មាន​ព្រះ​កាយ​ត្រង់ ដូច​ជា​កាយ​នៃ​ព្រហ្ម ។
១៦-   មាន​ព្រះ​មំ​សៈ គឺ​សាច់ ៧ អន្លើ​ពេញ​បរិ​បូណ៌ ( ត្រង់​ខ្នង​ព្រះ​ហស្ត​ទាំង​២ ខ្នង​ព្រះ​បាទ​ទាំង​២ ព្រះ​អង្ស​កូដ​គឺ​ចង្កួច​ស្មា ទាំង​២ និង ត្រង់​ព្រះ​ខន្ធ​ប្ប​ទេស​គឺ​ព្រះក, ស​រី​រ​ប្រ​ទេ​ទាំង ៧ អន្លើ​នេះមាន​សាច់​ពេញ​លេញ​ល្អ ឥត​មាន​ឃើញ​សរ​សៃ​ឡើយ ) ។
១៧-   មាន​ចំណែក​ព្រះ​កាយ​ពាក់​កណ្តាល​ខាង​លើ​ដូច​ជា​កាយ​នៃ​រាជ​សីហ៍ ។
១៨-   មាន​ចង្អូរ​នៃ​ព្រះ​បិដ្ឋិ​ប្រ​ទេស​ពេញ​បរិ​បូណ៌​ គឺ មាន​ខ្នង​ដ៏​ពេញ​ស្មើ​ឥត​មាន​ចង្អូរ​ផត​ខូង​ត្រង់​កណ្តាល​ឡើយ ។
១៩-   មានទ្រង់​ទ្រាយ​ព្រះ​កាយ ប្រ​ហែល​នឹង​បរិ​មណ្ឌល​នៃ​ដើម​ជ្រៃ​ កាយ​របស់​មហា​បុ​រស​ប្រ​វែង​ណា  ព្យាម​របស់​មហា​បុ​រស​ ក៏​ប្រ​វែង​នោះ​ដែរ គឺ មាន​កាយ​នឹង​ព្យាម​ស្មើ​គ្នា ( ដូច​ជា​ជ្រៃ មាន​ប្រ​វែង​ដើម មែក​មិន​លើស មិន​ខ្វះ​ហួស​គ្នា​ប៉ុន្មាន ) ។
២០-   មាន​ព្រះ​ខន្ធ​ប្ប​ទឹ គឺ​ព្រះ​សូរង មូល​សម ។
២១-   មាន​ព្រះ​ខន្ធ​ប្ប​ទេស គឹ​សរ​សៃ​ល្អិត​ឆ្មារ ដ៏​លើស​លែង សម្រាប់​ទទួល​រស​អា​ហារ ( មាន​សរ​សែ​យ៉ាង​ឆ្មារ​ល្អិត ៧ ពាន់ ប្រ​ជុំ​ស្រោប​ត្រង់​ព្រះ​សូ​រង ( សម្រាប់​ទទួល​រស​អា​ហារ​ឲ្យ​ជ្រួត​ជ្រាប​ ផ្សព្វ​ផ្សាយ​ក្នុង​ព្រះ​កាយ​ទាំង​មូល​បាន ឥត​មាន​ទើស​ទាក់) សូម្បី​ងា​ហារ​យ៉ាង​តិច​ប៉ុន​គ្រាប់​ល្ង ១​ដែល​ទ្រង់​ដាក់​ចុង​ព្រះ​ជិ​វ្ហា ក៏​អាច​ជ្រួត​ជ្រាប​សព្វ​ស​ព៌ាង្គ​កាយ​បាន ) ។
២២-   មានព្រះ​ហនុ​កា ( ចង្កា )  សណ្ឋាន​ស្រ​ដៀង​នឹង​ចង្កា នៃ​រា​ជ​សីហ៍ ( ពេញ​បរិ​បូណ៌​ ប្រ​ហែល​ដូច​ព្រះ​ចន្ទ ត្រង់​ថ្ងៃ ១២ កើត ) ។
២៣-   មាន​ព្រះទន្ត គឺ​ធ្មេញ ៤០ គត់ ( ខាង​លើ ២០ ខាង​ក្រោម ២០ ) ។
២៤-   មាន​ព្រះ​ទន្ត​រាប​ស្មើ ( មិន​ប្រ​ជូស ឬ​ច្រពើស​ខ្ពស់​ទាប​ឡើយ ) ។
២៥-   មាន​​បៀប​នៃ​ព្រះ​ទន្ត​ជិត​ស្និទ្ធ​ល្អ ។
២៦-   មាន​ព្រះ​ទា​ឋា គឺ​ព្រះ​ចង្កូម​ ( ទាំង ៤ ) ស​ស្អាត ( ភ្លឺ​រុង​រឿង​ជាង​ពន្លឺ​ផ្កាយ​ព្រឹក ) ។
២៧-   មាន​ព្រះ​ជី​វ្ហា ដ៏​ធំ​វែង ទន់​ល្មម​ល្មៃ ។
២៨-   មាន​ព្រះ​សូរ​សៀង គឺ​សូរ​សព្ទ​សម្លេង ដូចជា​សម្លេង​នៃ​មហា​ព្រហ្ម ។ កាល​បើ​បញ្ចេញ​វា​ចា លាន់​ឮ​ពី​រោះ​ដូច​ជា សម្លេង​នៃ​សត្វ​ករ​វិក ។
២៩-   មាន​ព្រះ​នេត្រ​ខៀវ​ស្រស់ ( ក្នុង​ទី​ដែល​គួរ​ខៀវ ) ។
៣០-   មាន​ដួង​ព្រះ​នេត្រ​ដូច​ជា​ភ្នែក​នៃ​ (​កូន)  គោ ( មាន​ដួង​ព្រះ​នេត្រ​ទាំង​ ២ ថ្លា​យង់ ស្រ​ដៀង​នឹង​ដួង​ភ្នែក​កូន​គោ​សម្បុរ​ក្រ​ហម ដែល​ទើប​នឹង​សម្រាល​មួយ​រំពេច ) ។ 
៣១-   មាន​ព្រះ​ឧ​ណ្ណា​លោម គឺ​រោម​ដុះ​ត្រង់​ចន្លោះ​ព្រះ​ភ​មូ ( ចិញ្ចើម ) មាន​សម្បុរ​ ស ក្បុស ទន់​ល្មើយ​ដូច​ជា​សំ​ឡី ។
៣២-   មាន​ព្រះ​សី​រ្ស ហាក់​ដូច​ជា​ប្រ​ដាប់​ដោយ​ក្បាំង​មកុដ​ស្រេច​ស្រាប់ ។

ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៤៥៣ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២១,៦៧០ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,១៨៧ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៤៧,៨៣០ ដង)
ការពិតគ្រប់យ៉ាង សម្រាប់សិក្សា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿