ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៥៤ ដង
ស្កែនយកតំណ
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា

ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៥២,៩៩៩ ដង)

អារ្យធម៌ដែនជម្ពូទ្វីប : តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់​៩០០​ឆ្នាំមុន​ពុទ្ធ​សករាជ) នាយុគ​អារ្យធម៌​សណ្ដ​ទន្លេ​សិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មាន​ការ​គាស់ឃើញបូរាណ​ស្ថាន​សំខាន់​មួយ​នៅ Mohenjo Daro ភាគឦសាន​នៃក្រុង​ការាចី​ប្រទេស​បាគីស្ថាននិង Harappa ចម្ងាយពីកន្លែង​ដើម​ប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌​មាន​ចំណាស់​ជាង​គេ​ ក្នុង​ភូមិ​ភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុង​ពេល​ជាមួយគ្នានៃអារ្យធម៌អេហ្សីប​បូរាណ អារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌​មិនូអ័ន​នៃកោះ​​ក្រេត (Crete) ។ អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់ ទីក្រុងដែលមានការ​រចនា​ប្លង់ដ៏​ឆ្នើម ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មាន​ការ​គោរព ​បូជា​ព្រះអាទិទេពដែលមានលក្ខណៈប្រហែល​គ្នា និងការគោរព​ព្រះសិវៈនា​​សម័យ​ក្រោយ​មក ។



អារ្យធម៌នេះបានពង្រីកខ្លួនយ៉ាង​ទូលំទូលាយ ភាគ​ខាង​លិចដល់ជាយដែន​អ៊ីរ៉ង់ (Iran) ខាងជើងទៅដល់​អាហ្វ​ហ្គានិស្ថាន (Afghanistan) ខាង​កើតមក​ដល់ទី​ក្រុង​ដេលី (Delhi) បច្ចុប្បន្ន ។ តាំង​ពី​ ១៥០០ ដល់ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកតំបន់ខ្ពង់រាបរបស់អ៊ីរ៉ង់ (Iran) ឬប៉ើសៀ (Persia) ហើយ ចូល​មក​រុករានគ្រប់គ្រងរហូតដល់ឆ្នេរសមុទ្រគង្គារ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសា​​សំស្ក្រឹត ​និងរបបវណ្ណៈមកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគ​លោហៈ ។

សម័យពុទ្ធកាល - ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា
អាណាខែត្រក្នុងជម្ពូទ្វីប : ៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពី​ទិស​បូព៌ាទៅដល់ទិសពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួប​ផ្សំជា​មួយ​យោនៈទៅជា យោនក្កម្ពោជៈ) ទាំង​១៦​ ដែននេះ ដែនខ្លះ​សាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺ​ដែន​មគធៈ ។

ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា : ៨០ ឆ្នាំ ម.ព.ស. (៦២៣ ម.គ.ស. (ម.គ.ស. -> មុនគ្រឹះសករាជ) ឬ បរទេស ពោលថា ៥៦៣ ម.គ.ស.) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់ ​ព្រះបាទសិទ្ធោទនៈ និង ព្រះនាង​សិរីមហា​មាយា នៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិល​ព័ស្ថុ​ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ។ ៥១ ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សា នាស្ទឹងអនោមានទី ។ ៤៥ ឆ្នាំម.ព.ស. ​(៥៨៨ ម.គ.ស.) នាថ្ងៃ​ពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញាណ ជាព្រះពុទ្ធជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេរស្ទឹងនេរញ្ជរា ស្រុក​ឧរុវេល​​សេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥​ព្រះ​វស្សា ​។ ២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី ។

នៅ​ក្នុងព្រៃនោះក្រោយមកមិនយូរ ក្រៅពីមាន យសកុលបុត្តម្នាក់ និងសំឡាញ់ ៥៤ នាក់​​ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គ​ទ្រង់​បញ្ជូន​ចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធសាសនាដោយព្រះតម្រាស់ថា " ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកា​នុក​ម្បាយ " ប្រែ​ថា " ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និង​ដើម្បី អនុគ្រោះដល់សត្វលោកចុះ " ។

ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ បន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ ក្រោយពីប្រោស​បញ្ចវគ្គី​ នាព្រៃឥសិបត្តនមិគ្គ​ទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើ​ដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោស​ជដិល​បីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្ត​ទៅ​ប្រោសព្រះបាទពិម្ពិសារ ជាមួយរាជ​បរិពារ ក្រោយមក​ព្រះបាទ​ពិម្ពិសារទ្រង់បាន​ប្រគេន​វត្ត​វេឡុវ័ន ជាអារាមមុនដំបូងបំផុត ក្នុងព្រះពុទ្ធសាសនា ។ ទ្រង់បំពេញពុទ្ធកិច្ច​ដើម្បី​ប្រតិស្ថានព្រះពុទ្ធ​សាសនា ក្នុង​ដែន មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហា​មោគ្គ​លាន (អតីតជាបរិពាជកឈ្មោះឧបតិសៈនិង​កោលិតៈ) ​ព្រមទាំងបរិវារ ២៥០នាក់ទៀត ។ បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះ​ដល់​ថ្ងៃ​ពេញបូណ៌មីខែ​មាឃ​ ព្រះពុទ្ធអង្គ ទ្រង់​ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែង​ឱវាទ​បាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។ លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិក​សេដ្ឋី​បានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្ត​ជេតពន​ ថ្វាយព្រះពុទ្ធជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់ ប្រថាប់គង់​នៅ​ច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺ​វត្តបុព្វរាម​ក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំ​វស្សា​៦ ព្រះវស្សា ។

ពុទ្ធកិច្ច ៤៥ ព្រះវស្សា : អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា​ ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចតទៅនេះ ៖

- វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
- វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិល​ព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន ។ ប៉ុន្តែ​បើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុង​សាវត្ថី ។
- វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាង​មហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
- វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។
- វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​​និងនកុលមាតា ។
- វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
- វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។
- វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
- វស្សាទី ១២ ស្រុកវេរញ្ជា ។
- វស្សាទី ១៣ ចាលិយបព៌ត ។
- វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
- វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
- វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
​​​​​​​​- វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។​​​​​​​
វស្សាទី ១៨-១៩ ចាលិយបព៌ត ។
- វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។
- វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេត​វនា​រាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
- វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។



ពុទ្ធកិច្ចប្រចាំថ្ងៃ : ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ

១. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត
២. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
៣. បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
៤. អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
៥. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។

គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ : ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហា​វីរៈ​ (និគ្រន្ថនាដបុត្រ) សាស្ដាជេន (ជិនៈ) អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពី​ពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំ​ឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​​សង្គីតិសូត្រទុកជាគំរូនៃការ​ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស. (៥៤៣​ ម.គ.ស.​ខ្លះថា ៤៨៣ ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។ បច្ឆិមពុទ្ធវចនៈ ខយវយ​ធម្មា សង្ខារា អប្បមាទេន សម្បទេថ " សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យ​ទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ " ។

ប្រែសម្រួលដោយ ភិក្ខុ សញ្ជាតវិរិយោ
ចាកកាលានុក្រម របស់​ព្រះតេព្រះគុណ​ ព្រះ​ព្រហ្ម​គុណាភណ៌ ។

ប្រភពៈ គេហទំព័រ ព្រះពុទ្ធសាសនាថេរវាទខ្មែរ

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៥៩ ដង)
ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញ
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២១ ដង)
ពាក្យសមាទានបាដិហារិយបក្ខឧបោសថសីល ដោយខ្លួនឯង
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ២០៧ ដង)
អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ
ផ្សាយ : ០៦ សីហា ឆ្នាំ២០២៦ (អាន: ២៣៩ ដង)
ប្រវត្តិព្រះពុទ្ធសាសនា​នៅ​ភូមា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩១ ដង)
បណ្ឌិតតួអង្គដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តឥណ្ឌាសម័យទំនើប
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ២១៣ ដង)
មហាសេដ្ឋី ធ្លាក់ខ្លួនជាប្រេតដ៏ស្រេកឃ្លានក្នុងវាលខ្សាច់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1