30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤១,១៨៣
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ៤១,១៨៣
សរុប ៣៧៩,៣២៧,៨៧៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៩៨ ដង)

ជរាសូត្រ



 
ជរាសូត្រ
បិដកលេខ ៥៤ ទំព័រ ២៧៥
(ព្រះសម្មាសម្ពុទ្ធទ្រង់​ត្រាស់​សម្តែង​ព្រះ​សូត្រនេះ​នៅ​នគរ លាកេត)

អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ
សចេបិ​ អតិច្ច ជីវតិ អថខោ សោ ជរសាបិ មិយ្យតិ ។

ជីវិតនេះ​មាន​ប្រមាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​១០០ ឆ្នាំ ប្រសិន​បើ​រស់​ហួស​ពី​១០០ ឆ្នាំ​ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជារា​ជា​ប្រាកដ ។

សោចន្តិ ជនា មមាយិតេ ន ហិ សន្តិ និច្ចា បរិគ្គហា
វិនាភាវសន្តមេវិទំ ឥតិ ទិស្វា នាគារមាវសេ ។

ជន​ទាំង​ឡាយ​តែង​សោក ព្រោះ​វត្ថុ​ដែល​ប្រកាន់​ថា របស់​យើង សេចក្តី​ប្រកាន់​ថា របស់​យើង សេចក្តី​ប្រកាន់​ជា​របស់​ទៀង​ទាត់​មិន​មាន​ឡើយ ជីវិត​នេះ​មាន​ការ​ព្រាត់​ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្មតា អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ រមែង​មិន​នៅ​គ្រប់​គ្រង​ផ្ទះ​ឡើយ ។

មរណេនបិ តំ បហិយ្យតិ យំ បុរិសោ មមយិទន្តិ មញ្ញតិ
ឯតម្បិ វិទិត្វា បណ្ឌិតោ ន មមត្តាយ នមេថ មាមកោ ។

បុរស​សំគាល់​របស់​ណា​ថា នេះ​ជា​របស់​អញ រមែង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញរាល់​អាន​ព្រះ​រតន​ត្រ័យ ជ្រាប​ច្បាស់​នូវ​ទោស​នោះ​ហើយ រមែង​មិន​បង្អោន (ចិត្ត) ទៅ​ដើម្បី​សេចក្តី​ប្រកាន់​ថា របស់​យើង​ឡើយ ។

សុបិនេន យថាបិ សង្គតំ បដិពុទ្ធោ បុរិសោ ន បស្សតិ
ឯវម្បិ បិយាយិតំ ជនំ បេតំ កាលកតំ ន បស្សតិ ។

បុរស​អ្នក​ភ្ញាក់ (ពី​ដេក) រមែង​មិន​ឃើញ​រូបារម្មណ៍​ជា​ដើម​ដែល​មក​ជួប​ប្រទះ ដោយ​ការ​យល់​សប្តិ យ៉ាង​ណា​មិញ បុគ្គល​មិន​ឃើញ​ជន​ជា​ទី​ស្រឡាញ់ ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​លោក​ខាង​មុខ ក៏​យ៉ាង​នោះ​ដែរ ។

ទិដ្ឋាបិ សុតាបិ តេ ជនា យេសំ នាមមិទំ បវុច្ចតិ
នាមមេវាវសិស្សតិ អក្ខេយ្យំ បេតស្ស ជន្តុនោ ។

ជនទាំង​នោះ​ដែល​គេ​ឃើញ​ហើយ ឮ​ហើយ គេ​តែង​ហៅ​ឈ្មោះ កាលលះ​លោក​នោះ​ទៅ នៅ​សល់​តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។

សោក​បរិទេវមច្ឆរំ ន ជហន្តិ គិទ្ធា មមាយិតេ
តស្មា មុយោ បរិគ្គហំ អចរឹសុ ខេមទស្សិនោ ។

ពួក​សត្វ​មាន​សេចក្តី​លោភ តែង​មិន​លះ​បង់ នូវ​សេចក្តី​សោក​ខ្សឹក​ខ្សួល​និងសេចក្តី​កំណាញ់ ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ ព្រោះ​ហេតុ​នោះ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​ឃើញ​ព្រះ​និព្វាន​ថា​ជា​ទី​ក្សេម​ហើយ រមែង​លះ​បង់​សេចក្តី​ប្រកាន់​បាន ។

បដិលីនចរស្ស ភិក្ខុនោ ភជមានស្ស វិវិត្តមាសនំ
សាមគ្គិយមាហុ តស្ស តំ យោ អត្តានំ ភវនេ ន ទស្សយេ ។

ភិក្ខុណា​មិន​សម្តែង​ខ្លួន​ក្នុងភព (ថ្មី​ទៀត) អ្នក​ប្រាជ្ញ​ទាំងឡាយ ហៅ​អំពើ​នោះ របស់​ភិក្ខុ នោះ ដែល​ជា​អ្នក​ប្រព្រឹត្ត​ជៀស​គេច និង ជា​អ្នក​ភប់​ប្រសព្វ អាសនៈ​ស្ងាត់ ថា​ជា​ការ​មរម្យ​ហើយ ។

សព្វត្ថ មុនី អនិស្សិតោ ន បិយំ កុព្វតិ នោបិ អកប្បិយំ
តស្មី បរិទេវមច្ឆរំ បណ្ណេ វារិ យថា ន លិម្បតិ ។

អ្នក​ប្រាជ្ញ​មិន​បាន​អាស្រ័យ ក្នុង​អោយ​តនៈ​ទាំង​អស់​ឡើយ មិន​ធ្វើ​សត្វ​និង សង្ខារ​ឲ្យ​ជា​ទី​ស្រឡាញ់ ទាំង​មិន​ធ្វើ​សត្វ​និង សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រឡាញ់ សេចក្តី​ខ្សឹក​ខ្សួល​និង​សេចក្តី​កំណាញ់​មិន​ជាប់​ក្នុង​សន្តាន​របស់​ព្រះ​ខី​ណា​ស្រព​នោះ ដូច​ទឹក​មិន​ប្រឡាក់​សើ​ស្លឹក​ឈូក​ដូច្នោះ​ដែរ ។

ឧទកពិន្ទុ យថាបិ បោក្ខរេ បទុមេ វារិ យថា ន លិម្បតិ
ឯវម មុនី នោ បលិម្បតិ យទិទំ ទិដ្ឋំ សុតំ មុតេសុ វា ។

ដំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក ដូច​ម្តេច​ក្តី ទឹក​មិន​ទទឹក​នា​ផ្កា​ឈូក​ដូម្តេច​ក្តី អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​ណា​នីមួយ​ដែល​បាន​ឃើញ​ ដែល​បាន​ឮ ឬ ដែល​ជា​បាន​ប៉ះ​ពាល់ ក៏​ដូច្នោះ​ដែរ ។

ធោនោ ន ហិ តេន មញ្ញតិ យទិទំ ទិដ្ឋំ សុតំ មុតេសុ វា
នាញ្ញេន វិសុទ្ធិមិច្ឆតិ ន ហិ សោ រជ្ជតិ នោ វិរជ្ជតីតិ ។

មួយ​ទៀត ព្រះ​អរហន្ត​មិន​សំគាល់​ក្នុង​អារម្មណ៍​ណា​នី​មួយ​ដែល​បាន​ឃើញ ដែល​បាន​ឮ ឬ​ដែល​បាន​ប៉ះ​ពាល់ ដោយ​វត្ថុ​នោះ​ៗ ឡើយ ទាំង​មិន​ប្រាថ្នា​ការ​ស្អាត​ដោយ​វត្ថុ​ដោយ​ដទៃ​ទេ ព្រោះ​ព្រះ​អរហន្ត នោះ​មិន​ត្រេក​ត្រអាល ហើយ​ក៏​មិន​មែន​ប្រទូស្ត​ទាស់ មាន​នូវ​ទោមនស្ស (ដូច​កល្យាណ​បុថុជ្ជន និង សេក្ខបុគ្គល) ឡើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៥៥ ដង)
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៥៧០ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿