ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩,៤៦៩
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៥១៧,៣០៤
សរុប ២៩៩,៨៨០,៥១៥
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៩១៦ ដង)

ជីវិតជា​របស់​ខ្ចីគេ​



 
ជីវិតក្នុង​កំណើត​មនុស្សនេះ មានភារកិច្ច​ប្រព្ត្រឹត្ត ព្រហ្មចរិយធម៌ រួចហើយ​ត្រូវសង​ជីវិតនេះ​ឱ្យទៅម្ចាស់​របស់ គេ គឺ ជរា មរណៈ ។ ព្រហ្មចរិយធម៌ គឺជាយាន​ជំនិះដ៏ប្រសើរ នាំសត្វ លោកទៅ​កាន់ទី​បំផុតទុក្ខ ដោយលះបង់​ចោលនូវជីវិត​ដែល ប្រកបដោយ​ឧបាទានក្ខន្ធ ៥ ។

ជីវិតប្រៀបចដូចសម្ភារៈសំរាប់ធ្វើទូក ឬ ក្បូនតែ ប៉ុណ្ណោះ សម្ភារៈទាំងនោះដែល​ខ្ចីអំពីគេមក ដូចជាកាំបិត ពូថៅជា​ដើម ចាំបាច់ត្រូវតែសងឱ្យទៅម្ចាស់គេវិញ ប៉ុន្តែអ្វី ដែលជា​ការគួរ​ឱ្យ​កក់​ក្តៅ គឺក្បូន​ឯណេះទេ ដែល​សំរាប់ឆ្លង ទៅកាន់ត្រើយ​នាយ ។

កាំបិត ពូថៅ សម្ភារៈដែលខ្ចីគេ មក​នោះ មិនមែន​សំរាប់ឱ្យប្រកាន់​មាំថាជា​របស់អញទេ  ប៉ុន្តែ​សំរាប់ធ្វើក្បូន រួចហើយ​ត្រេកអរ​ក្នុងការ​សងជូន​ទៅឱ្យ ម្ចាស់គេវិញ ម៉្យាង​វាជា​របស់គេ ម៉្យាង​ទៀតវា​ជារបស់ធ្ងន់ មិនអាច​យកទៅ​តាមក្បូន​បាន និងម៉្យាងទៀតនោះ កិច្ចការ បានធ្វើ​ស្រេច​ហើយ ។ សូម្បីតែ​ជីវិត​ឥឡូវ​នេះ ក៏បុគ្គល​ខ្លួនឯងមិនអាច​ទាម ទារតវ៉ា ការពារ​បានផង ចាំបាច់​និយាយ​ទៅថ្វីចំពោះ​បរិក្ខារ ខាង​ក្រៅ ។ 

យើងគ្រប់គ្នាដែលអាច​រស់នៅបាន​មកដល់សព្វថ្ងៃនេះ មិនមែន​ដោយសារ​នៅលើខ្លួនឯង​ទេ ព្រោះ​ប្រសិន​បើ​ ជាត្រូវស្លាប់ កាលអំពីខែមុន ឬឆ្នាំមុននោះ ក៏មុខតែស្លាប់ បាត់ទៅហើយ គឺពេលដែល​ត្រូវស្លាប់ ហើយអាច​ស្លាប់បាន ដោយ​ពិត តាំងតែអំពី​បដិសន្ធិរួចមកមេ្ល៉ះ​ប៉ុន្តែ​ដែល​ចេះតែ បាននៅរស់នេះ ព្រោះបច្ច័យនៃ​ជីវិតនេះឯង គឺមិន​មែន នៅលើជីវិត​ខ្លួនឯងទេ ។ 

ប្រទីបប្រេង​អាចរលត់​បានគ្រប់ពេល​ប្រសិន​បើជា​ប្រេង អស់ ឬប្រឆេះ​អស់ ហើយ​សូម្បី​នៅប្រេង​នៅប្រឆេះ ក៏វា អាច​រលត់បានដែរ ដោយ​ខ្យល់បក់ ឬសត្វហើរ​ប៉ះទង្កិចនោះ ដូច្នេះអណ្តាត​ប្រទីប មិនអាច​ការពារអ្វីខ្លួនឯង​បានឡើយ  យ៉ាងណា​ម៉ិញ ជីវិត​សព្វ​សត្វ​ក្នុង​មនុស្ស​លោកយើងនេះ ក៏ ដូចប្រទីប​ប្រេងយ៉ាង​នោះដែរ ។ 

ហេតុ-បច្ច័យ​ មិនមែន​តាក់តែងឱ្យតែ​ជីវិតបាន​នៅ រស់ប៉ុណ្ណឹង​ទេ ជីវិត​ត្រូវរស់នៅ​យ៉ាងណាៗ ក៏សម្រេច​ទៅលើ ហេតុ-បច្ច័យ​ផងដែរ ការមាន​បាននូវទ្រព្យ​សម្បត្តិ ការ​ជួប ការព្រាត់ សត្វ​និង​សង្ខារ ឈឺ ជា សុខ ទុក្ខ ឬ ស្លាប់​ពេលណា  កន្លែង​ណា ស្លាប់​ដោយសារអ្វី ៘ ត្រូវសំរេច​នៅលើ ហេតុ-បច្ច័យ​ទាំងអស់ ។

ព្រោះ​ហេតុនេះ មនុស្ស​លោកគួរ​តែមាន​សេចក្តី សន្តោស ត្រូវរៀន​ឱ្យចេះ​មានការ​យោគ​យល់​ដ​ល់​គ្នានិងគ្នា ការ​ប្រព្រឹត្តិអាក្រក់ កាប់សម្លាប់​លួចប្លន់ មិនមែន​ជាវិធី ដោះស្រាយ​បញ្ហា​ឱ្យជីវិត​ខ្លួនឯង​ឡើយ ផ្ទុយមក​វិញ វារឹង រឹតតែបង្កើត​បញ្ហា និង កម្ម​ពៀរវេរា មិនមាន​ឈប់ឈរឱ្យ ខ្លួន​ឯង និង​ អ្នកដទៃ​ទៅវិញទេ ។

សេចក្តី​ព្យាយាម​សាងល្អក្នុង​កាលមុន    ក្នុងជាតិមុន បានរៀប​ចំជីវិតឱ្យកើត​មកក្នុងកំណើត​មនុស្ស​ វា​ជាដើម ទុនមួយសំខាន់​ណាស់សំរាប់​មនុស្ស​លោករើបម្រះ​ ចេញអំពី ពិភព​ងងឹត​នៃកម្ម​ពៀរវេរា ។ អំពើ​អាក្រក់ ការព្យាបាទ បៀតបៀន អមនុស្សធម៌ វាជា​អន្លង់ភក់នៃ​កាមគុណ​តែប៉ុណ្ណោះ វាជាការ​បំរើកិលេស ពិតៗ និង វាជា​ការងារដ៏ថោក​ទាបសៅហ្មង ។    

ជីវិតមនុស្សកើត​ដោយបុណ្យ​កុសល​អំពីជាតិ​មុនមានតម្លៃស្មើគ្នា​នឹងព្រហ្មចរិយធម៌ ព្រោះ​មនុស្ស​អាច​ប្រព្រឹត្ត ព្រហ្មចរិយធម៌បាន មិនត្រូវបណ្តោយ​ប្រាណដោយក្តី ប្រមាទ ឱ្យមាន​ការលង់​​លិចក្នុង​អន្លង់ខ្មៅងងឹត ធ្វើជីវិតឱ្យថោក​ទាប នោះឡើយ អ្នកប្រាជ្ញ​បានពោល​ថា ជិវិតនេះ​មានប្រមាណ តិច ។

បើដឹងថា​ខ្លួនឯង​ចាញ់ស្តេចមច្ចុរាជទេ ហេតុអ្វីក៏​បាន ជាចង់តែ​យកឈ្នះមនុស្ស​ជាតិគ្នាឯង តើបាន​ប្រយោជន៍អ្វី ទៅ សូមមនុស្សលោក​ឈប់ឈ្លោះ​ទាស់ទែងគ្នា ឈប់​ច​ង គំនុំ​ជាមួយនឹងគ្នា ហើយ​នាំគ្នាស្តាប់ឱវាទ​ព្រះសម្មាសម្ពុទ្ធ ដើម្បីរត់​ចេញអំពី​អំណាចមច្ចុរាជ​ធ្វើដំណើរ​ទៅកាន់ទីដែល ផុត​ស្លាប់ នេះទើបជាកិច្ច​ដែលគួរធ្វើ ។    

ប្រសិន​បើ​ជាការបានឈ្នះ​គេលើលោកនេះ ហើយមច្ចុ​រាជទុកជីវិតឱ្យ ក៏គួរតែ​ខំប្រឹងទៅចុះ តែបើវា​ពិតជាពុំមែន ដូចនេះហើយនោះ យើងមិន​គួរចំណាយ​ពេលវេលាទៅក្នុង ការងារឥត​ប្រយោជន៍​ឡើយ សប្បុរុសដែល​បានដឹងច្បាស់ ហើយលោក​មិនបង្អែបង្អង់ទេ លោកទៅ​ឆ្ងាយ​ហើយ គឺ ឆ្ងាយ​ចាកភពបី សូមមនុស្សប្រុស​ស្រីកុំបំភ្លេចការពិតនៃ ជីវិតរបស់ខ្លួនឯង​ចោលឱ្យ​សោះ ព្រោះ​ការពិតវានៅតែជា ការពិត​គ្រប់គ្រា គ្រប់ពេល​វេលា ហើយការ​ពិតនេះ វាអាច ជួយដោះ​ស្រាយបញ្ហាចំពោះបុគ្គលណា​ដែលបានដឹងការ ពិតនៃ​ជីវិតនេះ គឺគ្រប់បញ្ហា​ទាំង​អស់ រួមទាំង​បញ្ហា ជាតិ ជរា មរណៈ ទៀតផង ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៤,៣៧៣ ដង)
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦០,០០៧ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣៣,៤០៩ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣២,៩៩៥ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៧,២៥៦ ដង)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,០០៧ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕