អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,៥៩៥ ដង)
សម្ដេចព្រះមហាសុមេធាធិបតី គណៈមហានិកាយ ប្រាក់ ហ៊ិន

|
សម្ដេចព្រះមហាសុមេធាធិបតី
ប្រាក់ ហ៊ិន ព្រះសង្ឃនាយក គណៈមហានិកាយ ព.ស ២៤១៨ ~ ២៤៩១ គ.ស ១៩៣៧ ~ ១៩៤៧ - ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (តែពេលទំងន់ នៅភូមិពោធិជំទាវមាន់ ខេត្តព្រៃវែង ដោយស្រុកមានវិបត្តិភ័ន្តប្រែជាន់រាមាកំហែង ក៏បានរត់ទៅនៅភូមិចាក់អង្ករវិញ)។ បិតានាម ប្រាក់ ជាជំទប់លេខ១ មាតានាម ដែង ក្រោយមក មាតាបិតា បានមករស់នៅឃុំលេខ៦ ជ្រោយចង្វា ភ្នំពេញ មានរបរជាអ្នកជំនួញឬស្សី។ - ព្រះជន្មាយុបាន ១២ឆ្នាំ បានបួសជាសាមណេរនៅវត្តសាំងសាមី ក្រុងព្រៃវែង ពីឆ្នាំចរ ចស័ក ព.ស ២៤១៨ គ.ស ១៨៧៤។ - ព្រះជន្មាយុបាន ២១វស្សា បានឧបសម្បទាជាភិក្ខុ នៅក្នុងវត្តសាំងសាមី ឆ្នាំមមែ ចត្វាស័ក ព.ស ២៤២៧ គ.ស ១៨៨៣ ព្រះឧបជ្ឈាយ៍អោយនាមបញ្ញាត្តិថា សុធម្មត្ថេរ។ - ព្រះអង្គបានឡើងជាចៅអធិការវត្តសារាវ័នតេជោ ឃុំលេខ៣ ក្រុងភ្នំពេញ ពីឆ្នាំចរ ត្រីស័ក ព.ស ២៤៥៤ គ.ស ១៩១០។ - ព្រះជន្មាយុ ៧៥វស្សា នៅក្នុងឆ្នាំឆ្លូវ ព.ស ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ (ព្រះរាជក្រឹត្យ លេខ ៦ ចុះថ្ងៃទី ០១ ខែ ហ្វេវ្រីយេ ឆ្នាំ១៩៣៧)។ - ព្រះជន្មាយុ ៧៧វស្សា ព្រះអង្គបានទទួលឋានន្តរស័ក្ដិ ជាព្រះសង្ឃនាយក (ព្រះរាជ ក្រឹត្យលេខ ២២ ចុះថ្ងៃទី ១៧ ដេសមប្រី ឆ្នាំ១៩៤០)។ - ព្រះជន្មាយុ ៨០វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់ជាទី សម្ដេចព្រះពោធិវ័ង្ស ព្រះសង្ឃនាយកគណៈមហានិកាយ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៧៤ គ.ស ១៩៣០។ - មានព្រះជន្មាយុ ៨១វស្សា ព្រះអង្គបានឡើងសមណស័ក្ដិជាន់ខ្ពស់បំផុត ជាទី សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ នៅថ្ងៃ ១រោច ខែអស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតូប្រិ៍ ឆ្នាំ១៩៣១។ - មានព្រះជន្មាយុ ៨៥វស្សា ព្រះអង្គបានចូលទីវង្គត នៅថ្ងៃ ព្រហស្សតិ៍ ៨កើត ឆ្នាំកុរ ព.ស ២៤៩១ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ចិកា ឆ្នាំ ១៩៤៧ វេលាពាក់កណ្ដាលអាធ្រាត្រ។ ដោយ៥០០០ឆ្នាំ |