អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៤៧ ដង)
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង

|
ស្ត្រីតែងមើលងាយប្ដីដោយហេតុ ៨ យ៉ាង
ស្ត្រីពួកខ្លះក្នុងលោកនេះមិនមានគុណធម៌ក្នុងខ្លួន តែងមើលងាយស្វាមី ដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមប្រពៃណីហើយដោយហេតុ ៨ យ៉ាងគឺ៖ ១- ប្ដីទ័លក្រ ២- ប្ដីឈឺជានិច្ច ៣- ប្ដីចាស់ទុព្វលភាព ៤- ប្ដីផឹកសុរា ៥- ប្ដីធ្វេសប្រហែស ៦- ប្ដីល្ងង់ខ្លៅ ៧- ប្ដីខ្ជិលច្រអូសក្នុងកិច្ចការងារ ៨- ប្ដីមិនញ៉ាំងទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យកើតមាន សម្រាប់ខ្លួនយើងជាមនុស្សស្រី ត្រូវមានទឹកចិត្តឲ្យបានស្មោះស្ម័គ្រភក្ដីចំពោះស្វាមី មិនគួរមើលងាយមើលថោកត្មេះតិះដៀលប្ដីទេ ទោះជាក្រីក្រ តោកយ៉ាកយ៉ាងណាក៏ដោយ ត្រូវគោរពថា នេះជាស្វាមីរបស់យើង ខ្លួនយើងត្រូវគោរពឲ្យបានល្អមិនត្រូវមើលងាយដោយហេតុ ៨ ប្រការខាងលើនេះទេ។ ត្រូវយកចិត្តទុកដាក់ចំពោះស្វាមីទាំងថ្ងៃទាំងយប់ ហើយចេះអនុគ្រោះចំពោះស្វាមី បើមានកំហុសគួរអាចអនុគ្រោះឲ្យបាន មិនត្រូវបង្កឲ្យកាន់តែខ្លាំងក្លានោះទេ។ ចំណែកខ្លួនយើងជាប្រុសកាលដឹងថាស្ត្រីតែងមិនពេញចិត្តចំណុចខាងលើនេះ ហើយយើងត្រូវប្រតិបត្តិខ្លួនមិនឲ្យមានកំហុសឆ្គាំឆ្គងទាំង ៨ នេះ ដោយមិនឲ្យមានទាល់តែសោះក្នុងខ្លួនយើងត្រូវឧស្សាហ៍ព្យាយាមខ្នះខ្មែងឡើង ដើម្បីធ្វើជាប្ដីដ៏ល្អ និងជាទីគោរពរបស់ប្រពន្ធ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |