ថ្ងៃ សៅរ៍ ទី ០២ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៤,៥៤៥
Today
ថ្ងៃម្សិលមិញ ២១៥,៥៧៧
ខែនេះ ២៩០,១២២
សរុប ៣៧៩,៥៧៦,៨១៥
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៣៦,១៨២ ដង)

កំណើត​នៃ​ការ​ធ្វើ​កឋិនទាន



ស្តាប់សំឡេង
 
បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួង ព្រោះ​ប្លែក​ពី​ចីវរទាន​ឯ​ទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺ៖

- ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាតថា​កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែ​អស្សុជ​១៤​ថ្ងៃ ពី​ត្រឹម​១រោច ដល់​១៤​រោច (​ខែដាច់) ខែ​កត្តិក​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​(​ពេញ​បូណ៌មី​)។ រយៈ​កាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​នេះ​ទាយក​ចង់​មក​ធ្វើ​ថ្ងៃ​ណា​មួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។

- ប្លែកដោយវត្ថុ គឺ​សំពត់​ដែល​ក្រាល​កឋិន​នោះ បានតែស្បង់​ឬ​ចីពរ​ឬក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹម​ត្រូវ​តាម​ពុទ្ធប្បញ្ញត្តិសំពត់​ក្រៅ​ពី​នេះ​ធ្វើ​ពុំ​បាន​ហើយ​សំពត់​ទាំង​៣​មុខ​ទៀត​សោត​នឹង​យក​ទាំង​អស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ ទោះ​បី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់​កឋិន​មក​វេរប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុណា​មួយ​ធ្វើ​ជា​អង្គ​កឋិន​ គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន​ចីពរ​ក៏​បាន សង្ឃាដី​ក៏​បាន ស្រេច​លើ​ព្រះទ័យ​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹម​ត្រូវ​តាម​វិនយប្បញ្ញត្តិ​តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​ ១ ត្រៃ សង្ឃាដី​ជា​ចីវរ​ធំជាងគេ។

- ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​គប្បី​ធ្វើ​ឲ្យ​ត្រូវ​របៀប​តាម​ព្រះ​វិន័យ។

- ប្លែក​ដោយ​បដិគ្គាហកៈ គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ​ក្រៅ​ពី​ភិក្ខុ​ពុំ​បាន​ឡើយ​ហើយ​ភិក្ខុ​នោះ​ទៀត លុះ​តែ​បាន​នៅ​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណា​មួយ​ទើប​ទទួល​ក្រាល​គ្រង​និង​អនុមោទនា កឋិន​ក្នុង​វត្ត​នោះ​បាន​ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ​តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន។

- ប្លែក​ដោយ​អានិសង្ស គឺ​ទា​យក​អ្នក​ធ្វើ​ក៏​បាន​អនិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ភាគ​៨​ត្រង់​កឋិនក្ខន្ធកៈ​ ថា៖
  • អនាមន្តចារោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មាន​ទោស។
  • អសមាទានចារោ ត្រាច់​ទៅ​ដោយ​មិន​បាច់​យក​ត្រៃ​ចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន។
  • គណភោជនំ ឆាន់ភោជន​បាន។
  • យាវទត្ថចីវរំ ទុក​ដាក់​អតិរេកចីវរ​បាន​តាម​ត្រូវ​ការ។
  • យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរ​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ​ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ។
ដោយ​កឋិន​ទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាង ដូច​ពោល​មក​នេះ​ហើយ​បាន​ជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក​ត្រា​រាប់​ពុំ​បាន​ឡើយ ព្រោះ​ជា​ចីវរ​ទាន​ពិសេស​ប្លែក​ពី​ចីវរ​ទាន​នានា​ដូច​ពោល​មក​នេះ​ឯង។ ចីវរ​ទាន​ឲ្យ​ហើយ​បាន​ទទួល​ផលានិសង្ស​៥​យ៉ាង ដែល​ប្រកប​ដោយ​សេចក្ដី​សុខ​ស្រួល​ដល់​ភិក្ខុ​សង្ឃ​ជា​អ្នក​ទទួល​ទាន​ផង សម​ដូច​ព្រះពុទ្ធ​ដី​កា​រ​ថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជន​អ្នក​មាន​ប្រាជ្ញា​ណា​មួយ​បាន​ឲ្យ​នូវ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នក​ដទៃ ជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល​វិញ​ពិត​ប្រាកដ​ពុំ​ខាន​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៤,៩៦៧ ដង)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
ផ្សាយ : ២៥ កុម្ភះ ឆ្នាំ២០១៧ (អាន: ៥២,៤០៤ ដង)
ឧបាសក​ដែល​ជា​ឯត​ទ​គ្គៈ​ ផ្នែក​ដល់​សរណៈ​ជា​បឋម​
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ៤,៨៧២ ដង)
ជីវប្រវត្តិសង្ចេប ព្រឹទ្ធាចារ្យ វិនយាចារ្យ គាំ អ៊ីវ
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៥,៣២១ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១៩,២១២ ដង)
សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០១៨ (អាន: ២៨,៨២៦ ដង)
ជី​វ​ប្រ​វត្តិ​របស់​នា​ចុន្ទ​កម្មា​រ​បុត្រ​ឧ​បាសក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿