images/articles/1263/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៨២៣ ដង)
មនុស្សចិត្តខ្វាក់
កូនជាទីស្រឡាញ់
កូនធ្លាប់បានឮពាក្យនេះហើយគឺ (ឲ្យសម្លឹងមើលសេចក្តីល្អរបស់អ្នកដទៃ) ។ ពាក្យនេះប្រាប់ឲ្យយើងហាត់សម្លឹងមើលផ្នែកល្អរបស់មនុស្សដែលយើងស្គាល់ មនុស្សដែលយើងគប់រក ឬមនុស្សដែលនៅរួមជាមួយយើង ។
មនុស្សយើងដែលនៅមានកិលេសនេះ សុទ្ធតែមានចំណុចខ្វះខាតក្នុងខ្លួនគ្រប់គ្នាទាំងអស់ មិនមានអ្នកណា ដែលបរិសុទ្ធផូរផង់គ្រប់យ៉ាងរកកន្លែង
images/articles/1265/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦២៦ ដង)
កូនជាទីស្រឡាញ់!សម័យនេះអ្នកណាៗ ក៏ឃើញប្រាក់ ថាជាព្រះជាម្ចាស់ដែរ ព្រោះឃើញថាប្រាក់ជារបស់បណ្តាលឲ្យបាននូវអ្វីៗ គ្រប់យ៉ាង សូម្បីតែចិត្តមនុស្សក៏គេអាចទិញបានដែរ ។ មើលចុះ មនុស្សរាល់ថ្ងៃនេះ គឺសំដៅរកតែប្រាក់ គ្រប់ផ្លូវដែលបានប្រព្រឹត្ត គ្រប់វិធី ទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណា ក៏ព្រមធ្វើទាំងអស់ឲ្យតែបានប្រាក់ ។
ព្រោះហេតុដូច្នេះហើយ ទើបក្នុងលោកយើងនេះត្រូវឡើងកម្តៅ ទាំងកម្តៅចិត្ត ទាំងកម្តៅថ្ងៃ ។ ប្រាក់សំខាន់ក៏ពិតមែនហើយណាកូន ប៉ុន្តែចូកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់ រហូតដល់ភ្លេចសេចក្តីល្អ ភ្លេចនូវគុណធម៌នោះ ។ កាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវក្លាយជាចៅហ្វាយលើកូនដោយពិត ។ កាលបើមានប្រាក់ជាចៅហ្វាយហើយ ប្រាក់ក៏នឹងប្រើកូនបង្គាប់កូនឲ្យធ្វើនេះ ឲ្យធ្វើនោះ ។ កូនអាចពិនិត្យមើលខ្លួនឯងបាន គឺនៅពេលមិនទាន់មានប្រាក់ កូនក៏មិនទាន់មានប្រាក់ កូនក៏មិនគិតចង់បានអ្វីច្រើនប៉ុន្មាននោះដែរ ចង់បាន ចង់ញ៉ាំ ចង់ទិញចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះ លុះដល់កូនមានប្រាក់ច្រើន កូនក៏ចាប់ផ្តើមចង់ញ៉ាំ ចង់ប្រើរបស់ដែរល្អៗប្លែកៗ ថ្លៃៗលើសពីការចាំបាច់ គឺមនុស្សយើងត្រូវប្រាក់បង្វិលឲ្យវិលខួរក្បាលអស់ ដោយមិនដឹងខ្លួនទៀតផង ។
មនុស្សយើងកាលមិនទាន់មានប្រាក់អាចមានពេលដេកពួន សម្រាកសម្រាន្តសុខស្រួលវាស់ព្រឹក តែដល់ពេលមានប្រាក់ ត្រឡប់ទៅជាមិនមានពេលដេកពួនស្រួលបួលរកថ្ងៃសម្រាកក៏មិនមាន សឹងតែរកពេលបរិភោគអាហារឲ្យស្រួលមិនបានផង ។ នៅពេលមានប្រាក់តិច អាចនៅជាមួយក្រុមគ្រួសារបាន តែដល់ពេលមានប្រាក់ច្រើន បែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។ នេះឯងណាកូន ប្រាក់វាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅវង្វេងជាមួយវា ។
កូនមើលចុះ មនុស្សខ្លះនៅពេលមានប្រាក់ ក៏គិតការធំដុំ ហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់ មុខរបរទុច្ចរិត ផិតក្បត់ក្នុងគូគ្រងរបស់ខ្លួន ប្រព្រឹត្តអនាចារលើបុត្រភរិយា របស់អ្នកដទៃ ។ ល ។ ប្រាក់វាប្រើឲ្យធ្វើទាំងអស់ បើមិនមានប្រាក់ទេ គេអាចគិតធ្វើយ៉ាងនោះ ឬកេមិនអាចធ្វើបានឡើយ ។
ដូច្នោះ កូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ចិត្តលោភ ចិត្តល្ងង់ ត្រូវកុំឲ្យប្រាក់មកជាចៅហ្វាយឬជាបញ្ជាការប្រើកូនឲ្យសោះ ។ កូនត្រូវជាម្ចាស់លើប្រាក់វិញ ជាអ្នកប្រើប្រាក់ និងប្រើក្នុងផ្លូវត្រូវ យ៉ាងនេះ ទើបកូនមិនក្តៅក្រហាយស្តាយក្នុងកាលជាខាងក្រោយឡើង ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1269/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦២៧ ដង)
កូនជាទីស្រឡាញ់!កាលពោលដល់រឿងសុខភាព យើងច្រើនតែនឹកដល់សុខភាពរាងកាយ នឹកដល់ភាពរឹងប៉ឹង និងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះ ការពិតសុខភាពផ្លូវចិត្ត ដែលមានសុខភាពល្អ ក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាត ស្រឡះថ្លា មិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយ ។ដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យល្អ ទើបជាការចាំបាច់ណាស់ ។
សុខភាពនៃចិត្តនឹងល្អទៅបាន ក៏ដោយសារការថែរក្សាដែរ គឺកុំចេះតែប្រមូល រឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមសិការ ។ អយោនិសោមនសិការ បានដល់ការគិតខុស ម្ល៉ោះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងៗ ដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយ បណ្តាលឲ្យខូចសុខភាពរបស់ចិត្ត ។
មិនមានរឿងអ្វីដែលអាក្រក់នោះទេ បើកូនមិនគិតថាអាក្រក់ ។ រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់ តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយ ព្រោះគេមិនបានគិតដូច្នោះ ។ សេចក្តីពិតដូចនេះសម្តែងឲ្យឃើញថា អាក្រក់ ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយ គឺនៅនឹងការគិតរបស់មនុស្សម្នាក់ៗ ។ កាលបើដូច្នេះ កូនព្រមឲ្យគំនិតរបស់កូន ធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វី ។
ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់ សម្រាប់កូនជាងកូនជាមនុស្សនោះឡើយ ។ ជំនួយការដែលកូនចង់ឲ្យអ្នកដទៃ ធ្វើសេចក្តីល្អដល់កូន គឺកូនត្រូវព្យាយាមធ្វើសេចក្តីឲ្យខ្លួនឯង ទៅតាមដែលកូនត្រូវការ ព្រោះថាក្នុងលោកនេះ មិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយ ។ សេចក្តីល្អដែលកូនធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្តជាពិតប្រាកដ គឺធ្វើចិត្តបានសុខស្ងប់ ។ កាលចិត្តសុខស្ងប់ហើយ អ្វីៗជាខាងក្រៅក៏រៀបរយទៅផងដែរ ។
មនុស្សមានសុខភាពផ្លូវចិត្តល្អ រមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯង ។ មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូរកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អ ។ មនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អ ។
បរិវេករសម បិត្វា រសំ ឧបសបស្ស ច
និន្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។
បុគ្គលក្រេបជញ្ជក់នូវរស ដែលកើតពីវិវេក និងរសព្រះនិព្វាន ដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសព្រះនិព្វានដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសបីតិដែលកើតធម៌ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយ(និងជាអ្នក) មិនមានបាប ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1270/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៩០ ដង)
កូនជាទីស្រឡាញ់!
គោលធម៌ សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី៣ គឺ( ប្រឹងខ្លួនឯងឲ្យដល់) ដោយសេចក្តីថា មនុស្សយើងចូលចិត្តឲ្យអ្នកដទៃមកលើកតម្កើងខ្លួណ ប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាន និងលើកតម្កើងនោះ គឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ នឹងមានអ្នកណាមកស្រឡាញ់មករាប់អានទៅ ។ វិធីម្យ៉ាងសម្រាប់សាងស្នេហ៍ឲ្យមនុស្សស្រឡាញ់
images/articles/1284/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៨៨៦ ដង)
ក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាកូនមានបីពួកគឺ៖
១- អតិជាតបុត្រ
២- អនុជាតបុត្រ
៣- អវជាតបុត្រ
ក្នុងបណ្ដាកូនទាំងបីពួកនេះលោកអធិប្បាយថា កូនដែលជាអតិជាតបុត្រជាកូនបុណ្យ ដោយថា កូននេះមិនមានឪពុកម្ដាយទូន្មានទេ ខ្លួនចេះដឹងនូវអំពើខុសត្រូវ ដោយខ្លួនឯងរហូតខ្លួនបានដល់ព្រះត្រៃសរណគមន៍គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈជាទីពឹងទីរលឹក នឹងជាអ្នកសមាទានសីល ៥ ជាអ្នកមិនសម្លាប់សត្វ មិនលួចទ្រព្យសម្បត្តិគេ មិនប្រព្រឹត្តខុសក្នុងកាម មិននិយាយកុហក មិនផឹកទឹកស្រវឹង ឬ អាចជាអ្នកសមាទានសីល ៨ និងសីល ១០ ឬ មានសទ្ធាដោយខ្លួនឯង ចេញប្រព្រឹត្តនូវនេក្ខម្មៈគឺការបួសដើម្បីបំពេញកុសល ដោយខ្លួនឯង ដោយមិនមានឪពុកម្ដាយ ឬ បងប្អូនបបួលដឹងនាំឡើយ។កាលខ្លួនបានប្រព្រឹត្តនូវអំពើល្អយ៉ាងនេះ ក៏អាចបបួលដឹកនាំឪពុកម្ដាយឲ្យដើរក្នុងគន្លងល្អ ដូចជាឲ្យគាត់ដល់ព្រះត្រៃសរណគមន៍រក្សាសីល ៥-៨-១០ ជាដើម។ នេះឈ្មោះថា ដឹកនាំគាត់ឲ្យសទ្ធា សីល ចាគៈ និងបញ្ញា ដើម្បីជាប្រយោជន៍ក្នុងលោកនេះ និងបរលោក។ កូនដែលមានគុណធម៌យ៉ាងនេះឈ្មោះថា ជា អតិជាតបុត្រ។
ចំណែកអនុជាតបុត្រ ជាកូនដែលដើរតាមគន្លងដំបូន្មានរបស់ឪពុកម្ដាយ។ ឪពុកម្ដាយទូន្មានឲ្យដើរតាមផ្លូវល្អជាសុចរិតក៏ធ្វើតាមមិនឲ្យខុសឆ្គាំឆ្គងឡើយ ជាបុគ្គលងាយទូន្មានប្រៀនប្រដៅហៅថា "សៅវចបុគ្គល" បុគ្គលងាយប្រដៅ។ នេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អនុជាតបុត្រ។
អតិជាតបុត្រនិងអនុជាតបុត្រនេះ ចាត់ជាកូនបុណ្យដែលកើតក្នុងផ្ទៃរបស់យើង ធ្វើឲ្យយើងមានសេចក្ដីសុខរុងរឿងចម្រើនកើតសុភមង្គលក្នុងគ្រួសារ។
ចំណែកពួកកូនទី ៣ ជាកូនបាបមិនចេះដឹងខ្លួនឯងថា ហើយមិនស្ដាប់តាមពាក្យប្រៀនប្រដៅរបស់ឪពុកម្ដាយគិតតែពីរឿងសប្បាយភ្លើតភ្លើន គេចសាលា ដើរលេងមានមិត្តភ័ក្ត្រ សុទ្ធតែជាអ្នកខិលខូច ខ្ជិលច្រអូស រហូតទៅប្រព្រឹត្តអំពើថោកទាប មានលួច ប្លន់អ្នកដទៃជាដើម និងឈ្មោះថា ជាបុគ្គលពាល ឬ ពាក្យសម័យឥឡូវថា ជើងកាង។ កូនជំពូកនេះព្រះសម្ពុទ្ធទ្រង់ត្រាស់ថា អវជាតបុត្រ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1281/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៦៦ ដង)
កូនជាទីស្រឡាញ់!សភាវៈទាំងឡាយទាំងពួង គឺជាសភាវៈដែលកើតមានជាធម្មតា មិនបានឲ្យទុក្ខដល់អ្នកណាៗ ឡើយ ។ ប្រៀបដូចជាបន្លា ដែលធម្មតាវាតែងស្រួច តើបន្លាឲ្យទុក្ខដល់យើងដែរទេ? អត់ទេ ។ បន្លាមិនបានឲ្យទុក្ខដល់អ្នកណាឡើយ បើយើងមិនទៅជាន់វាទេនោះ តែបើយើងជាន់ឲ្យបន្លាមុត ក៏ជាទុក្ខឈឺចុកចាប់ភ្លាមដោយពិត ។
ដូចម្តេចបានជាទុក្ខ?ព្រោះជាន់វាយ៉ាងណាមិញសង្ខារទុក្ខ ឬឧបាទានក្ខន្ធទុក្ខ គឺជាទុក្ខពិតតាមសភាៈជាទុក្ខសច្ចៈ ដូចបន្លាអីចឹង បើយើងមិនជាន់ឲ្យបន្លាមុតពោលគឺមិនប្រកាន់ទេ ទុក្ខក៏មិនកើតមានដល់ចិត្តដែរយ៉ាងនេះឯង ។ព្រះធម៌ដូចជាស្បែកជើង សម្រាប់រក្សាយើងមិនឲ្យមានទុក្ខតាមផ្លូវចិត្ត ។ ដើរក្នុងព្រៃបន្លាត្រូវពាក្យស្បែកជើងយ៉ាងណា ដើរក្នុងវដ្តសង្សារត្រូវមានព្រះធម៌ក៏យ៉ាងនោះដែរ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1277/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧៧ ដង)
ស្ត្រីពួកខ្លះក្នុងលោកនេះមិនមានគុណធម៌ក្នុងខ្លួន តែងមើលងាយស្វាមី ដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីហើយដោយហេតុ ៨ យ៉ាងគឺ៖
១- ប្ដីទ័លក្រ
២- ប្ដីឈឺជានិច្ច
៣- ប្ដីចាស់ទុព្វលភាព
៤- ប្ដីផឹកសុរា
៥- ប្ដីធ្វេសប្រហែស
៦- ប្ដីល្ងង់ខ្លៅ
៧- ប្ដីខ្ជិលច្រអូសក្នុងកិច្ចការងារ
៨- ប្ដីមិនញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើតមាន
សម្រាប់ខ្លួនយើងជាមនុស្សស្រីត្រូវមានទឹកចិត្តឲ្យបានស្មោះស្ម័គ្រភក្ដីចំពោះស្វាមី មិនគួរមើលងាយមើលថោកត្មេះតិះដៀលប្ដីទេ ទោះជាក្រីក្រ តោកយ៉ាកយ៉ាងណាក៏ដោយ ត្រូវគោរពថា នេះជាស្វាមីរបស់យើង ខ្លួនយើងត្រូវគោរពឲ្យបានល្អមិនត្រូវមើលងាយដោយហេតុ ៨ ប្រការខាងលើនេះទេ។ ត្រូវយកចិត្តទុកដាក់ចំពោះស្វាមីទាំងថ្ងៃទាំងយប់ ហើយចេះអនុគ្រោះចំពោះស្វាមី បើមានកំហុសគួរអាចអនុគ្រោះឲ្យបាន មិនត្រូវបង្កឲ្យកាន់តែខ្លាំងក្លានោះទេ។ ចំណែកខ្លួនយើងជាប្រុសកាលដឹងថាស្ត្រីតែងមិនពេញចិត្តចំណុចខាងលើនេះ ហើយយើងត្រូវប្រតិបត្តិខ្លួនមិនឲ្យមានកំហុសឆ្គាំឆ្គងទាំង ៨ នេះ ដោយមិនឲ្យមានទាល់តែសោះក្នុងខ្លួនយើងត្រូវឧស្សាហ៍ព្យាយាមខ្នះខ្មែងឡើង ដើម្បីធ្វើជាប្ដីដ៏ល្អ និងជាទីគោរពរបស់ប្រពន្ធ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1766/textd-15858745274.png
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១៣,៨៩៩ ដង)
១២ប្រការប្រមុខនៃក្តីវិនាស
នៅក្នុងគម្ពីរសត្តន្តបិដក ខុទ្ទកនិកាយ សត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦ (បរាភវសូត្រ) មានតំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែលនាំមកនូវក្តីចម្រើន ឬមង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និងទេវតាទាំងឡាយ ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ
images/articles/1841/te544784515oxtd-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៩,៤២៨ ដង)
សួរ. សាសនៈ ប្រែថាដូចម្តេច?
ឆ្លើយ. ប្រែថា ពាក្យប្រៀនប្រដៅ ពាក្យទូន្មាន ឱវាទ ឬដំបូន្មាន ។
សួរ. សាសនៈ ដែលប្រែថា ពាក្យប្រៀនប្រដៅនោះ តើប្រៀនប្រដៅទៅលើអ្នកណា? ធ្វើអ្នកដែលប្រតិបត្តិតាមឲ្យទៅជាអ្វី?
ឆ្លើយ. ពាក្យប្រៀនប្រដៅទៅលើជនក្នុងលោកទាំងមូល ឲ្យប្រព្រឹត្តិសុចរិតត្រឹមត្រូវល្អ ឲ្យវៀរចាកអំពើអាក្រក់ដោយកាយ វាចា ចិត្ត ។
images/articles/679/33red.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥១,៩៧៨ ដង)
គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះតគ្គរា ខ្ញុំបានយកផ្លែគុយ ទៅថ្វាយព្រះសយម្ភូ។
images/articles/851/1qefw34r34xtd-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៨,៩៦៤ ដង)
៥០០០ឆ្នាំ សូមធ្វើការចូលរួមដើម្បីប្រកាសជូនអំពី ពិធីបុណ្យវិសាខបូជា នឹងត្រូវប្រព្រឹត្តទៅឆាប់ៗ ខាងមុននេះហើយ គឺនៅថ្ងៃ សុក្រ ទី ២០ ខែឧសភា ឆ្នាំ ២០១៦ ។ សូមលោកអ្នកត្រៀមខ្លួនដើម្បីចូលរួមពិធីបុណ្យនេះកុំបីខាន ដើម្បីបានជាបុណ្យកុសលនិងការសម្អាតចិត្តរបស់ខ្លួន ។ សូមស្វែងយល់បន្ថែម អំពី បុណ្យវិសាខបូជា តាមរយៈអត្តបទខាងក្រោមនេះ ដូចតទៅ ៖
images/articles/2077/se45.jpg
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៩,៨១៦ ដង)
កំណាព្យ
ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន
តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
កាព្យពាក្យប្រាំពីរ :
១.ចិត្តប៉ងសង្ឃឹម ញញឹមទុក
ខែឆ្នាំខាងមុខ បានយាត្រា
រួមក្នុងធម្ម: សវនាការ
ចិត្តគួចជ្រះថ្លា គុណត្រៃរ័ត្ន។
២.រវល់ការងារ មមាញឹក
រាល់ថ្ងៃល្ងាចព្រឹក ដូចទៀងទាត់
អាជីពការងារ ឬកិច្ចវត្ត
មានភ្លាត់គ្មានភ្លាត់ តាមធម្ម:។
៣.តែទោះយ៉ាងណា មាននិស្ស័យ
បានជួបពិតថ្លៃ បណ្ឌិតជាក់
images/articles/1831/tex154548478777td-1.gif
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៤ (អាន: ១៥,២៨១ ដង)
បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាល្ងង់ខ្លៅមិនដឹង ព្រះអង្គពោលឲ្យឈ្មោះថា អវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន អវិជ្ជានោះតើដូចម្តេច? បុគ្គលដែលលុះក្នុងអំណាចនៃអវិជ្ជា មានដោយហេតុប៉ុន្មានយ៉ាង ។
ម្នាលភិក្ខុ សេចក្តីល្ងង់ពុំដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិត សេចក្តីល្ងង់ពុំដឹងច្បាស់ក្នុងសភាវៈ គឺតណ្ហា ជាទីប្រជុំបណ្តាលឲ្យកើតឡើងនូវកងទុក្ខឯណាមែនពិត..
images/articles/1765/textd-1tr6567rytr.gif
ផ្សាយ : ២២ ឧសភា ឆ្នាំ២០១៤ (អាន: ៨,៩១៥ ដង)
បទអប់រំខ្លី
ស្តីអំពីៈ បុព្វភាគនៃព្រះពុទ្ធសាសនា
សំណួរៈ តើព្រះពុទ្ធសាសនាជាអ្វី ?
ពាក្យប្រៀនប្រដៅអប់រំទូន្មាន របស់ព្រះសម្ពុទ្ធទាំងឡាយ ឈ្មោះថាព្រះពុទ្ធសាសនា ដែលប្រែថាច្បាប់, ថាធម្មជាតិ, ថាសភាវៈទ្រទ្រង់លោក…។ ដែលប្រែថា ច្បាប់ គឺជាកន្សោមក្រឹត្យក្រមនៃបទបញ្ញត្តិ បទអនុញ្ញាត និងបទអភិសមាចារ ដែលព្រះពុទ្ធ គ្រប់ព្រះអង្គទ្រង់ត្រាស់អនុម័តទុកចំពោះបព្វជិត និង បរិសទ្យគោរពត្រងត្រាប់ ។
images/articles/1012/asf12e4-1.gif
ផ្សាយ : ០៩ សីហា ឆ្នាំ២០១៣ (អាន: ១០,៩២៨ ដង)
ដែលហៅថា " អ្នកធំ " តើ " ធំ " យ៉ាងណា?
អ្នកធំពិត ចិត្តមុទិតា វាចាសុន្ទរ៍
អ្នកធំពិត ចិត្តបុណ្យ ព្រះគុណក្រៃ
អ្នកធំពិត ចិត្តរុងរោចន៍ ដូចចរណៃ
អ្នកធំពិត ចិត្តថ្លៃ សម្តីទន់ ។
អ្នកធំពិត ចិត្តក្លាហាន បានជម្នះ
អ្នកធំពិត ចិត្តលះ វិសេសលន់
អ្នកធំពិត ចិត្តត្រជាក់ ចេះអត់ធន់
អ្នកធំពិត ចិត្តធ្ងន់ មន្តព្រះព្រហ្ម ។
images/articles/819/textd-1ersdvef34.gif
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ១៣,៣៤៥ ដង)
កុសលឆន្ទៈ គឺឆន្ទៈដែលប្រព្រឹត្តទៅក្នុងការងារជាហេតុ ហៅថា កត្តុកម្យឆន្ទៈ ។ សូម្បីឆន្ទៈក្នុងសមោធានធម៌របស់ព្រះបរមពោធិសត្វក្តី ក្នុងបុគ្គលដទៃទៀតក្តី គឺសុទ្ធតែជាឆន្ទៈ ដែលប្រព្រឹត្តទៅក្នុងការងារទាំងអស់ បានសេចក្តីថា ពេញចិត្តនឹងការងារដែលត្រូវធ្វើ ។ កាលដែលត្រេកអរពេញចិត្តនឹងផលសម្រេច គឺជា ឆន្ទរាគៈ ដូច្នេះ ឆន្ទៈ ក្នុងការចម្រើន