អានអត្ថបទ
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥០,៥៥៤ ដង)
ព្រះវល្លិការផលទាយកត្ថេរ

|
គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះតគ្គរា ខ្ញុំបានយកផ្លែគុយ ទៅថ្វាយព្រះសយម្ភូ។ ក្នុងកប្បទី៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លើង។ ឳ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ។ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះវល្លិការផលទាយកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់វល្លិការផលទាយកត្ថេរាបទាន។ ដកស្រង់ចេញពី ព្រះត្រៃបិដក ៧៥ (សុត្តន្តបិដកខុទ្ទកនិកាយអបទាន ចតុត្ថភាគ) ទំព័រ១៤៩ ។ ដោយ៥០០០ឆ្នាំ |