អានអត្ថបទ
ផ្សាយ : ០១ មករា ឆ្នាំ២០១៨ (អាន: ១០,៥០៣ ដង)
ទស្សនៈ សម្ដេចព្រះសង្ឃរាជ ជួន-ណាត

|
នៅអាស្រមមនោរម
ពេលព្រះសុរិយាជ្រៀងជ្រេ ហៀបអស្តង្គត នាថ្ងៃមួយ សម្តេចព្រះសង្ឃរាជ ព្រះអង្គ ទ្រង់គង់នៅក្នុង ទីលានអាស្រមមនោរម សង្កាត់រកាកោះ ស្រុកគងពិសី ខេត្ត កំពង់ ស្ពឺ ជិតវត្តកំណើតនៃព្រះអង្គ សម្តេចទ្រង់យាងសន្សឹមៗ ទតមើលដំណាំ ផ្សេងៗ ដែលព្រះអង្គបានដាំពីអាទិត្យមុន។ ព្រះកាយវិការនេះសមដូចពុទ្ធភាសិតមួយចែងថា៖
១. អនត្ថំ បរិវជ្ជេតំ អត្ថំ តណ្ហាតិ បណ្ឌិតោ។ បណ្ឌិតរមែងវៀរការដែលមិនមានប្រយោជន៍ កាន់យក ការដែលមានប្រយោជន៍។ តាមពិតសម្តេច តាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គមិនធ្វើធម៌ ក៍ព្រះអង្គធ្វើកិច្ចការអក្សរសាស្រ្ត ឬកិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រមមនោរម ដើម្បីក្រសាលព្រះទ័យដូចជាជនធម្មតាឡើយ។ ព្រះអង្គតែងយកព្រះរាជហឬទ័យទុកដាក់នឹងបញ្ហាទឹក សម្រាប់អ្នកស្រុកនៅទីនោះ។ អាស្រ័យដូច្នេះហើយ ទើបព្រះអង្គជីស្រះដ៍ធំល្វឹងល្វើយ គួរជាទីត្រេកត្រអាលនៃមនុស្សលោក។...
អានបន្ត ក្នុងសៀវភៅ “ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន-ណាត ត្រង់ទំព័រ ៣៣
ដោយ៥០០០ឆ្នាំ
|